វ៉ាស៊ីនតោន៖ សភាជាតិកម្ពុជានឹងបើកសម័យប្រជុំនៅថ្ងៃអង្គារនេះបន្តទៀតដើម្បីជ្រើសរើសថ្នាក់ដឹកនាំរដ្ឋសភាជាតិនីតិកាលទី៥ដោយគ្មានសមាសភាពគណបក្សសង្គ្រោះជាតិចូលរួម ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកឈ្នះមានសំឡេងច្រើននៅតែសម្តែងក្តីសង្ឃឹមថា គណបក្សសង្គ្រោះជាតិ អាចនឹងទទួលបានតំណែងខ្លះក្នុងថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិមួយនេះ បើសិនជាមានការកែប្រែគោលជំហរឈប់ធ្វើពហិកាសម័យប្រជុំសភាជាបន្តបន្ទាប់។
លោកជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជានិងជាសមាជិកសភាដែលទើបទទួលបានសុពលភាពបានបញ្ជាក់ថាច្រកសម្រាប់ការចរចានៅតែបើកចំហរដដែលរវាងគណបក្សទាំងពីរហើយបើទោះបីជាសម័យប្រជុំនៅថ្ងៃនេះមិនមានសមាជិកសភាគណបក្សសង្គ្រោះជាតិនៅក្នុងថ្នាក់ដឹកនាំក៏គេអាចនឹងកែប្រែដើម្បីបញ្ជូលវិញបានដែរនៅពេលក្រោយ។
នៅពេលដែលវីអូអេបានចោទសួរពីលទ្ធភាពនៃការផ្លាស់ប្តូរនេះលោកជាម យៀបបញ្ជាក់ថា៖
«ខ្ញុំយល់ថានឹងអាច នឹងអាចបាន ប៉ុន្តែគ្រាន់តែថាឱ្យយើងខ្ញុំងាកទៅយ៉ាងម៉េចព្រោះ ពួកនោះមានពិន្ទុចាញ់គណបក្សប្រជាជនកម្ពុជាចាំបាច់ត្រូវមានទំនោរបន្តិចទៅ ដល់គាត់រឹងកំប្រឹសអញ្ចឹងគឺថាមិនអាចបានទេ។ គណបក្សប្រជាជនកម្ពុជាគោរពអនុវត្តទៅតាមច្បាប់ និងពិសេសរដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោតនិងព្រះរាជសារ ការអំពាវនាវរបស់ព្រះករុណាជានិច្ចកាល»។
គណបក្សប្រជាជនកម្ពុជាឈ្នះបានអាសនៈចំនួន៦៨ហើយគណបក្សសង្គ្រោះជាតិទទួលបាន៥៥ពីសភាដែលមានអាសនៈសរុបចំនួន១២៣ប៉ុន្តែគណបក្សសង្គ្រោះជាតិប្រកាសថាខ្លួនទទួលបានចំនួន៦៣ដែលជាចំនួនឈ្នះដាច់ខាតហើយអាចបង្កើតរដ្ឋាភិបាលម្នាក់ឯងបាន។ គណបក្សទាំងពីរបានជួបចរចាគ្នាចំនួនពីរលើកកាលពីថ្ងៃទី១៦និង១៧ខែកញ្ញាកន្លងមកដើម្បីទំលុះទម្លាយការខ្វែងគំនិតគ្នានេះប៉ុន្តែមិនទទួលបានលទ្ធផលធំដុំអ្វីទេ។
លោកជាម យៀប បានបញ្ជាក់ថាក្នុងការចរចាកន្លងមកគណបក្សប្រជាជនកម្ពុជាបានធ្វើសម្បទានច្រើន៖
«មានរហូតដល់ថ្នាក់ដឹកនាំរដ្ឋសភារហូតដល់អនុប្រធានឬក៏ដល់ប្រធានគណៈកម្មការមួយចំនួនទៀតផងប៉ុន្តែខាងហ្នុងគាត់មិនព្រមយ៉ាងណាគឺថាតាមធម្មតាប្រតិទិនដែលមានចែងក្នុងច្បាប់យើងមិនអាចនៅនឹងទេប្រៀបដូចព្រះអាទិត្យនិងព្រះច័ន្ទអញ្ចឹងត្រូវតែដើរទៅមុខហើយអត់មានរង់ចាំទេ»។
សមាជិកជាប់ឆ្នោតទាំង៥៥នាក់របស់គណបក្សសង្គ្រោះជាតិបានទៅជួបជុំគ្នានៅខេត្តសៀមរាបដោយធ្វើពហិការមិនចូលរួមប្រជុំក្នុងសម័យបើកប្រជុំសភាជាតិលើកទីមួយកាលពីថ្ងៃច័ន្ទក្រោមព្រះរាជាធិបតីភាពរបស់ព្រះករុណាព្រះបរមនាថ នរោត្តម សីហមុនី។
លោកសម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថាការចរចាណាមួយក្នុងពេលអនាគតត្រូវផ្អែកលើមូលដ្ឋានសច្ចៈធម៌ សីលធម៌និងយុត្តិធម៌ ដោយមិនមែនអ្នកចាញ់ឆ្នោតមកប្រកាសថាជាអ្នកឈ្នះទេ។ លោកសម រង្ស៊ីបន្ថែមថា៖
«យើងមិនអាចទៅ សម្របសម្រួលលើមូលដ្ឋានលួចប្លន់សន្លឹកឆ្នោតមូលដ្ឋានភូតភរហើយមូលដ្ឋានអយុត្តិធម៌មកលើប្រជារាស្ត្រ»។
យ៉ាងណាក៏ដោយគណបក្សសង្គ្រោះជាតិនៅ មិនទាន់ប្រកាសថានឹងធ្វើបាតុកម្មដើម្បីតវ៉ានៅទូទាំងប្រទេសដូចការប្រកាសកន្លងមកឬយ៉ាងណាទេបន្ទាប់ពីបាតុកម្មអហិង្សារយៈពេលបីថ្ងៃកន្លងមកនៅទីក្រុងភ្នំពេញមិនបានជំរុញឱ្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបន្ទន់ជំហរអ្វីឡើយ៕