ភ្នំពេញ —
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានចេញមុខម្តងទៀតប្រកាសទាមទារសារជាថ្មីថា ត្រូវតែឲ្យមានការស៊ើបអង្កេតដោយឯករាជ្យមួយដើម្បីស្វែងរកភាពមិនប្រក្រតីក្នុងការបោះឆ្នោតកាលពីខែកក្កដា និងទាមទារឲ្យបោះឆ្នោតឡើងវិញមុនអាណត្តិ។
លោកសម រង្ស៊ីបានបញ្ជាក់នៅក្នុងគេហទំព័រតាមបណ្តាញសង្គមហេ្វសប៊ុកផ្ទាល់ខ្លួនរបស់លោកដែលទើបនឹងចេញផ្សាយជាសាធារណៈនៅថ្ងៃពុធនេះ។ លោកមានប្រសាសន៍ថា ការទាមទារនេះស្របតាមគោលជំហររបស់សហគមន៍អន្តរជាតិដែលចង់ឃើញឲ្យមានការស៊ើបអង្កេតដោយឯករាជ្យចំពោះលទ្ធផលបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០១៣។
លោកបានបញ្ជាក់ថា បើសិនជាមិនមានការស៊ើបអង្កេតឲ្យបានត្រឹមត្រូវនិងឆាប់រហ័សគឺត្រូវតែបោះឆ្នោតឡើងវិញ។
លោកនិយាយថា៖ «ត្រូវតែមានការបោះឆ្នោត។ បោះឆ្នោតពេលណាគឺអាស្រ័យទៅលើការចរចាលើកក្រោយ តំណាក់កាលមួយទៀត។ បោះឆ្នោតកាន់តែឆាប់ កាន់តែល្អគឺមុនចប់អាណត្តិ គឺថា អត់មានចាំ៥ឆ្នាំ ឬនៅសល់៤ឆ្នាំកន្លះ គឺអត់មានចាំទេ ត្រូវបោះឆ្នោតមុន»។
ការប្រកាសទាមទារសារជាថ្មីរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិបានកើតមានឡើងក្រោយពេលមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមការងារបច្ចេកទេសមកពី គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាបានជួបចរចាគ្នាកាលពីថ្ងៃអង្គារដើម្បីស្វះស្វែងទម្លុះទម្លាយភាពទាល់ច្រកនយោបាយក្នុងការបោះឆ្នោត។
កាលពីថ្ងៃអង្គារ គណបក្សគូជម្លោះទាំងពីរបានព្រមព្រៀងគ្នាថា នឹងបង្កើតគណៈកម្មការចម្រុះមួយ ដោយមានសមាសភាពស្មើគ្នាមកពីគណបក្សដែលមានអាសនៈក្នុងរដ្ឋសភាដើម្បីសិក្សា និងរៀបចំក្របខណ្ឌកំណែទម្រង់ការបោះឆ្នោត នាពេលខាងមុខ។
លោកព្រំ សុខា ប្រធានក្រុមការងារមកពីគណបក្សប្រជាជនកម្ពុជាមិនបានឆ្លើយតបទៅនឹងការទាមទាររបស់លោកសម រង្ស៊ីទេ ដោយលោកទុកលទ្ធភាពឲ្យថ្នាក់ដឹកនាំកំពូលជាអ្នកបកស្រាយវិញ។
លោកនិយាយថា៖ «ខ្ញុំមិនគួរនិយាយទេ ទុកឲ្យថ្នាក់ដឹកនាំកំពូលរបស់គណបក្ស។ ដូច្នេះក្នុងនាមខ្ញុំជាក្រុមការងារ ខ្ញុំមិនហ៊ានឆ្លើយជាមួយគាត់ទេ»។
វីអូអេបានព្យាយាមទាក់ទងសុំការឆ្លើយតបពីលោកឧបនាយករដ្ឋមន្ត្រីស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអ្នកដឹកនាំថ្នាក់កំពូលខាងគណបក្សប្រជាជនកម្ពុជា តែមិនអាចស្នើសុំដើម្បីសេចក្តីអត្ថាធិប្បាយបានទេ។
ការលើកឡើងរបស់លោកសម រង្ស៊ីបានកើតឡើងចំពេលដែលព្រះមហាក្សត្រនៃប្រទេសកម្ពុជាគឺសម្តេចព្រះបរមនាថ នរោត្តមសីហមុន្នី និងសមេ្តចម៉ែ នរោត្តម មុន្នីនាថ សីហនុ បានយាងចាកចេញពីប្រទេសកម្ពុជាដើម្បីទៅពិនិត្យព្រះរាជសុខភាពនៅក្នុងទីក្រុងប៉េកាំងប្រទេសចិនប្រជាមានិត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកហេង សំរិន ប្រធានរដ្ឋសភា និង មន្ត្រីជាន់ខ្ពស់សំខាន់ៗរបស់រដ្ឋាភិបាលជាច្រើននាក់បានជួនព្រះរាជតំណើរចាកចេញរបស់ព្រះអង្គនៅព្រលានយន្តហោះភ្នំពេញអន្តរជាតិចំណែកឯមេដឹកនាំគណបក្សសង្គ្រោះជាតិនិងអ្នកតំណាងរាស្ត្រជាប់ឆ្នោតមិនមានវត្តមានទេ។
មន្ត្រីគណបក្សសង្គ្រោះជាតិបានឲ្យដឹងថាអវត្តមានរបស់លោកសម រង្ស៊ី ប្រធាន និង លោកកឹម សុខាអនុប្រធានគណបក្ស គឺដោយសារតែអស់លោកបានធ្វើតំណើរទៅសួរសុខទុក្ខនិងជួបជាមួយក្រុមអ្នកគាំទ្រគណបក្សនៅខេត្តព្រៃវែង។
មន្ត្រីព្រះបរមរាជវាំង និង មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលសំខាន់ៗមិនបានធ្វើអត្ថាធិប្បាយណាមួយជាមួយនិងអ្នកសារព័ត៌មានទេ។នៅពេលដែលអស់លោកបានទៅជួនព្រះរាជដំណើរយាងចាកចេញរបស់ព្រះអង្គទៅកាន់ប្រទេសចិន៕