ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ចៅហ្វាយក្រុង​ខ្មែរ​អាមេរិកាំង​ផ្តោត​លើ​ការប្តូរ​របៀប​ដឹកនាំ​ក្រុង Livermore


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកជំនួញ​អចលនទ្រព្យ​ខ្មែរ​អាមេរិកាំង​គឺ​លោក Mony Nop កំពុង​ឈរ​ឈ្មោះ​ជា​ចៅហ្វាយ​ក្រុង​Livermore ក្នុង​រដ្ឋ California សម្រាប់​ការបោះឆ្នោត​នៅ​ដើម​ខែវិច្ឆិកា​ខាងមុខ​នេះ។ លោក Mony ផ្អែក​គោល​នយោបាយ​របស់​លោក​យ៉ាង​សំខាន់​លើ​របៀប​នៃ​ការដឹកនាំ​ថ្មី​ដែល​ជួយ​ទីក្រុង​ឲ្យ​រស់រវើក​ឡើងវិញ។ វា​ជា​ការប្រឈម​មួយ​របស់​លោក​ក្នុង​ខណៈ​ដែល​អ្នកបោះឆ្នោត​ជាង​៨០% មិនមែន​អាស៊ី។ ប៉ុន្តែ​លោក​សម្តែង​សុទិដ្ឋិនិយម​ចំពោះ​ការបោះឆ្នោត​ក្នុង​ពេល​ខាងមុខ​ដោយសារ​បទពិសោធ​ការងារ​របស់​លោក​ជា​មន្ត្រី​ប៉ូលិស​និង​ជា​អ្នកជំនួញ​ដ៏​ជោគជ័យ។ លោក ម៉ែន គឹមសេង នៃ​វីអូអេ​ជូន​សេចក្តី​រាយការណ៍​ពី​រដ្ឋធានី​វ៉ាស៊ីនតោន៕

XS
SM
MD
LG