ភ្នំពេញ —
អាជ្ញាធរកម្ពុជាអះអាងនៅថ្ងៃអង្គារនេះថា ខ្លួនកំពុងតាមឃ្លាំមើលចលនាក្រុមមេដឹកនាំអាវក្រហមថៃនិងស្នើឲ្យរដ្ឋាភិបាលយោធាថៃផ្តល់បញ្ជីឈ្មោះជនដែលអាចស្ថិតក្នុងការសង្ស័យបង្កើតរដ្ឋាភិបាលនិរទេសប្រឆាំងនឹងទីក្រុងបាងកក។
លោក ចក្រភព ផេនកៃរ (Jakrapob Penkair) អតីតអ្នកនាំពាក្យរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត់នាយករដ្ឋមន្ត្រីត្រូវបានបណ្តេញចេញនិងជាស្ថាបនិកម្នាក់នៃចលនាក្រុមអាវក្រហមនៅក្រៅប្រទេសបានប្រកាសក្នុងពេលថ្មីៗនេះថា សកម្មជននយោបាយ អ្នកនយោបាយ សាស្ដ្រាចារ្យ សរុបចំនួនជាង១០នាក់បានចាកចេញពីប្រទេសថៃក្រោយពីរដ្ឋប្រហារយោធាទម្លាក់លោកស្រីនាយករដ្ឋមន្ត្រីយីងឡាក់ ស៊ីណាវ៉ាត់ កាលពីថ្ងៃទី ២២ ខែឧសភា។
លោក ចក្រភព ផេនកៃរ ត្រូវបានស្រង់សម្តីតាមប្រព័ន្ធផ្សព្វផ្សាយបរទេសដែលថា លោកបានថ្លែងក្នុងទីក្រុងភ្នំពេញថា ក្រុមនេះនឹងបង្កើតចលនារដ្ឋាភិបាលនិរទេសមួយនៅក្រៅប្រទេសដើម្បីតស៊ូប្រឆាំងនឹងរដ្ឋាភិបាលដែលកើតចេញពីរដ្ឋប្រហារយោធា ហើយចលនានេះនឹងចេញជារូបរាងក្នុងខែមិថុនានេះ។
ប៉ុន្តែលោក ចក្រភព ផេនកៃរ បញ្ជាក់ថា រដ្ឋាភិបាលនិរទេសនោះនឹងមិនស្ថិតក្នុងកម្ពុជានោះទេ។
លោកឧត្តមសេនីយ៍ ខៀវ សុភ័គ្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ថា អាជ្ញាធរបានតាមដានការចេញចូលរបស់លោក ចក្រភព ផេនកៃរ ប៉ុន្តែមិនបានរកឃើញនោះទេ។
«យើងបានឆែកមើលការចេញចូលរបស់ឈ្មោះ ចក្រភព ផេនកៃរ ប៉ុន្តែយើងមិនបានឃើញក្នុងបញ្ជីចូលផ្លូវការតាមច្រកទ្វារនោះទេ»។
កាលពីខែឧសភា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសជាសាធារណៈថា កម្ពុជានឹងមិនអនុញ្ញាតឲ្យមានការប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីប្រឆាំងនឹងប្រទេសថៃនោះទេ។
លោកឧត្តមសេនីយ៍ ខៀវ សុភ័គ្រ បញ្ជាក់ថា កម្ពុជាកំពុងត្រៀមខ្លួនសហការទប់ស្កាត់ចលនាប្រឆាំងនឹងទីក្រុងបាងកកបើសិនជាមានសំណើជាផ្លូវការ។
«ប្រសិនបើអាជ្ញាធរថៃចង់ហាមឃាត់អ្នកណាម្នាក់មិនចង់ឲ្យចូលក្នុងទឹកដីកម្ពុជា សូមឲ្យសហការជាមួយយើង ហើយយើងនឹងខិតខំផ្តល់នូវកិច្ចសហការនោះ។ បើមានឈ្មោះនេះ ឈ្មោះនោះមិនឲ្យចូលស្រុកខ្មែរ យើងនឹងរាយការណ៍ជូន។ យើងនឹងសប្បាយរីករាយនឹងផ្តល់កិច្ចសហការ។»
លោក កុយ គួង អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាក៏បានអះអាងដូចគ្នាដែរថា អាជ្ញាធរកម្ពុជាបានតាមស្វែងរកក្រុមអាវក្រហម ជាពិសេសមេដឹកនាំក្រុមអាវក្រហមលោកចក្រភព ផេនកៃរ ហើយអាជ្ញាធរមិនបានរកឃើញនោះទេ។ លោក កុយ គួង ចាត់ទុកថា វត្តមានរបស់ក្រុមអាវក្រហមក្នុងទីក្រុងភ្នំពេញគឺជាពាក្យចចាមអារ៉ាម។
«នៅលើទឹកដីយើងហ្នឹងសមត្ថកិច្ចបានពិនិត្យរួចរាល់ហើយដែលតាមព័ត៌មានចចាមអារ៉ាមថា មានមេដឹកនាំក្រុមអាវក្រហមមានបំណងចង់បង្កើតអង្គការនិរទេសឬរដ្ឋាភិបាលនិរទេសនោះគឺអត់មានទេក្រោយពីការពិនិត្យរួច»។
លោក ចក្រភព ផេនកៃរ និយាយថា រដ្ឋាភិបាលនិរទេសរបស់ក្រុមអាវក្រហមនឹងមិនបង្កើតមូលដ្ឋាននៅកម្ពុជាទេ ប៉ុន្តែនឹងបង្កើតនៅប្រទេសណាមួយក្នុងទ្វីបអឺរ៉ុប។
ប្រទេសថៃមានរដ្ឋប្រហារយោធា១៩លើក ដែលក្នុងនោះនាយករដ្ឋមន្ត្រីជាបងប្អូនបង្កើតដែលបន្តតំណែងពីការបោះឆ្នោតតគ្នាគឺលោកស្រីយីងឡាក់ ស៊ីណាវ៉ាត់ និងលោកថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវទម្លាក់ពីអំណាចដោយក្រុមយោធាជាប់ៗចាប់តាំងពីឆ្នាំ២០០៦មក។
ក្រុមអាវក្រហមថៃដែលគាំទ្រអតីតនាយករដ្ឋមន្ត្រីទាំងពីរបានហៅរដ្ឋាភិបាលយោធាថៃថាជារដ្ឋាភិបាលខុសច្បាប់ ហើយក្រុមមេដឹកនាំនៃចលនានេះគ្រោងនឹងធ្វើការប្រឆាំងតាមការទូតពីក្រៅប្រទេស។
ក្រុមអាវក្រហមរបស់ថៃធ្លាប់បាននាំគ្នារាប់ពាន់នាក់មកទទួលលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ក្នុងខេត្តសៀមរាប ក្រោយពេលដែលអតីតនាយករដ្ឋមន្ត្រីថៃរូបនេះត្រូវទម្លាក់ចេញពីតំណែង។ នៅពេលនោះ លោក ថាក់ស៊ីន បានទទួលងារជាទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យយល់ថា ដោយសារភាពធូរលុងនិងមិត្តភាពរវាងលោកថាក់ស៊ីន ជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្រុមអាវក្រហមថៃអាចមានឱកាសមួយផ្នែកប្រើប្រាស់ទឹកដីកម្ពុជាជាទីណាត់ជួបគ្នា។
«មិនអាចថា មិនទៅរួចនោះទេ។ ទី១ ការគ្រប់គ្រងប្រហែលជាមិនបានដិតដល់ទេ។ ទី២ ប្រហែលជាមានមិត្តភាពរវាងអ្នកទាំងនោះជាមួយអ្នកមុខអ្នកការប្រទេសខ្មែរយើងម្ល៉ោះហើយអាចមានបែបផែនទ្រង់ទ្រាយផ្សេងៗណាមួយ»។
ទោះជាបែបនេះក្តីលោកបណ្ឌិត ឡៅ ម៉ុងហៃ គិតថា ក្រុមអាជ្ញាធរកម្ពុជាអាចនឹងបិទភ្នែកនៅពេលដែលក្រុមអាវក្រហមថៃធ្វើការប្រមូលផ្តុំគ្នាដោយសម្ងាត់នៅក្នុងទីក្រុងភ្នំពេញ។ ប៉ុន្តែក្រុមបង្កើតរដ្ឋាភិបាលនិរទេសថៃនេះនឹងមិនអាចបង្កើតទីស្នាក់ការជាផ្លូវការបានឡើយដោយសារថាវានឹងបង្កឲ្យខុសច្បាប់របស់កម្ពុជា ហើយអាចបង្កជាឡេសឲ្យមានការបង្រ្កាបបាន៕