ទីក្រុងបាងកក —
កាលពីថ្ងៃអង្គារ ក្រុមយោធានៃប្រទេសថៃបានបន្តការបង្ក្រាបលើពួកអ្នកប្រឆាំង ដោយបានចាប់ខ្លួនរដ្ឋមន្ត្រីក្រសួងអប់រំនៃរដ្ឋាភិបាលដែលបានត្រូវបណ្តេញចេញពីតំណែងនៅក្រោយលោកបានធ្វើសន្និសីទកាសែតមួយសម្រាប់ពួកអ្នកកាសែតបរទេសក្នុងក្រុងបាងកក។
ពួកទាហានបានចូលទៅក្នុងក្លិបពួកអ្នកកាសែតបរទេសនៃប្រទេសថៃហើយបានចាប់ខ្លួនលោក ឆាធុរ៉ុន ឆៃសាង (Chaturon Chaisang) ដែលជាជនម្នាក់ក្នុងបណ្តាពួករដ្ឋមន្ត្រីរត់គេចខ្លួនរបស់គណៈរដ្ឋមន្ត្រីត្រូវបណ្តេញចេញពីតំណែង។
លោក Chaturon បានបំពានលើបញ្ជារបស់ក្រុមប្រឹក្សាយោធាដែលឱ្យលោកប្រគល់ខ្លួនតាមរយៈច្បាប់អាជ្ញាសឹក។ ថ្លែងទៅកាន់ពួកអ្នកកាសែតតែប៉ុន្មាននាទីនៅមុនពួកទាហាននាំខ្លួនលោកចេញពីទីនោះ លោក Chaturon បាននិយាយទទូចថាជាការត្រឹមត្រូវតាមច្បាប់សម្រាប់មនុស្សគ្រប់គ្នាធ្វើបាតុកម្មដោយសន្តិវិធី ឬនិយាយប្រឆាំងនឹងរដ្ឋប្រហារដែលជាសកម្មភាពត្រូវចាត់ទុកថាខុសច្បាប់ដោយពួកអ្នកត្រួតត្រាប្រទេសនៅពេលនេះ។
«រដ្ឋប្រហារមិនមែនជាដំណោះស្រាយបញ្ហាឬជម្លោះក្នុងសង្គមថៃទេ ក៏ប៉ុន្តែនឹងធ្វើជម្លោះឱ្យធ្ងន់ធ្ងរថែមទៀត។ មានកង្វល់ធំមួយថា ប្រសិនបើពួកអ្នកកាន់អំណាចមិនអាចដោះស្រាយបញ្ហាបានល្អទេ ការណ៍នេះអាចនាំឱ្យមានអំពើហិង្សានិងការខាតបង់ជាងមុនទៅទៀត»។
លោក Chaturon ដែលជាសម្ព័ន្ធមិត្តម្នាក់របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ដែលបានត្រូវបណ្តេញចេញពីតំណែងក្នុងរដ្ឋប្រហារមួយកាលពីឆ្នាំ២០០៦មិនជឿថាក្រុមយោធាមានបំណងធ្វើការកែទម្រង់នយោបាយពិតប្រាកដទេ។ លោកបាននិយាយថា ក្រុមយោធាមានបំណងដាក់ឱ្យមានប្រព័ន្ធមួយធ្វើឱ្យប្រាកដប្រជាថា មានតែពួកជនមានការគាំទ្រពីពួកវរជន ក្រុមយោធានិងពួករាជានិយមទេ ដែលនឹងអាចគ្រប់គ្រងព្រះរាជាណាចក្រថៃបាន។
លោកវរសនិយឯក វេរ៉ាឆុន ស៊ីគន់ដាប៉ាទីប៉ាក់ (Werachon Sukondhapatipak) នៃកងទ័ពជើងគោកថៃ ដែលជាអ្នកនាំពាក្យរបស់ក្រុមប្រឹក្សាជាតិសម្រាប់សន្តិភាពនិងរបៀបរៀបរយ បានត្រូវសួរនៅក្នុងសេចក្តីសម្ភាសន៍មួយជាមួយវីអូអេក្នុងរយៈពេលខ្លីនៅក្រោយសេចក្តីថ្លែងរបស់លោក Chaturon ដែលថាតើក្រុមប្រឹក្សាយោធាមានជំនឿថាឥទ្ធិពលរបស់អតីតនាយករដ្ឋមន្ត្រីមានប្រាក់រាប់ពាន់លានដុល្លារជាបុព្វហេតុឬសគល់នៃវិបត្តិក្នុងប្រទេសថៃឬទេ?
«នេះជាហេតុផលធំបំផុតដែលបានបណ្តាលឱ្យមានបញ្ហាជាមូលដ្ឋានក្នុងប្រទេសថៃ»។
នៅពេលនេះ មេដឹកនាំរដ្ឋប្រហារគឺលោក ប្រាយុទ្ធ ចន្ទអូចា (Prayuth Chan-ocha) អគ្គមេបញ្ជាការនៃកងទ័ពថៃមិនគ្រាន់តែគ្រប់គ្រងក្រុមយោធារបស់ប្រទេសប៉ុណ្ណោះទេ ក៏ប៉ុន្តែលោកត្រូតត្រាផ្នែកទាំងអស់របស់រដ្ឋាភិបាលផងដែរ។
លោកវរសេនិយឯក Werachon និយាយថា ក្រុមយោធាគ្មានកាលវិភាគដើម្បីធ្វើឱ្យមានការគ្រប់គ្រងស៊ីវិលនិងការបោះឆ្នោតនៅក្នុងប្រទេសថៃនៅទ្បើយទេ។
«ប្រសិនបើយើងមានឱសថស័ក្តិសិទ្ធមួយដើម្បីដោះស្រាយបញ្ហាទាំងអស់ក្នុងប្រទេសថៃក្នុងរយៈពេលមួយសប្តាហ៍ យើងសប្បាយចិត្តណាស់ក្នុងការធ្វើឱ្យមានសន្តិភាពនិងរបៀបរៀបរយទ្បើងវិញ គឺនាំយកប្រព័ន្ធដដែលមកកាន់ប្រទេសថៃវិញក្នុងពេលមួយអាទិត្យ។ការណ៍នេះអាស្រ័យលើភាគីមានជម្លោះទាំងអស់ ប្រសិនបើពួកគេធ្វើកិច្ចសហប្រតិបត្តិការ ប្រសិនបើពួកគេយល់ស្របគ្នា ការណ៍នេះអាចធ្វើបាន»។
លោកស្រីអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) ប្អូនស្រីលោក Thaksin ដែលបានទ្បើងមកកាន់អំណាចនៅក្រោយគណបក្សលោកស្រីឈ្នះឆ្នោត ទទួលបានកៅអីភាគច្រើននៅក្នុងអង្គការនីតិបញ្ញ័ត្តិក្នុងការបោះឆ្នោតកាលពីឆ្នាំ ២០១១ បានត្រូវបង្ខំឱ្យលាលែងចេញពីតំណែងកាលពីថ្ងៃទី៧ខែឧសភា ចេញពីតំណែងនាយករដ្ឋមន្ត្រីចាំផ្ទះនៅពេលតុលាការមួយបានសម្រេចថាលោកស្រីនិងសមាជិក៩នាក់នៃគណៈរដ្ឋមន្ត្រីលោកស្រីបានរំលោភអំណាច។
លោក នីវ៉ាត់តាំរ៉ុង ប៊ុនសុងផៃសាន (Niwattamrong Boonsongpaisan) អ្នកកាន់តំណែងបន្តពីលោកស្រីជានាយករដ្ឋមន្ត្រីស្តីទី បានបាត់បង់តំណែងនៅក្នុងរដ្ឋប្រហារកាលពីថ្ងៃព្រហស្បតិ៍។
លោក ម៉ាក ថមសុន (Mark Thompson) នាយកមជ្ឈមណ្ឌលស្រាវជ្រាវអំពីអាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យក្រុងហុងកុង និយាយថា កងទ័ពនៃប្រទេសថៃប្រាកដជាមានរៀបវារៈមួយ។
«ក្រុមយោធាបានបង្ហាញថាពួកគេនៅខាងក្រុមដែលហៅថា«ក្រុមអាវលឿង» ដែលជាពួកវរជនតាមប្រពៃណីដែលប្រឆាំងនឹង Thaksin ហើយពួកគេមានមូលដ្ឋានក្នុងវិស័យជំនួញធំៗ ការិយាធិបតេយ្យ, តុលាការនិងមានការគាំទ្រពីរាជាធិបតេយ្យផងដែរ»។
លោក Thaksin បានរស់នៅនិរទេសខ្លួនក្រៅប្រទេសជាច្រើនឆ្នាំពីព្រោះលោកប្រឈមមុខនឹងទោសជាប់គុកពីបទប្រព្រឹត្តអំពើពុករលួយ បើលោកវិលមកប្រទេសថៃវិញ។លោកនៅតែជាឥស្សរជននយោបាយមានឥទ្ធិពលខ្លាំងបំផុតក្នុងប្រទេសថៃ ដែលនាំឱ្យមានការបែកបាក់គ្នា។ លោកនិងពួកសម្ព័ន្ធមិត្តលោកបានឈ្នះក្នុងការបោះឆ្នោតជាតិទាំងអស់ចាប់តាំងពីឆ្នាំ ២០០១ មក ដោយមានការគាំទ្រពីក្រុមជនក្រីក្រក្នុងតំបន់ជនបទ។
ក្រុមយោធាថៃបានធ្វើរដ្ឋប្រហារឬបានប៉ុនប៉ងទម្លាក់រដ្ឋាភិបាលស៊ីវិល ១៩ ដងមកហើយចាប់តាំងពីការបញ្ចប់របបរាជាធិបតេយ្យផ្តាច់ការក្នុងឆ្នាំ ១៩៣២។
ព្រះមហាក្សត្រនៃប្រទេសថៃដែលមានព្រះជន្ម ៨៦ ព្រះវស្សា មានព្រះសុខភាពមិនល្អ ជាច្រើនឆ្នាំមកហើយ ក៏ប៉ុន្តែព្រះអង្គនៅតែជាឥស្សរជនមានការគោរពខ្លាំងបំផុតពីប្រជារាស្ត្រថៃ។
ព្រះរាជបញ្ជាមួយបានត្រូវចេញក្នុងព្រះនាមព្រះអង្គកាលពីថ្ងៃចន្ទ ដោយដាក់ឱ្យលោកឧត្តមសេនិយ Prayuth ត្រួតត្រាក្រុមប្រឹក្សាគ្រប់គ្រងប្រទេសដឹកនាំដោយក្រុមយោធា៕
ប្រែសម្រួលដោយ ឈឹម សុមេធ