ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​នឹង​ធ្វើ​សហប្រធាន​ជំនួប​កំពូល​អាស៊ាន​អាមេរិក


កម្ពុជា​ក្នុង​នាម​ជាប្រធាន​ប្តូរ​វេន​បាន​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ចាប់​ពីថ្ងៃទី១៩​ដល់​ថ្ងៃទី​ថ្ងៃទី២០ខាង​មុខ​នេះ។
កម្ពុជា​ក្នុង​នាម​ជាប្រធាន​ប្តូរ​វេន​បាន​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ចាប់​ពីថ្ងៃទី១៩​ដល់​ថ្ងៃទី​ថ្ងៃទី២០ខាង​មុខ​នេះ។

កម្ពុជា​ និង​សហរដ្ឋអាមេរិក​នឹង​ធ្វើ​ជា​សហ​ប្រធាន​របស់​កិច្ចប្រជុំ​កំពូល​​អាស៊ាន​លើក​ទី៤​និង​សហរដ្ឋ​អាមេរិក​ខណៈដែល​កម្ពុជា​ធ្វើ​ជា​ម្ខាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​នេះ។

ភ្នំពេញ៖ នៅ​មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​មកដល់​ លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន​នៅ​ថ្ងៃ​ពុធ​នេះបាន​ប្រកាស​ថា កម្ពុជា​ និង​សហរដ្ឋអាមេរិក​នឹង​ធ្វើ​ជា​សហ​ប្រធាន​របស់​កិច្ចប្រជុំ​កំពូលអាស៊ាន​លើក​ទី៤​និង​សហរដ្ឋ​អាមេរិក​ខណៈដែល​កម្ពុជា​ធ្វើ​ជា​ម្ខាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​នេះ។
កាលពី​ឆ្នាំ២០០៩​ប្រទេសសឹង្ហបូរី​បាន​ធ្វើ​ជា​សហប្រធាន​ជាមួយ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ អាមេរិក​ ហើយ​ឆ្នាំបន្តបន្ទាប់​ទៀត​មាន​វៀតណាម​ និង​ឥណ្ឌូនេស៊ី​។

មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ប្រគល់​បណ្ណកម្ម​សិទ្ឋិ​ដីធ្លី​នៅ​ក្នុង​ខេត្តកំពង់​ស្ពឺ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​និយាយ​ថា កម្ពុជា​ចង់​ឲ្យ​មាន​ជំនួប​កំពូល​ដូចជា​ប្រទេស​ដ៏ទៃ​ទៀតដែរ​ក៏​ប៉ុន្តែ​បើ​ទោះបី​ជា​ស្ថិត​ក្នុងស្ថានភាព​បែប​នេះ​ក៏ដោយ​ក៏​ប្រធានាធិបតីភូមា​ជាអ្នក​សម្រប​សម្រួល​រវាង​អាស៊ាន​និង​សហរដ្ឋ​អាមេរិក។ លោក​បាន​បញ្ជាក់​ថា​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​នឹង​មក​កម្ពុជា​លើក​ដំបូង​នៅ​ក្នុង​អណត្តិ​ជា​ប្រធានាធិបតី​របស់​សហរដ្ឋ​អាមេរិក។
«ការ​ប្រជុំ​រវាង​អាស៊ាន​និង​អាមេរិក​គឺ​មាន​ការ​ខុស​គ្នា​រវាង​ជំនួប​អាស៊ាន​ជាមួយ​ប្រទេស​ដ៏ទៃទៀត។ នៅ​ត្រង់​ថា​ពេល​ជំនួប​រវាង​អាស៊ាន​អាមេរិក​នេះ​គឺ​មាន​សហប្រធាន​គឺ​សហប្រធាន​លើក​នេះ​គឺ​សហ​ប្រធាន​រវាងកម្ពុជា​ជាមួយ​អាមេរិក​ធ្វើ​សហប្រធាន​អង្គ​ប្រជុំ»។​
កម្ពុជា​ក្នុង​នាម​ជាប្រធាន​ប្តូរ​វេន​បាន​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ចាប់​ពីថ្ងៃទី១៩​ដល់​ថ្ងៃទី​ថ្ងៃទី២០ខាង​មុខ​នេះ។
លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​និយាយ​ថា​មន្ត្រី​រាជការ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញនឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ចំនួន​ពីរ​ថ្ងៃ​ក្នុង​ពេល​កិច្ចប្រជុំ​កំពូល​នៅ​សប្តាហ៍​ក្រោយ។ លោក​បាន​អះ​អាង​ថា សាលា​រៀន​មួយ​ចំនួន​នឹង​ត្រូវបិទ​ទ្វាដើម្បី​បញ្ចៀស​ការកក​ស្ទះ​ចរាចរណ៍។
«សាលា​មួយ​ចំនួន​ត្រូវ​បាន​បិទ ក៏ប៉ុន្តែ​បើ​យើងទុក​ឲ្យ​មន្ត្រី​មួយ​ទៅ​ធ្វើការ​គឺវានិង​កកស្ទះចរាចរណ៍​ថែម​ទៀត។ អញ្ចឹង​មន្ត្រីរាជការ​តែ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញទេ​នៅខេត្ត​ដ៏ទៃ​ធ្វើការ​ធម្មតា​គឺសម្រាក​ថ្ងៃ១៩​និង​ថ្ងៃ២០​បន្ថែមទៀត»។​
លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក អូបាម៉ា​ លោក​ស្រីហ៊ីឡារី គ្លីនតុន​ រដ្ឋ​មន្ត្រី​ការ​បរទេស​និង​លីអូន ប៉ានេតា រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​មក​កម្ពុជា​នៅ​ថ្ងៃទី​១៩​ខាង​មុខ​ នេះ​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក។​
នៅលើ​ដំបូល​ផ្ទះរបស់​ប្រជាពលរដ្ឋ​ក្បែរ​អាកាសយានដ្ឋាន​ភ្នំពេញ​អន្តរជាតិ​មាន​ការ​ដាក់តាំង​រូប​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ​ដើម្បី​ស្វាគមន៍​ដល់​ដំណើរ​ទស្សនះ​កិច្ច​ជាលើក​ដំបូង​របស់​លោក​មក​កាន់​កម្ពុជា។
មុនពេល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកបារ៉ាក់ អូបាម៉ា​មក​កម្ពុជា មាន​សម្ពាធ​ជាច្រើន​ដែល​រួម​មាន​សមាជិកសភា​តំណាងរាស្រ្ត​ អ្នក​តំណាង​ព្រឹទ្ឋសភា​របស់​សហរដ្ឋ​អាមេរិក​ អង្កការ ឃ្លាំមើលសិទ្ធ​មនុស្ស​ (Human Rights Watch) គណៈកម្មការសិទ្ឋិ​មនុស្ស​អាស៊ី​ និង​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា បាន​ជំរុញ​ឲ្យ​លោក​ប្រធានា​ធិបតី​បារ៉ាក់ អូបាម៉ា​លើក​យក​បញ្ហា​រំលោភសិទ្ឋិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​ក្នុងកម្ពុជា​ទៅ​និយាយ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-អាមេរិក។​
ក្នុង​រយៈពេល​ជាង​២៧​ឆ្នាំ ក្រោម​ការ​ត្រួតត្រា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ក្រុម​អ្នក​ឃ្លាំមើល​ទាំង​នោះ​បានរក​ឃើញថា យ៉ាង​តិចមាន​មនុស្ស​ចំនួន​ជាង​៣០០​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្រៅ​ច្បាប់​ក្នុង​ហេតុផល​ពាក់ព័ន្ឋ​នយោបាយ។ ប្រសិន​បើ​លោក​បារ៉ាក់ អូបាម៉ា មិន​លើក​យក​បញ្ហា​ទាំងនេះ​ទេ​គឺ​ជា​បរាជ័យ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​គាំទ្រ​លិទ្ឋិ​ប្រជា​ធិបតេយ្យ​ក្នុង​តំបន់​អាស៊ី៕
XS
SM
MD
LG