ភ្នំពេញ —
គ្រួសាររបស់ស្ត្រីរងគ្រោះនៅក្នុងការបាញ់បង្រ្កាបបាតុករកាលពីសប្តាហ៍មុនទាមទារសំណងហើយស្ទាក់ស្ទើរក្នុងការស្វែងរកយុត្តិធម៌ស្របពេលដែលសមាគមការពារសិទ្ធិមនុស្សកំពុងត្រៀមខ្លួនផ្តល់មេធាវីសម្រាប់ការពារក្តី។
អ្នកស្រី អេង សុខុម ដែលជាអ្នកលក់បាយក្នុងគ្រួសារក្រីក្រមួយក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ បានត្រូវគ្រាប់ត្រង់ដើមទ្រូងក្នុងពេលដែលអាជ្ញាធរប៉ូលិសនិងកងរាជអាវុធហត្ថបង្រ្កាបបាតុករនៃរោងចក្រកាត់ដេរSLកាលពីថ្ងៃទី១២ខែវិច្ឆិកាហើយអ្នកស្រីបានស្លាប់មុនយកដល់មន្ទីរពេទ្យក្នុងអាយុ៤៩ឆ្នាំ។
លោកអេង សុខ ប្អូនប្រុសរបស់អ្នកស្រីអេង សុខុម ឲ្យដឹងនៅថ្ងៃអង្គារនេះថាសមាជិកគ្រួសាររបស់លោកបានពិភាក្សាគ្នាពីបំណងចង់បានការផ្តល់សំណងចំពោះការស្លាប់នេះ។
«យើងចង់ឲ្យគេដោះដូរសំណងសមហេតុផលសម្រាប់យើង។យើងចាំមើលរដ្ឋាភិបាលដោះស្រាយសំណងរបៀបណាធ្វើម៉េចបើការស្លាប់របស់គាត់វាអយុត្តិធម៌សម្រាប់គាត់ហើយ»។
លោកអេង សុខ បង្ហាញថាក្រុមគ្រួសាររបស់លោកកំពុងស្ថិតក្នុងភាពស្ទាក់ស្ទើរក្នុងការដាក់ពាក្យបណ្តឹងបើទោះជាត្រូវការយុត្តិធម៌ក្តី។
«បើសិនយើងដាក់ពាក្យប្តឹងនឹងរវល់តែពាក្យប្តឹងហ្នឹង ដូច្នេះអត់បាយហូបចុក។ ខ្ញុំគ្រាន់តែចង់បានយុត្តិធម៌ឲ្យបងខ្ញុំ។ ការណ៍ពិតវាជាបញ្ហារបស់អ្នកណាខ្ញុំមិនដឹងទេ។ ខ្ញុំគ្រាន់តែដឹងថាបើបានជួយរកយុត្តិធម៌ជូនបងខ្ញុំកុំឲ្យគាត់ស្លាប់ដោយអយុត្តិធម៌ ខ្ញុំត្រេកអរហើយ»។
អាជ្ញាធរមូលដ្ឋានបានផ្តល់អង្ករចំនួន១០០គីឡូក្រាមនិងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតដល់គ្រួសារជនរងគ្រោះកាលពីព្រឹកមិញក៏ប៉ុន្តែមិនបានផ្តល់ដំណឹងអំពីដំណើរការស៊ើបអង្កេតលើការបាញ់អ្នកស្រីអេងសុខុម ទេ។
អាជ្ញាធរប៉ូលិសកាលពីពេលថ្មីៗនេះបានប្រកាសមិនទទួលខុសត្រូវចំពោះការបាញ់ដែលធ្វើឲ្យស្ត្រីរងគ្រោះស្លាប់នេះទេ។
លោកនី ចរិយា ប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកមានប្រសាសន៍ថាអាជ្ញាធរក្រុងភ្នំពេញនិងរដ្ឋាភិបាលជាអ្នកទទួលខុសត្រូវទាំងស្រុងក្នុងការផ្តល់សំណងដល់ក្រុមគ្រួសារស្ត្រីរងគ្រោះ។
«រឿងនេះជារឿងកំហុសរបស់អាជ្ញាធរក្រុងភ្នំពេញ។ ចឹងអាជ្ញាធរក្រុងភ្នំពេញជាអ្នកទទួលខុសត្រូវក្នុងការសងសំណងរដ្ឋប្បវេណី។ ប្រសិនបើអាជ្ញាធរក្រុងភ្នំពេញរកមិនឃើញជនដៃដល់ដូច្នេះរដ្ឋគឺជាអ្នកទទួលខុសត្រូវក្នុងការចេញសង»។
ទាំងលោកឧត្តមសេនីយ៍ជួន សុវណ្ណ ស្នងការប៉ូលិសក្រុងភ្នំពេញ ទាំងលោកឧត្តមសេនីយ៍គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យក្រសួងមហាផ្ទៃមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។
ជាមួយគ្នានេះលោកនី ចរិយា បានឲ្យដឹងថាសមាគមរបស់លោកបានត្រៀមរួចជាស្រេចនូវមេធាវីសម្រាប់ផ្តល់ជូនក្រុមគ្រួសារជនរងគ្រោះនៅក្នុងការស្វែងរកយុត្តិធម៌តាមផ្លូវតុលាការ។
សូមបញ្ជាក់ថានៅក្នុងការបង្រ្កាបរបស់អាជ្ញាធរលើហ្វូងបាតុករនៃរោងចក្រកាត់ដេរSLកាលពីថ្ងៃទី១២ខែវិច្ឆិកានោះមានមនុស្សចំនួន៣៨នាក់ត្រូវចាប់ខ្លួនក្នុងនោះមានព្រះសង្ឃចំនួន៧អង្គ។ ប៉ុន្តែព្រះសង្ឃត្រូវដោះលែងមកវិញកាលពីយប់ថ្ងៃដដែល។ ដោយឡែកយុវជនពីរនាក់ត្រូវបញ្ជូនទៅកាន់តុលាការប្រកាន់ពីបទបានវាយប្រហារលើប៉ូលិសនិងបង្កការខូចខាតទ្រព្យសម្បតិ្តសាធារណៈ៕