ភ្នំពេញ —
កងកម្លាំងមានសមត្ថកិច្ចចម្រុះរបស់រដ្ឋាភិបាលបានរារាំងការប្រមូលផ្តុំរបស់សកម្មជនដីធ្លីនៅថ្ងៃច័ន្ទនេះដើម្បីទាមទារឱ្យដោះលែងជនជាប់ចោទចំនួន២១នាក់ដែលត្រូវបានចាប់ខ្លួនក្នុងការបង្រ្កាបបាតុកម្មដោយហិង្សាកាលពីខែមករា។ ការរារាំងបានបង្កឲ្យមានអំពើហិង្សាមួយឈុតខ្លី។
កងកម្លាំងមានសមត្ថកិច្ចចម្រុះដែលបំពាក់ដោយខែល ដំបង និងកាំភ្លើងរាប់សិបនាក់បានដាក់រនាំងការពារតាមច្រកផ្លូវជុំវិញបរិវេណព្រះបរមរាជវាំង ហើយបានរារាំងនិងរឹបអូសសម្ភារៈមួយចំនួន រួមមានឧគ្ឃោសនស័ព្ទ អាគុយ និងស្គររបស់ក្រុមអ្នកភូមិបឹងកក់ បុរីកីឡានិងសហគមន៍ថ្មគោលនៅពេលដែលសកម្មជនទាំងនេះបានប៉ុនប៉ងប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅពីមុខតុលាការកំពូល។
បាតុករដែលមានគ្នាប្រមាណ១០០នាក់ បានដកថយទៅឈរជើងធ្វើបាតុកម្មនៅខាងមុខរូបសំណាក់តេជោយតនិងតេជោមាសវិញដែលស្ថិតនៅចម្ងាយប្រមាណ៣០០ម៉ែត្រពីតុលាការកំពូល។
ទោះយ៉ាងណាបាតុករទាំងនេះដែលស្ថិតក្នុងសម្លៀកបំពាក់ពណ៌ស បានធ្វើពិធីបួងសួងនិងលែងចាបតំណាងឲ្យជនដែលត្រូវចាប់ខ្លួនទាំង២១នាក់និងបានដាក់ទំនាយដល់មន្ត្រីពុករលួយផងដែរ។
បន្ទាប់ពីនោះក្រុមបាតុករបានធ្វើដំណើរទៅកាន់សាលាខណ្ឌដូនពេញ ដើម្បីទាមទារយកសម្ភារៈដែលរឹបអូសយកមកវិញប៉ុន្តែកងសន្តិសុខខណ្ឌដូនពេញដែលប្រដាប់ដោយដំបងនិងមួកកាស បានរារាំងពួកគេរហូតដល់មានការប៉ះទង្គិចគ្នាមួយឈុតដែលបណ្តាលឱ្យស្ត្រីពីរនាក់រងរបួសស្រាល។
អ្នកស្រី ភួង សុភាព មកពីសហគមន៍ថ្មគោលត្រូវបានកងសន្តិសុខវាយបែកច្រមុះចេញឈាមខណៈដែលអ្នកស្រីព្យាយាមរុលចូលទៅខាងក្នុងសាលាខណ្ឌដូនពេញ។ អ្នកស្រីរៀបរាប់ដោយទឹកភ្នែករលីងរលោងអំពីការប្រើអំពើហិង្សានេះថា៖
«អម្បាញ់មិញ វាយខ្ញុំមួយអាយកូមហើយ ទាត់ខ្ញុំពីរ បីជើងទៀត។ ហើយអម្បាញ់មិញតាមមករកវាយខ្ញុំទៀត។ ពួកខ្ញុំគ្រាន់តែមកសូមស្គរទៅវិញទេ អត់បានមកប្រតាយប្រតប់ជាមួយពួកគាត់ទេ។ គាត់បានបញ្ជាឱ្យវាយពួកខ្ញុំ»។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលាក្រុងភ្នំពេញមិនអាចទំនាក់ទំនងដើម្បីអត្ថាធិប្បាយបានទេនៅថ្ងៃនេះ ប៉ុន្តែបើតាមការអះអាងរបស់ លោក ជាម រដ្ឋា ប្រធានសន្តិសុខនិងសណ្តាប់ធ្នាប់សួននៅទីក្រុងភ្នំពេញដែលបានដឹកនាំការបង្ក្រាបនេះ បញ្ជាក់ថាការប៉ះទង្គិចកើតឡើងដោយ
អចេតនាប៉ុណ្ណោះ។
«ខ្ញុំឯណាដែលទៅវាយ។ សាកបើកមើលរូបភាពឡើងវិញទៅ។ ធម្មតាទេ តែរុញទៅរុញមកមានការប៉ះទង្គិចគ្នាបន្តិចបន្តួចហើយ។ ខ្ញុំម៉េចនឹងដឹង ច្រមុះគាត់អញ្ចឹងត្រូវថ្ងៃទៅ គេរុញទៅ ពីណាគេដឹង»។
លោក អំ សំអាត មន្ត្រីសិទ្ធិមនុស្សនៃអង្គការលីកាដូចាត់ទុកការប្រព្រឹត្តិរបស់ក្រុមសមត្ថកិច្ចមកលើបាតុករអហិង្សាជាអំពើផ្ទុយនឹងអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
«ខ្ញុំយល់ថាហាក់ដូចជាមានការអនុវត្តផ្សេងគ្នាពីអនុសាសន៍របស់ប្រមុខរដ្ឋាភិបាល ព្រោះថាថ្មីៗនេះលោកនាយករដ្ឋមន្ត្រីធ្លាប់បានណែនាំឱ្យមន្ត្រីតាមមូលដ្ឋាន និងខេត្តក្រុងទាំងអស់ឱ្យដកបម្រាមលើការប្រមូលផ្តុំនិងតវ៉ាដោយសន្តិវិធី មិនឱ្យមានការហាមឃាត់ទៀតទេ ប៉ុន្តែនៅព្រឹកនេះ នៅពេលដែលសហគមន៍បុរីកីឡា បឹងកក់ និងថ្មគោល គាត់សុំទៅធ្វើការតវ៉ានៅខាងមុខតុលាការកំពូលឱ្យតុលាការពន្លឿនសវនាការដោះលែងមនុស្សទាំង២១នាក់ឱ្យនៅក្រៅឃុំស្រាប់តែមានការប្រទូស្តរាយនិងដកហូតយកស្គរជាដើម»។
បន្ទាប់ពីមានការជជែកគ្នាតឹងសរសៃក ខាងអាជ្ញាធរខណ្ឌបានប្រគល់សម្ភារៈទាំងនោះឱ្យបាតុករវិញក្រោមលក្ខខណ្ឌថាការតវ៉ានៅពេលក្រោយរបស់ពួកគេត្រូវតែស្របតាមច្បាប់៕