ភ្នំពេញ —
គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្កការសមាគមការពារសិទ្ឋិមនុស្សកម្ពុជា ដែលជាសម្ព័ន្ឋអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន២១ដែលហៅកាត់ថា (CHRAC) កាលពីថ្ងៃពុធ បានសម្ដែងការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងមិនទាន់សម្រេចរវាងប្រទេសអូស្ត្រាលីនិងកម្ពុជាទាក់ទិននឹងការផ្តល់ការតាំងទីលំនៅថ្មីដល់ជនភៀសខ្លួនបរទេសមួយចំនួនដែលគេគ្រោងនឹងបញ្ជូនចេញពីប្រទេសអូស្ត្រាលីមកកាន់ប្រទេសកម្ពុជា។
សេចក្តីថ្លែងការណ៍រួមគ្នារបស់អង្កការសមាគមការពារសិទ្ឋិមនុស្សកម្ពុជាបានរិះគន់យ៉ាងខ្លាំងចំពោះប្រទេសអូស្ត្រាលីថា វាជាការទទួលខុសត្រូវមួយរបស់ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនដូចប្រទេសអូស្ត្រាលីដែលកំពុងគេចចេញពីការទទួលខុសត្រូវចំពោះកាតព្វកិច្ចរបស់ខ្លួននៅក្រោមអនុសញ្ញាជនភៀសខ្លួន ហើយទម្លាក់កំហុសដាក់ប្រទេសកម្ពុជាដែលមានប្រវត្តិរំលោភសិទ្ឋិមនុស្សយ៉ាងធ្ងន់ធ្ងរ និងមានធនធានបន្តិចបន្ទួចឬគ្មានដើម្បីគាំទ្រជនភៀសខ្លួនទាំងនេះ។
លោក ធន សារ៉ាយ ប្រធានសមាគមសិទ្ឋិមនុស្សអាដហុកមានប្រសាសន៍ថា ប្រទេសអូស្រ្តាលីគួរតែទុកឲ្យជនភៀសខ្លួនទាំងនោះសម្រេចចិត្តដោយខ្លួនឯងថាតើប្រទេសណាមួយដែលខ្លួនគួរជ្រើសរើសបញ្ជួនក្រៅប្រទេស។
«គួរតែគិតសិទ្ឋិជាមូលដ្ឋានរបស់ជនភៀសខ្លួនហ្នឹងជាធំ ពីព្រោះថា គ្នាខំបានរត់ទៅហើយៗគ្នាបានរស់នៅទីនោះរួចទៅហើយ ស្រាប់តែឥឡូវរុញគ្នាមកវិញដោយមិនមានការស្ម័គ្រចិត្តនេះគឺថាជារឿងមួយដែលប៉ះពាល់ដល់សិទ្ឋគ្នាបាទ។ នេះជាបញ្ហាមួយដែលយើងចង់លើកឲ្យរដ្ឋាភិបាលទាំងពីរមេត្តាយកការស្ម័គ្រចិត្តហ្នឹងជាធំ»។
លោក កុយ កួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាមានប្រសាសន៍ថា នេះជាសិទ្ធិរិះគន់របស់អង្កការក្រៅរដ្ឋាភិបាល។ ក៏ប៉ុន្តែ រដ្ឋាភិបាលកម្ពុជាបានយល់ច្បាស់ចំពោះអ្វីដែលខ្លួនអាចធ្វើបាននិងមិនអាចធ្វើបាន។
លោកមានប្រសាសន៍ថា រហូតមកដល់ពេលនេះមិនទាន់មានកិច្ចព្រមព្រៀងផ្លូវការណាមួយរវាងកម្ពុជានិងអូស្ត្រាលីដើម្បីទទួលយកជនភៀសខ្លួនបរទេសទាំងនោះទេ។
«យើងកំពុងធ្វើការសិក្សាឆ្លើយឆ្លងគ្នានៅឡើយ។ យើងអត់ទាន់បានឈានទៅដល់កិច្ចព្រមព្រៀងជាផ្លូវការមានកិច្ចព្រមព្រៀង មានអនុស្សារណៈយោគយល់ឯណា។អត់ទាន់មានទេ»។
នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលដាក់ឈ្មោះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ហើយលោក ហ៊ុន សែនធ្លាប់បានបដិសេធថា មិនមានគណនីហ្វេសប៊ុក បានសរសេរថា បញ្ហាជនភៀសខ្លួនគឺកម្ពុជានៅតែមានបំណងល្អក្នុងការជួយទទួលពួកគេដែលមានបំណងពិតប្រាកដមកតាំងទីលំនៅនៅកម្ពុជាដោយគ្មានការរើសអើង។
កម្ពុជាមានសន្តិភាពដែលអាចផ្តល់ឱកាសដល់ជនភៀសខ្លួនចូលរួមក្នុងសង្គមដូចជាពលរដ្ឋកម្ពុជាដទៃទៀតដែរ។ ជនភៀសខ្លួនគឺត្រូវតែយល់ព្រមស្ម័គ្រចិត្ត និងចុះហត្ថលេខាព្រមទទួលយកការតាំងទីលំនៅដោយគ្មានការបង្ខិតបង្ខំ។
លោក ស៊ីម៉ុន ហ្វេឡូវស៍ (Simon Fellows) លេខាទូតទី១និងជាអនុប្រធានបេសកម្មទូតអូស្រ្តាលីប្រចាំកម្ពុជានិងមន្ត្រីក្រសួងការបរទេសអូស្ត្រាលីមិនបានឆ្លើយតាមសារអេឡិចត្រូនីចទេនៅថ្ងៃព្រហស្បតិ៍នេះ។
លោក ស្កត់ ម៉ូរីសាន់ (Scott Morrison) រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី បានបញ្ជាក់ក្នុងពេលថ្មីៗនេះថា «ឋានៈជាជនភៀសខ្លួនគឺមិនមែនជាសំបុកសម្រាប់តែទៅកាន់ប្រទេសដែលមានសេដ្ឋកិច្ចលំដាប់លេខ១នោះទេ»។
លោកនិយាយថា វាជាការអនុវត្តធម្មតាក្នុងការផ្តល់ជម្រកដល់ជនភៀសខ្លួនក្នុងប្រទេសក្រីក្រហើយត្រូវបញ្ជួនពួកគេទៅប្រទេសដែលមានការអភិវឌ្ឃជាង។
ប្រទេសអូស្ត្រាលីធ្លាប់បានបញ្ជួនជនភៀសខ្លួនចំនួន៨០០នាក់ឲ្យទៅសុំសិទ្ឋិជ្រកកោនក្នុងប្រទេសម៉ាឡេស៊ីបន្ទាប់ពីមានកិច្ចព្រមព្រៀងដើម្បីបញ្ជួនអ្នកស្វែងរកសិទ្ឋិជ្រកកោននៅឆ្នាំ២០១១។
រដ្ឋាភិបាលអូស្រ្តាលី ឥឡូវនេះ កំពុងតែព្យាយាមផ្តល់ការស្នាក់នៅដល់ជនភៀសខ្លួនបរទេសដែលមិនមែនជាជនជាតិខ្មែរចំនួនប្រមាណ៦០នាក់នៅកម្ពុជា។ នេះបើតាមការបញ្ជាក់ពីមន្ត្រីក្រៅរដ្ឋាភិបាល៕
កំណត់សម្គាល់៖ អត្ថបទនេះត្រូវបានធ្វើបច្ចុប្បន្នភាព