ភ្នំពេញ —
សមាគមវៀតណាមប្រចាំប្រទេសកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះបានសម្រេចផ្អាកការដឹកនាំធ្វើមហាបាតុកម្មប្រឆាំងនឹងស្ថានទូតចិនដោយគ្មានកាលកំណត់ដោយបានលើកហេតុផលថាមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីរបស់សមាគម។
សមាគមវៀតណាមប្រចាំប្រទេសកម្ពុជាកាលពីថ្ងៃពុធបានអះអាងថានឹងដឹកនាំធ្វើមហាបាតុកម្មប្រឆាំងនឹងស្ថានទូតចិនដើម្បីសម្តែងមតិរបស់ខ្លួនពាក់ព័ន្ធនឹងជម្លោះនៅដែនសមុទ្រចិនខាងត្បូងរវាងប្រទេសចិននិងប្រទេសវៀតណាម។ ជម្លោះនេះបានឈានដល់ការប្រើប្រាស់អំពើហិង្សាដោយសារតែជនជាតិវៀតណាមដែលពោរពេញទៅដោយកំហឹងបានធ្វើមហាបាតុកម្មដុតរោងចក្ររបស់ជនជាតិចិននិងចិនតៃវ៉ាន់នៅក្នុងប្រទេសវៀតណាម។
ជនជាតិចិននិងចិនតៃវ៉ាន់បានបន្តភៀសខ្លួនចេញពីប្រទេសវៀតណាមមកកាន់ប្រទេសកម្ពុជាដើម្បីគេចចេញពីអំពើហិង្សាដ៏រំជើបរំជួលក្នុងប្រទេសវៀតណាម។
មន្ត្រីច្រកទ្វាព្រំដែនបាវិតមួយរូបដែលស្នើសុំមិនបញ្ចេញឈ្មោះមានប្រសាសន៍ថាមានជនជាតិចិននិងចិនតៃវ៉ាន់ប្រមាណជាង៦០០នាក់ហើយ បានភៀសខ្លួនពីវៀតណាមមកកាន់ប្រទេសកម្ពុជាតាមច្រកបាវិតក៏ប៉ុន្តែស្ថានភាពភ្ញៀវចេញចូលតាមច្រកអន្តរជាតិមួយនេះមិនមានបាតុកម្មតវ៉ាដូចនៅប្រទេសវៀតណាមទេ។
លោកនិយាយថា៖ «អត់ទេអត់មាន សូម្បីតែគាត់មកឆ្លងកាត់ប៉ុស្តិ៍វៀតណាម អាជ្ញាធរគេបំពេញបែបបទធម្មតាមិនមានអ្វីធ្វើទុក្ខបុកម្នេញឬក៏អ្វីទេគឺធម្មតា»។
ទីភ្នាក់ងារសារព័ត៌មាន Reuters ពីប្រទេសវៀតណាមបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថាយ៉ាងតិចមានមនុស្សប្រមាណ២១នាក់បានស្លាប់បាត់បង់ជីវិតនិងជាង១០០នាក់ផ្សេងទៀតបានរងរបួស។
ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានអ្នកដែលគេសង្ស័យថា ជាជនជាតិចិន១៦នាក់និងកម្មករជាជាតិវៀតណាម៥នាក់ដោយសារការធ្វើបាតុកម្មប្រឆាំងជនជាតិចិនក្នុងប្រទេសវៀតណាម។
លោក ស៊ឹម ជី ប្រធានសមាគមសហព័ន្ធខ្មែរ វៀតណាមប្រចាំកម្ពុជាបានបញ្ជាក់ថាឆ្លងតាមកិច្ចប្រជុំគណៈកម្មការនៅថ្ងៃនេះសមាគមវៀតណាមសម្រេចផ្អាកការដឹកនាំធ្វើមហាបាតុកម្មដោយគ្មានកាលកំណត់ប្រឆាំងនឹងស្ថានទូតចិនដោយសារតែរៀបចំពេលវេលាមិនទាន់។
លោកនិយាយថា៖ «ពីព្រោះអ្វីប្រញាប់ប្រញាល់ពេក។យើងរៀបចំអត់ទាន់»។
សមាគមវៀតណាមបានពង្រីកសាខារបស់ខ្លួននៅទូទាំង២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជា។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលាក្រុងភ្នំពេញបានបញ្ជាក់ថាសាលាក្រុងមិនអនុញ្ញាតឱ្យជនជាតិវៀតណាម ធ្វើមហាបាតុកម្មក្តី កូដកម្មក្តីក្នុងទឹកដីប្រទេសកម្ពុជាទេ។
លោកនិយាយថា៖«ព្រះរាជាណាចក្រកម្ពុជាជាប្រទេសមួយដែលប្រកាន់ខ្ជាប់នូវគោលនយោបាយអព្យាក្រឹត។ ខ្ញុំជឿថាប្រទេសកម្ពុជាមិនមែនជាកន្លែងដែលអនុញ្ញាតឱ្យក្រុមម្ខាងធ្វើការសម្តែងមតិឬក៏ធ្វើបាតុកម្មប្រឆាំងនឹងប្រទេសមួយទៀតនៅក្នុងប្រទេសយើងបានទេ»។
អាជ្ញាធរវៀតណាមកាលពីថ្ងៃពុធបានទទូចឲ្យមានភាពស្ងប់ស្ងាត់ ហើយបានបញ្ជូនក្រុមប៉ូលិសអន្តរាគមន៍ផងដែរ។ បណ្តាញព័ត៌មានក្នុងស្រុកបានរាយការណ៍ថាមានក្រុមបាតុករជាច្រើនរយនាក់ត្រូវចាប់ខ្លួន និង ចោទប្រកាន់ពីបទ«ធ្វើឲ្យបាត់សណ្តាប់ធ្នាប់សារធារណៈ និងញុះញង់កម្មករឲ្យមានការបំផ្លិចបំផ្លាញទ្រពសម្បត្តិ»។
ប្រទេសចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតជាមួយនឹងប្រទេស វៀតណាម ដោយផ្តល់ប្រយោជន៍ មកវិញដល់ទៅ៥០ពាន់លានដុល្លារសរអាក្នុងឆ្នាំ២០១៣។ចំនួននេះកើនឡើងដល់ទៅ២២ ភាគរយ ក្នុងដើមឆ្នាំនេះ។ នេះបើយោងទៅតាមការអះអាងរបស់ការិយាល័យស្ថិតិរដ្ឋ វៀតណាម៕