ពិធីមួយបានត្រូវធ្វើឡើងក្នុងប្រទេសកម្ពុជាដើម្បីធ្វើមាតុភូមិនិវត្តន៍អ្វីដែលត្រូវបានគេជឿជាក់ថា ជាអដ្ឋិធាតុទាហានអាមេរិកាំង៣នាក់ដែលបានបាត់ខ្លួនក្នុងពេលបំពេញបេសកកម្មកាលពី៤០ឆ្នាំមុនក្នុងសង្គ្រាមវៀតណាម។
អដ្ឋិធាតុបានដាក់ក្នុងក្តារមឈូស៣គ្របទង់ជាតិសហរដ្ឋអាមេរិកបានត្រូវដឹកតាមយន្តហោះដឹកទំនិញយោធាលេខ C-17 ទៅកាន់កោះហាវ៉ៃ ដែលនៅទីនោះអដ្ឋិធាតុទាំងនោះ នឹងត្រូវធ្វើការសាកល្បង DNA ដើម្បីព្យាយាមបញ្ជាក់ពីអត្តសញ្ញាណរបស់អដ្ឋិធាតុទាំងនោះ។
ជនជាតិអាមេរិកាំង៩០នាក់ បានស្ថិតនៅក្នុងបញ្ជីថាបានបាត់ខ្លួនក្នុងពេលបំពេញបេសកកម្មក្នុងប្រទេសកម្ពុជាពីសង្គ្រាមវៀតណាម ដែលបានបញ្ចប់ក្នុងឆ្នាំ១៩៧៥ ក៏ប៉ុន្តែ មានតែអដ្ឋិធាតុ៣៧នាក់គត់ បានត្រូវរកឃើញហើយនឹងកំណត់អត្តសញ្ញាណ។
អដ្ឋិធាតុថ្មីៗបំផុតនេះ បានត្រូវរកឃើញក្នុងខេត្តកំពង់ចាម។ កងទ័ពសហរដ្ឋអាមេរិក បានចូលលុកលុយក្នុងរយៈពេលខ្លីក្នុងតំបន់ខាងកើតនៃប្រទេសកម្ពុជាក្នុងឆ្នាំ១៩៧០ហើយ បានទម្លាក់គ្រាប់បែកលើប្រទេសកម្ពុជាពីឆ្នាំ១៩៦៩ដល់ឆ្នាំ១៩៧៣៕