ដោយ៖ ស៊ុយ ហ៊ាមខេមរា
ភ្នំពេញ៖ កាលពីប៉ុន្មានឆ្នាំមុន មនុស្សមួយបានគិតថា ប្រសិនបើគេចង់ក្លាយជាអ្នកមានឆាប់ គេត្រូវតែរកស៊ីទិញនិងលក់ដីនិងផ្ទះ។ នោះក៏ដោយសារតម្លៃដីនិងផ្ទះបន្តឡើងមិនចេះដាច់។ ក៏ប៉ុន្តែ បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០០៨មក វិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាបានទទួលរងផលប៉ះពាល់ជាខ្លាំង។
លោកកឺក ណារិន នាយករងរបស់ក្រុមហ៊ុន Asia Real Estate Cambodia អះអាងថា តម្លៃអចលនទ្រព្យបានធ្លាក់ចុះស្ទើរជាងពាក់កណ្តាលនៅក្នុងពេលនេះ បន្ទាប់ពីបានហក់ដល់កម្រិតកំពូលចាប់ពីឆ្នាំ២០០០រហូតដល់ឆ្នាំ២០០៧។ ហើយទើបតែមានសញ្ញានៃការងើបឡើងវិញបន្តិចបន្តួចតែប៉ុណ្ណោះ។ សន្ទុះនេះបានចាប់ផ្តើមចាប់តាំងពីដើមឆ្នាំ២០១១មកម៉្លេះ។
«មកទល់ឆ្នាំ២០១២ ទើបយើងអាចមើលឃើញពីកម្រិតវិជ្ជមានខ្លាំង ដោយសារមានអ្នកទិញច្រើន។ សម្រាប់តំបន់ពាណិជ្ជកម្មហ្នឹង តម្លៃអចលនទ្រព្យកើនឡើង ១៣ភាគរយ។ ដោយឡែកសម្រាប់តំបន់លំនៅដ្ឋានវិញ មានតម្លៃកើនឡើងជិត ១៤ភាគរយ។ ប៉ុន្តែវាមិនកើនឡើងខ្លាំង ដូចឆ្នាំ២០០៦ ឆ្នាំ២០០៧ និងឆ្នាំ២០០៨ នោះទេ។ អាហ្នឹងវាដូចឡើងភ្នំអញ្ចឹង ហើយចុះវិញក៏ដូចចុះភ្នំដែរ គ្រឹបមកដល់ក្រោមវិញតែម្តង»។
ដោយសារវិបត្តិសេដ្ឋកិច្ចសកល កំណើនសេដ្ឋកិច្ចកម្ពុជាបានធ្លាក់ពីជាង១០ភាគរយក្នុងប៉ុន្មានឆ្នាំជាប់ៗគ្នា ចាប់ពីឆ្នាំ២០០៤ដល់ឆ្នាំ២០០៧មុននឹងធ្លាក់ចុះកាន់តែធ្ងន់ធ្ងរនៅឆ្នាំ២០០៩។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយ កម្ពុជាមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៦ភាគរយ។ ហើយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០១២អាចកើនបាន៦,៥%។
ការលូតលាស់សន្សឹមៗបែបនេះក៏បានអូសសន្ទុះរីកចម្រើនផ្នែកអចលនទ្រព្យទៅតាមនោះដែរ។
លោកកឺក ណារិនរៀបរាប់ថា អចលនទ្រព្យមានការធ្លាក់ខ្លាំងគឺនៅឆ្នាំ២០០៩ ក្នុងនោះសម្រាប់តំបន់ពាណិជ្ជកម្មមានការធ្លាក់ចុះប្រហែល៥៤% តំបន់ដីលំនៅដ្ឋានវិញធ្លាក់ចុះប្រហែល៧៨ %។ ហើយវិស័យនេះបានបន្តធ្លាក់ចុះរហូតមកដល់ឆ្នាំ២០១០ មុននឹងមានសញ្ញាពីការងើបឡើងវិញខ្លះនៅឆ្នាំ២០១១ និង២០១២។
ក្
នុងចន្លោះពេលពីឆ្នាំ២០០០ដល់ឆ្នាំ២០០៧ តម្លៃដីក្នុងមួយម៉ែត្រការ៉េអាចកើនរហូតទៅដល់ជាង៥០០០ដុល្លារសម្រាប់ដីដែលនៅតំបន់ពាណិជ្ជកម្ម ឬមួយម៉ែត្រការ៉េថ្លៃជាង៣៥០០ដុល្លារសម្រាប់តំបន់លំនៅដ្ឋាន។ រីឯតម្លៃផ្ទះល្វែងនិងភូមិគ្រឹះក៏បានឡើងថ្លៃខ្ពស់កប់ពពកដំណាលគ្នានោះដែរ។
លោកនួន រិទ្ធី នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនប៉ុណ្ណារៀលធីគ្រុប កត់សម្គាល់ដែរថា តម្លៃអចលនទ្រព្យនៅកម្ពុជាមានការប្រសើរជាងមុន។
«ទីផ្សារអចលនទ្រព្យមានការកើនឡើងវិញបន្តិចហើយ បើធៀបនឹងឆ្នាំ២០០៩និងឆ្នាំ២០១០ បានន័យថា យើងចេញពីមនុស្សឈឺមកជាមនុស្សជាវិញ។ ទាំងគ្រប់វិស័យទាំងអស់របស់វិស័យអចលនទ្រព្យ ដូចជា កសិកម្ម តំបន់សម្រាប់ពាណិជ្ជកម្ម តំបន់សម្រាប់សាងសង់លំនៅដ្ឋាន និងតំបន់សម្រាប់វិស័យឧស្សាហកម្ម។ ហើយបើយើងនិយាយពីកម្រោងវិនិយោគសាងសង់ក្នុងទីក្រុងភ្នំពេញវិញ យើងឃើញថា មានការកើនឡើងច្រើន។
ទោះបីជាចំនួនគម្រោងហ្នឹងវាមានការថយចុះបន្តិច ប៉ុន្តែចំនួនទុនដែលគេបោះសម្រាប់វិនិយោគវិញកើនឡើងច្រើន»។
លោករិទ្ធីពន្យល់ថា មានការចាប់ផ្តើមឡើងវិញនៃគម្រោងវិនិយោគទាំងក្នុងនិងមកពីក្រៅប្រទេសលើវិស័យអចលនទ្រព្យនេះ។ មួយវិញទៀត ការរើបឡើងវិញនៃកំណើនសេដ្ឋកិច្ចបានជួយសម្រួលដល់ការវិនិយោគវិស័យនេះដែរ។ លោកមានប្រសាសន៍ថា តម្លៃដីក្នុងទីក្រុងភ្នំពេញក្នុងពេលបច្ចុប្បន្នប្រែប្រួលជាមធ្យមជាង៣២០០ដុល្លារក្នុងមួយម៉ែត្រការ៉េនៅតំបន់ពាណិជ្ជកម្ម។ ដោយឡែកសម្រាប់តម្លៃដីក្នុងតំបន់ស្នាក់នៅ ប្រែប្រួលពីចន្លោះ១៦០០ទៅ១៧០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ក៏ប៉ុន្តែលោកស៊ា ឆៃលី នាយកគ្រប់គ្រងរបស់ក្រុមហ៊ុនភ្នំពេញអចលនទ្រព្យ បានឲ្យដឹងថា ចលនាទិញដូរអចលនាទ្រព្យក្នុងពេលនេះមិនពឹងទៅលើការទិញដីទុកសម្រាប់លក់ដូចមុននោះទេ។
«គាត់ចាប់ផ្តើមទិញយកទៅធ្វើជាហ៊ាង តែមិនមែនទិញសម្រាប់យកទៅលក់ដើម្បីចំណេញដូចមុនទេ។ ពួកគេទិញដើម្បីកែទៅជាភោជនីយដ្ឋាន កន្លែងរកស៊ីផ្សេងៗ»។
យោងតាមរបាយការណ៍ពីក្រសួងដែនដីនគរូបនីយកម្ម ដែលចេញផ្សាយដោយបណ្តាញព័ត៌មានក្នុងស្រុកមួយ បានឲ្យដឹងថា រាជរដ្ឋាភិបាលខ្មែរបានអនុម័ត១០៨៣គម្រោងសាងសង់រយៈពេលប្រាំបីខែដើមឆ្នាំ២០១២នេះ។គម្រោងទាំងនេះរួមមានអគារពាណិជ្ជកម្ម រោងចក្រផលិតគ្រឿងអេឡិចត្រូនិក សំណង់លំនៅដ្ឋាន រោងចក្រកាត់ដេរ កាស៊ីណូ និងសណ្ឋាគារជាដើម។ ទឹកប្រាក់សរុបសម្រាប់គម្រោងសំណង់ទាំងនេះមាន១៣៨៦លានដុល្លារអាមេរិក៕