ភ្នំពេញ —
ខណៈដែលការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង- ស្រុក-ខណ្ឌ នឹងចាប់ឆ្នោតនៅប្រហែលជាង២សប្តាហ៍ខាងមុខនេះ គណបក្សនយោបាយដែលបានចុះឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតអសកលនេះសុទ្ធតែបានបង្ហាញសុទិដ្ឋិនិយមថា នឹងទទួលបានជោគជ័យរៀងៗខ្លួន។
មានគណបក្សនយោបាយចំនួន៥ ដែលបានឈរឈ្មោះបោះឆ្នោតនៅថ្ងៃទី១៨ខែឧសភាខាងមុខ ដូចជាគណបក្សប្រជាជនកម្ពុជា គណបក្សសង្រ្គោះជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។
ដោយឡែកយុទ្ធនាការនៃការឃោសនាបោះឆ្នោតថ្នាក់អសកលនេះនិងចាប់ផ្តើមនៅពីថ្ងៃទី០២ដល់១៦ខែឧសភា។
លោក ជាម យៀប មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា គណបក្សរបស់លោកបានត្រៀមខ្លួនរួចរាល់អស់ហើយសម្រាប់ការបោះឆ្នោតខាងមុខ ទាំងការចុះណែនាំសមាជិករបស់ខ្លួន និងការបំពេញបែបបទតាមលក្ខខណ្ឌច្បាប់ផ្សេងៗរបស់គណៈកម្មការរៀបចំការបោះឆ្នោត។
បន្ថែមពីនោះដែរ គណបក្សរបស់លោកនិងរៀបចំពិធីជួបជុំសមាជិកបក្សនៅតាមទីស្នាក់ការសំខាន់ៗរបស់គណបក្សនៅទីក្រុង និងបណា្តខេត្ត។
«គណបក្សប្រជាជនកម្ពុជាបានរៀបរយគ្រប់បែបយ៉ាងអស់ហើយ អត់មានខ្វះចន្លោះអ្វីទេ។ ការឃោសនានេះយើងរៀបចំតាមស្នាក់ការបស់គណបក្សយើង តាមគ្រប់ថ្នាក់ចូលរួមក្នុងស្នាក់ការរបស់បក្សបានហើយ។ អត់មានហែរក្បួនអត់មានអ្វីទេ»។
ជាមួយគ្នានេះដែរ គណបក្សសង្រ្គោះជាតិនឹងរៀបចំការជួបជុំនិងដើរដង្ហែក្បួនឃោសនារបស់ខ្លួនចាប់ពីថ្ងៃទី០២ខែឧសភាតទៅ។ នេះបើតាមការបញ្ជាក់របស់លោកយឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ។ លោកបន្ថែមសកម្មភាពឃោសនានេះនឹងធ្វើឡើងនៅគ្រប់រាជធានី ខេត្តក្រុង ស្រុកខណ្ឌដែលគណបក្សបានឈរឈ្មោះ។
ក្រឡេកមកមើលគណបក្សហ៊្វុនស៊ិនប៉ិចវិញ លោកញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិរបស់គណបក្សនេះថ្លែងថា ជាជំហានដំបូង គណបក្សរបស់លោកបានបំពេញរាល់សំណុំបែបបទទាំងអស់របស់គ.ជ.ប. ហើយរហូតមកទល់បច្ចុប្បន្ន គណបក្សរបស់លោកបាននឹងបន្តសកម្មភាពចុះណែនាំសមាជិករបស់ខ្លួននៅតាមបណ្តាទីតាំងរបស់គណបក្ស។
«បេក្ខភាពអ្វីហ្នឹងយើងបានធ្វើអស់ហើយទៅតាមខេត្ត និងស្រុកដែលយើងគិតថា អាចនឹងទទួលបានសំឡេង។ ការឃោសនាមិនធំដូចការបោះឆ្នោតសាកលទេ យើងបានចុះទៅពន្យល់សមាជិករបស់យើងអំពីគោលការណ៍របស់បក្ស»។
រីឯលោកចាន់ យ៉េត ដែលជាអនុប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យរបស់គណបក្សវិញថ្លែងថា គណបក្សរបស់លោកនឹងឈរឈ្មោះប្រកួតប្រជែងការបោះឆ្នោតខាងមុខនៅខេត្តមួយចំនួនតែប៉ុណ្ណោះ។ លោកបន្ថែមថា គណបក្សរបស់លោកបានត្រៀមខ្លួនរួចរាល់ដែរ ដោយបានចុះជួបមន្ត្រីសមាជិករបស់ខ្លួនឲ្យយល់ដឹងពីគោលការណ៍របស់គណបក្សជាដើម។
«យើងពន្យល់សមាជិករបស់យើងដែលយើងដាក់បេក្ខភាព ឲ្យយល់ដឹងពីកន្លែងដែលត្រូវគូស និងពន្យល់ពួកគាត់ឲ្យត្រៀមខ្លួនធ្វើជាអ្នកដឹកនាំនៅកន្លែងរបស់យើងហ្នឹង»។
គណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកខឹម វាសនាផ្តោតការពង្រឹកការផ្សព្វផ្សាយអំពីគោលការណ៍របស់គណបក្សនៅតាមប្រព័ន្ធផ្សព្វផ្សាយដែលផ្តល់ដោយគ.ជ.ប. និងតាមរយៈទូរទស្សន៍ ក៏ប៉ុន្តែនឹងមិនមានការដើរដង្ហែក្បួនឃោសនាគណបក្សទេ។ នេះបើយោងតាមលោកខឹម វាសនា។
«ការឃោសនាយើងមិនធ្វើជាទ្រង់ទ្រាយធំអ្វីផង ដោយសារមិនមែនប្រជាពលរដ្ឋមកបោះឆ្នោតអ្វីផង។ អញ្ចឹងទៅយើងធ្វើនៅតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋហើយនិងតាមវិទ្យុរបស់យើង»។
ស្របពេលជាមួយគ្នានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នៅព្រឹកថ្ងៃពុធនេះ បានជំរុញឲ្យមន្ត្រីគណបក្សនយោបាយទាំងអស់ពង្រឹងការរៀបចំឯកសារ ហើយប្រសិនបើមានជាពាក្យបណ្តឹងទាក់ទងនឹងការឃោសនាបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងលទ្ធិផលនៃការបោះឆ្នោតនោះ គេត្រូវគោរពតាមច្បាប់។
ទោះបីជាយ៉ាងណាក្តី លោកគុល បញ្ញា ប្រធានគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ (Comfrel) ថ្លែងថា លោកមិនចាប់អារម្មណ៍នឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះទេ ដោយចាត់ទុកថា ការបោះឆ្នោតនេះគ្មានប្រជាធិបតេយ្យ និងគ្មានអត្ថន័យ។
«ការបោះឆ្នោតហ្នឹងគ្មានអត្ថន័យ ហើយគ្មានប្រជាធិបតេយ្យទៀត។ ក្រុមប្រឹក្សាឃុំ សង្កាត់គាត់ចេញពីគណបក្សហ្នឹង។ គេហៅថា ការបោះឆ្នោតអសកល ហើយប្រើប្រព័ន្ធសមាមាត្រ។ គេមិនដែលអនុវត្តទេនៅពិភពលោកហ្នឹង»។
គ.ជ.ប.បានឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌនៅឆ្នាំ២០១៤នេះនឹងមានអ្នកបោះឆ្នោតសរុបជិត ១១៤៥៩នាក់ និងមានការិយាល័យបោះឆ្នោតសរុបជាង១៩៧ការរិយាល័យ៕