ភ្នំពេញ —
មន្ត្រីសង្គមស៊ីវិល និងមន្ត្រីរៀបចំការបោះឆ្នោតបានឲ្យតម្លៃផ្សេងៗគ្នាពីសារៈសំខាន់នៃការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាខេត្ត ក្រុង រាជធានី និងស្រុកខណ្ឌ។
ការបោះឆ្នោតនេះគ្រោងធ្វើនៅថ្ងៃទី១៨ ខែឧសភាឆ្នាំ២០១៤នេះ។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា ខុមហ្វ្រែល បានលើកឡើងនៅថ្ងៃពុធនេះថា ការបោះឆ្នោតនេះហាក់ដូចជាផ្តល់នូវសារៈសំខាន់តិចតួចដោយសារតែក្រុមប្រឹក្សាទាំងនោះបម្រើផលប្រយោជន៍បក្សនយោបាយរបស់ខ្លួនច្រើនជាង។
«ការណ៍ពិតទៅគាត់ធ្វើតែកិច្ចការគណបក្សនយោបាយប្រាប់ ធ្វើតែកិច្ចការគណបក្សនយោបាយទេ។ សូម្បីតែនៅក្នុងច្បាប់រដ្ឋបាលក៏អត់បានឲ្យអំណាចអ្វីច្បាស់លាស់ដល់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិនេះដែរ។ វាបានផលប្រយោជន៍តិចតួចណាស់ទៅដល់ដំណើរការប្រជាធិបតេយ្យថ្នាក់ក្រោមជាតិនេះឬដើម្បីទៅពង្រឹងកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)បានចុះបញ្ជីគណបក្សនយោបាយចំនួនប្រាំសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌនេះ។
គណបក្សនយោបាយទាំងនោះ មានតែគណបក្សប្រជាជនកម្ពុជាទេ បានចុះបញ្ជីចូលរួមបោះឆ្នោតក្នុងខេត្ត និងរាជធានីទាំង២៥ ក្នុងប្រទេសដែលរួមមាន១៩៧ក្រុង ស្រុក និងខណ្ឌ។ គណបក្សសង្គ្រោះជាតិបានចុះបញ្ជីក្នុងខេត្ត និងរាជធានីចំនួន២៤ និង១៩៥ក្រុង ស្រុក និងខណ្ឌដោយបោះបង់ចោលខេត្តកែប។
ដោយឡែកគណបក្សហ៊្វុនស៊ីនប៉ិចឈរឈ្មោះបោះឆ្នោតនៅក្នុងខេត្តចំនួនពីរនិង២៧ក្រុង ស្រុក ខណ្ឌតែប៉ុណ្ណោះគឺនៅខេត្តបាត់ដំបង និងនៅខេត្តកំពង់ចាម។
រីឯគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យបានចុះបញ្ជីបោះឆ្នោតនៅក្នុងខេត្តចំនួនពីរ ដែលមានបួនស្រុក និងខណ្ឌ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានចុះបញ្ជីបោះឆ្នោតក្នុងស្រុកមួយប៉ុណ្ណោះនៃខេត្តកំពង់ចាម។
គណបក្សទាំងនេះនឹងចាប់ផ្តើមឃោសនាស្វែងរកសំឡេងឆ្នោតពីថ្ងៃទី២រហូតដល់ថ្ងៃទី១៦ខែឧសភាគឺមានរយៈពេល១៥ថ្ងៃ។
នេះជាការបោះឆ្នោតអសកលដែលមានតែក្រុមប្រឹក្សាឃុំ សង្កាត់សរុបចំនួន១១.៤៥៩នាក់តែប៉ុណ្ណោះដែលមានសិទ្ធិបោះឆ្នោតជ្រើសតាំងប្រធាន និងសមាជិកក្រុមប្រឹក្សាក្នុង ខេត្តចំនួន២៤ រាជធានីចំនួនមួយ ក្រុង ស្រុក និងខណ្ឌចំនួន១៩៧។ គ.ជ.ប.នឹងផ្តល់សុពលភាពដល់អ្នកបោះឆ្នោតទាំងនេះនៅថ្ងៃទី១៣ខែមេសានេះ។
សរុបទាំងអស់មានប្រធាន និងសមាជិកក្រុមប្រឹក្សាជាង៣.០០០រូបសម្រាប់អាណត្តិប្រាំឆ្នាំ។
លោកបណ្ឌិតកែម ឡី អ្នកស្រាវជ្រាវកិច្ចអភិវឌ្ឍន៍សង្គម មានប្រសាសន៍ថាក្រុមប្រឹក្សា ខេត្ត ក្រុង រាជធានី និងស្រុកខណ្ឌគឺជាអង្គការរដ្ឋមួយដែលមានអំណាចត្រួតពិនិត្យលើកិច្ចការរដ្ឋបាលថ្នាក់ខេត្ត ក្រុង ស្រុក ខណ្ឌ និងរាជធានី ក៏ប៉ុន្តែជាក់ស្តែងក្រុមប្រឹក្សានេះមិនមានអំណាចដែលមានប្រសិទ្ធិភាពនោះទេ ហើយក៏មិនបានចូលរួមចំណែកជំរុញកិច្ចអភិវឌ្ឍឲ្យបានច្រើននៅថ្នាក់មូលដ្ឋានដែរ។
«តាមពិតជាតួនាទីសំខាន់នៅក្នុងច្បាប់គ្រប់គ្រងរាជធានី ស្រុក ខណ្ឌហ្នឹង ក៏ប៉ុន្តែមានប្រព័ន្ធស្របគ្នានេះបីបួន។ ដូចជាគណបក្សប្រជាជន ឬមួយរដ្ឋាភិបាលបង្កើតក្រុមការងារថ្នាក់ជាតិទៅមើលតួនាទីហ្នឹង ហើយជាន់គ្នាជាមួយតួនាទីហ្នឹង។ ហើយគាត់មានក្រុមការងារគណបក្សទៅជួយតួនាទីហ្នឹង វាគ្របដណ្តប់ជាន់គ្នា»។
លោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យតម្លៃថា ក្រុមប្រឹក្សាខាងលើមានគោលដៅសម្រាប់ជំរុញកិច្ចអភិវឌ្ឍន៍ថ្នាក់មូលដ្ឋាន។
«ការងាររបស់ក្រុមប្រឹក្សានេះក្នុងការបំពេញភារកិច្ចរបស់ខ្លួននោះគឺច្បាប់បានចែងច្បាស់ណាស់ថា គាត់មានសារៈសំខាន់ក្នុងការដឹកនាំការអភិវឌ្ឍមូលដ្ឋានរបស់គាត់។ ដូច្នេះការយល់ឃើញបែបណា ឬការយល់ឃើញមិនពេញលេញនោះជាទស្សនៈរបស់ពួកគាត់»។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង រាជធានី និងស្រុក ខណ្ឌនៅឆ្នាំនេះនឹងត្រូវចំណាយអស់ជាងមួយលានដុល្លារអាមេរិក៕