ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស ខេង​បញ្ជា​ឱ្យ​ស៊ើបអង្កេត​លើ​ការគំរាម​ធ្វើ​ឃាត​លោក​កឹម សុខា


មាន​ជន​អនាមិក​ម្នាក់​ដោយ​ប្រើ​ប្រាស់​គណនីយ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ឈ្មោះ​ ផែង វណ្ណៈ​ បាន​ផ្ញើ​សារ​សរសេរ​ជា​អក្សរ​ខ្មែរ​ដោយ​ភ្ជាប់​ជាមួយ​នឹង​រូប​ភាព​កាំភ្លើង​ខ្លី​និង​គ្រាប់​ចំនួន​៧​គ្រាប់។ ​
នៅ​ក្នុង​បណ្តាញ​គណនីយ​សង្គម​ហ្វេស​ប៊ុក​ដែល​មាន​ឈ្មោះ ​ផែង វណ្ណៈ ​បាន​សរសេរ​ថា ​ទុក៧​គ្រាប់​ឱ្យ​លោក​កឹម សុខា។
មាន​ជន​អនាមិក​ម្នាក់​ដោយ​ប្រើ​ប្រាស់​គណនីយ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ឈ្មោះ​ ផែង វណ្ណៈ​ បាន​ផ្ញើ​សារ​សរសេរ​ជា​អក្សរ​ខ្មែរ​ដោយ​ភ្ជាប់​ជាមួយ​នឹង​រូប​ភាព​កាំភ្លើង​ខ្លី​និង​គ្រាប់​ចំនួន​៧​គ្រាប់។ ​ នៅ​ក្នុង​បណ្តាញ​គណនីយ​សង្គម​ហ្វេស​ប៊ុក​ដែល​មាន​ឈ្មោះ ​ផែង វណ្ណៈ ​បាន​សរសេរ​ថា ​ទុក៧​គ្រាប់​ឱ្យ​លោក​កឹម សុខា។
អាជ្ញាធរប៉ូលិស​កម្ពុជា​បើក​ការ​ស៊ើប​អង្កេត​លើ​ពាក្យ​បណ្តឹង​របស់​គណបក្ស​សង្គ្រោះជាតិ​ដែល​ថា​មានមន្ត្រី​ប៉ូលិស​ម្នាក់​បាន​ប្រើ​ប្រាស់​គេហទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ដើម្បី​គំរាម​សម្លាប់​មេដឹកនាំ​ជាន់​ខ្ពស់​ក្នុង​គណបក្ស។

លោក​ ឧត្តម​សេនីយ៍​ឯក ខៀវ​ សុភ័គ​អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​បញ្ជាក់​ថា​លោកស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​បញ្ជា​ឱ្យអគ្គស្នងការ​នគរ​បាល​ជាតិ​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​គំរាម​កំហែង​បាញ់​សម្លាប់​លោក​កឹម សុខា​ តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នេះ​ហើយ​ដោយ​បាន​ចារ​លើ​លិខិត​មួយ​កាល​ពី​ចុង​សប្តាហ៍​មុន​បញ្ជូន​ទៅ​ឱ្យអគ្គ​ស្នងការ​នគរបាល​ជាតិ​ស៊ើប​អង្កេត​ដើម្បី​ចាប់​ខ្លួន​ជន​សង្ស័យ​ទៅ​ផ្តន្ទាទោស។​

លោក​សុភ័គ​បាន​ឱ្យដឹង​ថា​ការ​គំរាម​កំហែង​ទៅ​លើ​ថ្នាក់​ដឹក​នាំ​ជាទង្វើ​ខុស​ច្បាប់​ក៏ប៉ុន្តែ​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​ក្នុង​គណបក្ស​ប្រជាជន​ក៏ធ្លាប់​ទទួល​រង​ការ​គំរាមកំហែង​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេស​ប៊ុកដូច​គ្នានេះ​ដែរ។​

លោក​និយាយ​ថា​៖​ «​តាម​ហ្វេស​ប៊ុក​នេះ​មិន​ត្រឹម​តែ​ឯក​ឧត្តម​កឹម សុខា​ មួយ​រូប​ប៉ុណ្ណោះ​ទេ​។​ច្រើន​ណាស់​ចំពោះ​ថ្នាក់​ដឹកនាំ​ ដទៃ​ទៀត​នេះ​យើង​ឃើញ​ទាំង​អស់​គ្នា​ហើយ។ ​ពាក្យ​ពេចន៍​ខ្លះ​គឺ​សុទ្ធតែ​យើង​មិន​អាច​និយាយ​បាន​ប៉ុន្តែ​ថ្នាក់​ដឹក​នាំ​ដទៃ​ទៀត​លោក​មិន​ដែល​ខ្វល់​ខ្វាយ​រឿង​ហ្នឹង​ផង»។​

គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​បាន​សរសេរ​លិខិត​មួយ​ច្បាប់ទៅ​ក្រសួង​មហា​ផ្ទៃ​ដើម្បី​សុំ​ឱ្យ​បើក​ការ​ស៊ើប​អង្កេត​ចាប់ជន​ដៃ​ដល់​ទៅ​ផ្តទ្ទាទោស​តាម​ច្បាប់​ពាក់ព័ន្ធ​នឹង​សរសេរ​សារ​គំរាម​កំហែង​បាញ់​សម្លាប់​លោក​កឹម សុខា​តាម​រយៈ​បណ្តាញ​សង្គម​ហេ្វស​ប៊ុក​ដែល​កំពុង​មាន​ប្រជាប្រីយ៍​ភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

មាន​ជន​អនាមិក​ម្នាក់​ដោយ​ប្រើ​ប្រាស់​គណនីយ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ឈ្មោះ​ ផែង វណ្ណៈ​ បាន​ផ្ញើ​សារ​សរសេរ​ជា​អក្សរ​ខ្មែរ​ដោយ​ភ្ជាប់​ជាមួយ​នឹង​រូប​ភាព​កាំភ្លើង​ខ្លី​និង​គ្រាប់​ចំនួន​៧​គ្រាប់។ ​ នៅ​ក្នុង​បណ្តាញ​គណនីយ​សង្គម​ហ្វេស​ប៊ុក​ដែល​មាន​ឈ្មោះ ​ផែង វណ្ណៈ ​បាន​សរសេរ​ថា ​ទុក៧​គ្រាប់​ឱ្យ​លោក​កឹម សុខា។ ​គ្រាប់ទី​១បាញ់​ចំដៃ​ឆ្វេង​ គ្រាប់​ទី២​បាញ់​ចំ​ដៃ​ស្តាំ​ គ្រាប់​ទី​៣​បាញ់​ចំជើង​ឆ្វេង​ គ្រាប់​ទី​៤​បាញ់​ចំជើង​ស្តាំ​ គ្រាប់​ទី​៥​បាញ់​ចំ​ពោះ​ គ្រាប់​ទី​៦បាញ់​ចំ​បេះ​ដូង​និង​គ្រាប់​ទី​៧​បាញ់​ចំ​ក្បាល​លោក​ កឹម សុខា។​

លោក​ យឹម សុវណ្ណ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា​យើង​រង់​ចាំ​មើល​ថា​ការ​ស៊ើប​អង្កេត​របស់​ប៉ូលិស​បាន​ដល់​កម្រិត​ណាថាតើ​ហ៊ាន​ចាប់​ជនសង្ស័យ​ពិត​ប្រាកដ​ទៅ​ផ្តន្ទាទោស​ឬក៏​យ៉ាង​ណា។​

លោក​និយាយ​ថា៖ ​«​ក្នុង​នាម​គណបក្ស​សង្គ្រោះ​ជាតិ​យើង​នឹង​រង់​ចាំ​មើល​ថា​តើ​វិធានការ​ហ្នឹង​មាន​ប្រសិទ្ធភាព​ឬក៏​អត់​ហើយ​ការ​ស៊ើប​អង្កេត​ហ្នឹង​មាន​ឯករាជ្យ​ទេ។ ​ការ​ស៊ើប​អង្កេត​ហ្នឹង​ពិត​ប្រាកដ​ទេ​រក​ការ​ពិត​ឃើញ​ទេ។ ​នេះ​ខ្ញុំ​រង់ចាំ​មើល​លទ្ធផល​នេះ​នៅ​ពេល​ក្រោយ​ទៀត»។​

លោក​ឧត្តម​សេនីយ៍​ឯក​ គៀត​ ច័ន្ទថារិទ្ធ​ អ្នកនាំ​ពាក្យ​អគ្គស្នង​ការ​នគរ​បាលជាតិ​មិន​អាច​ស្នើ​សុំ​ដើម្បី​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺបាន​ទេ។​

លោក​ ផែង វណ្ណៈ​ ដែល​មាន​រហ័សនាម​ហៅថា​ទិវា​០៣​ អតីត​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរ​បាល​ក្រុង​ភ្នំពេញ​ដែល​មាន​គណនីយ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ដែល​ត្រូវ​បាន​គេ​ជឿជាក់​ថា​បាន​ប្រើ​ជា​សារ​គំរាម​កំហែង​ដល់លោក​កឹម សុខា​ បានបញ្ជាក់​ថា​លោកត្រៀម​ខ្លួន​ជានិច្ច​ដើម្បី​បំភ្លឺ​ជូន​កងកម្លាំង​មាន​សមត្ថកិច្ច។ ​

លោក​បាន​អះអាង​ថា​មក​ដល់​ពេល​នេះ​កងកម្លាំង​មាន​សមត្ថកិច្ច​មិនទាន់​បាន​កោះហៅ​លោក​ឱ្យចូល​បំភ្លឺ​នៅ​ឡើយ​ទេ។​

លោក​និយាយ​ថា៖«​ខ្ញុំ​រីករាយ​ស្វាគមន៍​និង​ទៅ​បំភ្លឺ​គ្រប់​ពេល​នៅ​ពេល​ដែល​ថ្នាក់​លើ​ឬក៏​ក្រសួង​មហា​ផ្ទៃ​ឬ​ក៏​សមត្ថកិច្ច​គេ​ត្រូវ​ការ​ឱ្យទៅ​បំភ្លឺ»។​

គណនីយ​បណ្តាញ​សង្គម​ហេ្វស​ប៊ុក​ឈ្មោះ​ ផែង វណ្ណៈ​ត្រូវ​បាន​អ្នក​តាម​ដាន​ព័តមាន​ក្នុង​បណ្តាញ​មួយ​នេះ​អះអាង​ថា​បាន​ប្រើ​ប្រាស់​ជាញឹក​ញាប់​ក្នុង​ការ​រិះគន់​មេដឹក​នាំ​គណបក្ស​សង្គ្រោះជាតិដូចជា​លោក​ សម រង្ស៊ី​ និង​លោក​ កឹម សុខា៕
XS
SM
MD
LG