នាយករដ្ឋមន្ត្រីកម្ពុជាអរគុណប្រទេសថៃ បន្ទាប់ពីសកម្មជនត្រូវបានចាប់ខ្លួន
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត បានជួបជាមួយនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ក្នុងដំណើរបំពេញទស្សនកិច្ចលើកដំបូងរបស់លោកនៅប្រទេសថៃ ដែលថ្នាក់ដឹកនាំបានជួបប្រជុំទ្វេភាគី និងផ្តល់សេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃពុធ។ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ក្នុងជំនួបនេះ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់លោក សេដ្ឋា ថាវីស៊ីន ចំពោះការចាប់ខ្លួនសកម្មជនកម្ពុជាបីនាក់របស់ថៃ កាលពីសប្តាហ៍មុន។ អ្នកនាង ទែន សុខស្រីនិត ប្រែសម្រួលសេចក្តីរាយការណ៍នេះ៕