ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​កម្ពុជា​អនុម័ត​ច្បាប់​ហាម​ឃាត់​ការ​ប្រមាថ​មើល​ងាយ​ព្រះ​មហាក្សត្រ


ព្រះ​មហាក្សត្រ នរោត្តម​ សីហមុនី​ ទទួល​ស្វាគមន៍​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន កាល​ពី​ទិវា​ឯករាជ្យ​ជាតិ​លើក​ទី​៦៤ នៅ​ថ្ងៃទី​៩​ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
ព្រះ​មហាក្សត្រ នរោត្តម​ សីហមុនី​ ទទួល​ស្វាគមន៍​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន កាល​ពី​ទិវា​ឯករាជ្យ​ជាតិ​លើក​ទី​៦៤ នៅ​ថ្ងៃទី​៩​ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

ពលរដ្ឋ​កម្ពុជា​ឥឡូវ​នេះនឹង​មាន​កាតព្វកិច្ច​ដែល​តម្រូវ​ដោយ​រដ្ឋ​ធម្មនុញ្ញ​ដើម្បីការ​ពារ​មាតុភូមិ​ ហើយ​និង​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ប្រមាថ​មើល​ងាយព្រះ​មហាក្សត្រ​នៅ​ក្រោម​វិសោធនកម្ម​ច្បាប់​ថ្មី​ជាបន្ត​បន្ទាប់​ដែល​ពួក​អ្នក​សង្កេតការណ៍​និយាយ​ថា ការ​ស្នើ​ច្បាប់​នេះ​ឡើង​ជា​ការ​វាយ​ប្រហារ​ទៅលើ​សេរីភាព​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស។

ច្បាប់​ហាម​ឃាត់​ការ​ប្រមាថ​មើល​ងាយ​ព្រះ​មហាក្សត្រ​ថ្មី​មានភាព​ស្រដៀង​គ្នា​ទៅ​នឹង​ច្បាប់​របស់​ប្រទេស​ថៃ​ដែល​ពួក​អ្នក​សង្កេតការណ៍​និយាយថា​ បាន​ត្រូវ​គេ​ប្រើ​ឥត​លាក់​លៀម​និង​ជា​ប្រព័ន្ធ​ដើម្បី​បំបិទ​មាត់​ពួក​ប្រឆាំង​ដែល​នឹង​ជាប់​ពន្ធនាគារ​ពី​១​ឆ្នាំ​ទៅ​៥ឆ្នាំ។

ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ដោយសភា​កម្ពុជា​កាលពី​ថ្ងៃ​ពុធ​ ដោយ​មាន​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ដែល​មាន​ភាពស្រពេច​ស្រពិល ​ក្នុង​ចំណោម​ការ​ផ្លាស់​ប្តូរ​មួយ​អនុញ្ញាត​ឲ្យ​ដក​សិទ្ធិ​បោះ​ឆ្នោត​ជារៀង​រហូត​សម្រាប់​មនុស្ស​ដែល​ជាប់​ទោស​នោះ។

លោក ជិន ​ម៉ាលីន ​អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​និយាយ​ថា ​ច្បាប់​ហាម​ឃាត់​ការ​ប្រមាថ​មើល​ងាយ​ព្រះ​មហាក្សត្រ​មាន​សារៈ​សំខាន់​ណាស់​ដើម្បី​ធ្វើ​ឲ្យ​មាន​សណ្តាប់​ធ្នាប់​ដល់​របៀប​ដែល​ពលរដ្ឋ​អនុវត្ត​នូវសេរីភាព​របស់​ខ្លួន។ លោក​និយាយ​ទៀត​ថា ​ច្បាប់​នេះ​អនុវត្ត​តែ​ចំពោះ​ការ​ប្រមាថ​មើល​ងាយ​ព្រះ​មហាក្សត្រ​តែ​ប៉ុណ្ណោះ​ហើយ​មិន​មែន​សមាជិក​របស់​ក្រុម​គ្រួសារ​រាជ​វង្សា​នុវង្ស​ទេ។

​លោក​បាន​និយាយ​ថា៖ «មូលហេតុ​ដែល​យើង​មិន​បាន​ធ្វើ​ច្បាប់​នេះ​កាល​ពីពេល​មុនហើយ​អាច​ធ្វើ​ច្បាប់​នេះ​នៅ​ពេល​ឥឡូវ​នេះ​គឺ​ថា ​បរិបទ​នៅ​ពេល​បច្ចុប្បន្ន​នេះមាន​ការ​ខុស​ប្លែក​ដោយ​មនុស្ស​ខ្លះ​បាន​អនុវត្ត​នូវ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​គ្មា​ន​ការ​ទទួល​ខុសត្រូវ​ហួស​ពីព្រំដែន​ដែល​ជា​សេចក្តី​ថ្លៃ​ថ្នូរ​របស់​ព្រះ​មហាក្សត្រ‍»។

លោក ម៉ាលីន​ បាន​និយាយ​ទៀត​ថា ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​អាច​ឲ្យ​តុលាការ​ដក​សិទ្ធិ​របស់​អ្នកដែល​មាន​ទោស​ដើម្បី​បោះឆ្នោត​ហើយ​នឹង​ឈរ​ឈ្មោះ​កាន់​តំណែង​សាធារណៈ​ដោយ​ការ​ហាម​ឃាត់​ជារៀង​រហូតដែល​ជាការ​កែសម្រួល​មកពីបទ ប្បញ្ញតិ្តមុនៗ​ដែល​គ្រាន់​តែ​ដកសិទ្ធិ​របស់​អ្នកទាំង​នោះ​ខណៈ​ដែល​បុគ្គល​ទាំង​នោះជាប់​ពន្ធនាគារ។

លោក​និយាយ​ថា៖ «មិន​មាន​អ្វីសម្រាប់​ក្រុម​ណាមួយ​ដែល​មាន​និន្នាការនយោ​បាយ​ប្រឆាំង​រដ្ឋាភិបាល​ព្រួយ​បារម្ភ​អំពី​ច្បាប់​នេះ​ទេ។ ប្រសិនបើ​ពួកគេ​គិត​ពី​ផល​ប្រយោជន៍​ជាតិមុន​នោះ‍»។

លោក Kingsley Abbott ជាទី​ប្រឹក្សា​ច្បាប់​អន្តរជាតិ​ជាន់​ខ្ពស់​នៅឯ​គណៈ​កម្មការ​អ្នក​ជំនាញ​ច្បាប់​អន្តរជាតិ​បាន​និយាយថា ​រដ្ឋាភិបាល​នៅ​ជុំវិញ​តំបន់​នោះ​បាន​ចែក​ចាយ​មេរៀន​សំខាន់ៗ​ថា​តើ​ប្រើ​ច្បាប់​យ៉ាង​ដូចម្តេច​ដើម្បីកាត់​បន្ថយសេរីភាព​នៃការ​សម្តែង​មតិ​សំខាន់ៗ។

លោក​បាន​សរសេរក្នុងសារ​ e-mail ថា​ «ការ​គួរ​ឲ្យ​កត់​សម្គាល់ ​ច្បាប់​ទាំង​នោះ​មាន​ភាព​ស្រពេចស្រពិល​យ៉ាង​ខ្លាំង​ដែលអាច​ត្រូវ​គេ​បក​ស្រាយ​តាម​ទំនើង​ចិត្ត​ដើម្បីរួមបញ្ចូល​សកម្មភាព​យ៉ាង​ច្រើន​ដែល​រដ្ឋាភិបាល​សង្ឃឹម​អាច​ធ្វើការ​បង្ក្រាប‍»។

​លោក​និយាយ​ទៀត​ថា៖ «បន្ថែម​លើ​ផល​ប៉ះ​ពាល់​លើសេរីភាព​នៃ​ការ​បញ្ចេញ​មតិ ​ការ​ជួប​ជុំ​និង​សេរីភាព​ផ្សេងៗ​ទៀត​ដែល​ត្រូវ​បាន​ការពារ​វិសោធនកម្មទាំង​នោះ​នឹង​មិន​ស្រប​ទៅ​តាម​លក្ខខណ្ឌ​ដ៏​សំខាន់​មួយ​នៃ​នីតិរដ្ឋ ដូច​ដែល​គេ​បាន​ដឹង គឺ​អាច​ទាយ​ទុក​ជាមុន‍»។

​ជន​ជាតិ​ថៃ​មួយ​ចំនួន​បាន​ត្រូវ​តុលាការ​កាត់ឲ្យ​ជាប់​ទោស​ដោយ​សារ​ច្បាប់​ហាម​ឃាត់​ការប្រមាថ​មើល​ងាយ​ព្រះ​មហាក្សត្រ​ចាប់​តាំង​ពី​រដ្ឋាភិបាល​យោធា​បាន​កាន់​អំណាច​នៅ​ឆ្នាំ​២០១៤​មក។ បុរស​លក់​ការ​ធានារ៉ាប់​រង​ម្នាក់​បាន​ត្រូវ​តុលាការ​កាត់​ទោស​ជាប់​ពន្ធនា​គារ​៣៥ឆ្នាំ​ចំពោះ​ការ​ចុះ​ផ្សាយ​លើគេហ​ទំព័រ Facebook ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ការ​ប្រមាថ​មើល​ងាយ​ដល់​ព្រះ​មហា​ក្សត្រ។

លោក​ Sulak Sivaraksa​ ជា​សាស្រ្តាចារ្យ​ដ៏​ល្បីល្បាញ​ដែល​មាន​អាយុ​៨៥​ឆ្នាំ​ដែល​ចោទ​សួរ​ពី​តួនាទី​របស់​ព្រះ​មហាក្សត្រ​ថៃ​នៅ​ក្នុង​សង្គ្រាម​សត្វដំរី​កាល​ពី​ជាង​៤ រយ​ឆ្នាំ​មុន ​ហើយ​លោក​បានរងការ​ចោទ​ប្រកាន់ពីការ​ធ្វើ​អត្ថាធិប្បាយចំអក​ឡក ឡឺយ​អំពី​សត្វឆ្កែ​ងាប់​របស់​អតីត​ព្រះ​មហាក្សត្រ ​Bhumibol Adulyadej ​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ដែល​រង​ការ​វាយ​ប្រហារដោយ​សារការ​ប្រើ​ច្បាប់​នេះ។

ក្នុង​ប្រទេស​កម្ពុជា ​ច្បាប់​បង្ខូចកេរ្តិ៍​ឈ្មោះ ​ញុះញង់​និង​ចារកម្ម​ដែល​មានស្រាប់​បាន​បង្ហាញ​នូវ​ប្រសិទ្ធភាពដើម្បី​យក​ជាទី​ដៅនៃ​ការ​កំចាត់​សកម្មភាព​នៃ​ការ សម្តែងមតិ​ដោយ​សេរី។

​កាល​ពី​សប្តាហ៍មុន ​លោក​ សាន រដ្ឋា ​អាយុ​២៩​ឆ្នាំ ​បាន​ត្រូវ​ចាប់​ខ្លួន​នៅ​ថ្ងៃ​រៀប​អាពាហ៍​ពិពាហ៍​របស់​លោក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចំពោះ​ការ​ជំរុញ​ឲ្យ​ជន​រួម​ជាតិ​របស់​លោក​ងើប​ឈរ​ឡើង​ប្រឆាំង​នឹងលទ្ធិ​ផ្តាច់​ការ​ដោយ​ការ​ចុះ​ផ្សាយ​តាម​គេហទំព័រ​ Facebook។

​ក្នុង​សប្តាហ៍​ដដែល​នោះ ​ប្រទេស​ថៃ​ បានបញ្ជូន​ស្រ្តី​ខ្មែរ​ម្នាក់​ឈ្មោះ សំ ​សុខា ​ដែល​បាន​ទទួ​ល​ឋានៈ​ភាព​ជាជន​ភៀស​ខ្លួន​របស់​អង្គការ​សហ​ប្រជាជាតិ​ឲ្យ​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ថា ​លោក​ស្រីបាន​ថតរូប​ការ ចោល​ស្បែក​ជើង​ទៅ​លើ​ស្លាក​គណបក្ស​របស់​មេដឹកនាំ​គណបក្ស​កាន់​អំណាច។មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ កឹម សុខា ​ដែ​ល​គណបក្ស​របស់​លោក​បាន​ត្រូវ​តុលាការ​រំលាយ​ចោល​នោះ​ ​បាន​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​ដើម្បី​រង់​ចាំ​ការ​កាត់​ទោស​លើ​បទ​ចោទ​ប្រកាន់​ចារកម្ម ​ក៏ដូច​អតីត​អ្នក​យក​ព័ត៌មានឲ្យ​វិទ្យុ​អាស៊ី​សេរី​២​រូប​ទៀត​និង​អ្នក​ថត​ខ្សែភាព​យន្ត​ជាតិ​អូស្រ្តាលី​ម្នាក់​ទៀត។

ខណៈ​ដែលមាន​រឿងក្តី​សាធារណៈ​ដ៏​គួរ​ឲ្យកត់​សម្គាល់​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដែល​ទាក់​ទិន​នឹង​អត្ថាធិប្បាយ​ដែល​បាន​ធ្វើ​ឡើង​ពាក់​ព័ន្ធ​នឹង​ព្រះ​មហាក្សត្រ នរោត្តម​ សីហមុនី​ ដែល​ត្រូវ​បាន​គេ​លួច​ថត​ពី​អ្វីដែល​ជា​ការ​សន្ទនា​ឯកជន។

លោក លឺ ឡាយ​ស្រេង ជា​អតីត​ឧបនាយករដ្ឋ​មន្រ្តី​បាន​រត់​គេច​ខ្លួនចេញ​ពី​កម្ពុជា​កាល​ពី​ខែ​តុលា​បន្ទាប់​ពីខ្សែ​អាត់​ថត​សំឡេង​បាន​លេចធ្លាយ​ដែល​ក្នុង​នោះ​លោក​បាន​ហៅព្រះ​មហាក្សត្រ​នរោត្តម សីហមុនី​ ថា «មាន់​ក្រៀវ‍»​ចំពោះ​ការ​ស្ទាក់​ស្ទើរ​របស់​ព្រះ​អង្គ​រិះគន់​បញ្ហា​នយោបាយ។

លោក ​Phil Robertson​ អនុប្រធាន​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch​ បាន​និយាយ​ថាលោក​មិន​បាន​ឃើញ​ថា មាន​ជន​ណា​ម្នាក់​បាន​និយាយកាល​ពី​ពេល​ថ្មីៗ​នេះ​អំពី​មហាក្សត្រ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ទេ ដោយ​លោក​បាន​ហៅច្បាប់​នោះ​ថា​ ជា​ករណី​មួយ​ទៀតនៃ​ច្បាប់​ដែល​រដ្ឋាភិបាល​កម្ពុជា​ប្រើ​ខុស​ដែល​ឆ្លង​បន្ទាត់​ក្រហមរបស់​សិទ្ធិ​មនុស្ស។

លោក​និយាយ​ទៀត​ថា ការណ៍​នេះ​នឹង​ប្រាប់​ឲ្យ​ដឹងថា គោល​នយោបាយ​គណៈ កម្មការ​អឺរ៉ុប​ថ្មី​ចំពោះ​កម្ពុជា​ដែល​មាន​គម្រោង​នឹង​អនុម័ត​នៅ​ថ្ងៃ​ទី២៦ ​ខែ​កុម្ភៈ ​នឹង​មាន​លក្ខណៈ​យ៉ាង​ណា​បើ​ផ្អែក​លើ​ស្ថានភាព​ដូច្នេះ។

លោក​និយាយ​ទៀត​ថា៖ «ខ្ញុំ​គិត​ថា ច្បាប់​ស្តីពី​អ្វីៗ​លើក​លែង​តែ​អាវុធ​ដែល​ចែ​ង​ពីការ​គោរព​សិទ្ធិ​មនុស្ស​ និង​សិទ្ធិការងារ​យ៉ាង​ខ្លាំងប្រហែល​ទទួលរង​ការ​គំរាម​កំហែង‍»៕

ប្រែ​សម្រួល​ដោយ​ជឹង ​ប៉ូជីន

XS
SM
MD
LG