វ៉ាស៊ីនតោន —
មេដឹកនាំគណបក្សជំទាស់គឺលោកសម រង្ស៉ីបានធ្វើដំណើរទៅដល់ប្រទេស កម្ពុជាវិញហើយ ក្រោយរយៈពេលបួនសប្តាហ៍ដែលលោកបានធ្វើដំណើរទៅកាន់ប្រទេសអឺរ៉ុប និង ប្រទេសកូរ៉េខាងត្បូងដើម្បីស្វះស្វែងរកការគាំទ្រផ្នែក នយោបាយក្នុងការដាក់សម្ពាធដល់រដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកបានចោទប្រកាន់ថា មានការរំលោភសិទ្ធិមនុស្ស បាញ់សម្លាប់កម្មករតវ៉ារឿងប្រាក់ខែ១៦០ដុល្លារ និងគៃបន្លំសន្លឹកឆ្នោត។
មានក្រុមអ្នកគាំទ្រលោកជាច្រើនបានមកស្វាគមន៍លោកនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីម៉ោងជាងយប់ថ្ងៃច័ន្ទទី១០ខែកុម្ភៈ ដោយស្រែក ទ្រហឹងអឺងកងអរសប្បាយនឹងដំណើរវិលមកដល់កម្ពុជាវិញរបស់លោកសម រង្ស៉ី។
លោក សម រង្ស៉ី បានប្រើប្រដាប់បំពងសំឡេងអរគុណដល់ក្រុមអ្នកគាំទ្ររបស់លោកជាច្រើនដែលបានមកស្វាគមន៍លោកនៅព្រលានយន្តហោះនិងអ្នកតាមដានការវិលត្រឡប់របស់លោកតាមរយៈប្រព័ន្ធសង្គម Facebook ផងដែរ។
លោក សម រង្ស៉ី បានចាកចេញពីប្រទេសកម្ពុជាកាលពីថ្ងៃទី១៣មករាទៅកាន់បណ្តាប្រទេសអឺរ៉ុបដែលជាប្រទេសចង់ឃើញមានការដោះស្រាយការជាប់គាំងនយោបាយ ដូចស.រ.អា.ផងនោះ។ លោកបានជួបជាមួយពលករខ្មែរក្នុងប្រទេសកូរ៉េខាងត្បូងផងដែរកាលពីចុងសប្តាហ៍ មុនពេលលោកមកដល់ប្រទេសកម្ពុជា៕