ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​កម្ពុជា៖ ​ថៃ​មិន​បាន​ស្នើ​ឲ្យ​​កម្ពុជា​ជួយ​ស្វែង​រក​ជន​សង្ស័យ​ដាក់​គ្រាប់បែក​​នៅ​ក្រុង​បាងកក​ទេ​


លោក ឧត្តមសេនីយ៍ Prawuth Thavornsiri អ្នក​នាំ​ពាក្ស​ប៉ូលិស​ថៃ​បង្ហា​ញ​រូបថត​ជន​សង្ស័យ​មួយ​ដែល​មាន​ដីកា​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៥។
លោក ឧត្តមសេនីយ៍ Prawuth Thavornsiri អ្នក​នាំ​ពាក្ស​ប៉ូលិស​ថៃ​បង្ហា​ញ​រូបថត​ជន​សង្ស័យ​មួយ​ដែល​មាន​ដីកា​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៥។

អាជ្ញាធរ​ថៃ​បាន​ឃុំ​ខ្លួន​បុរស​ពីរ​នាក់​ដែល​ត្រូវ​​សង្ស័យ​ថា​ បាន​ទាក់ទង​នឹង​ករណី​ផ្ទុះ​គ្រាប់​បែក​កាលពី​ថ្ងៃទី​១៧​ខែ​សីហា។

អាជ្ញាធរ​កម្ពុជា​បាន​និយាយ​ថា​ ពួក​គេ​មិន​បាន​ទទួល​សំណើ​ពី​ប្រទេស​ថៃ​សុំ​ឲ្យ​កម្ពុជា​ស៊ើប​អង្កេត​រក​ជន​សង្ស័យ​ក្នុង​ការ​ផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​បាងកក​កាល​ពី​ខែ​សីហា​នោះ​ទេ​ បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ទី​ពីរ​នៅ​ក្នុង​ទឹក​ដី​ប្រទេស​ថៃ​ដែល​ស្ថិត​នៅ​តែ​ប៉ុន្មាន​គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ព្រំដែន​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​អង្គារ។​

អាជ្ញធរ​ថៃ​បាន​ឃុំ​ខ្លួន​បុរស​ពីរ​នាក់​ដែល​ត្រូវសង្ស័យ​ថា​ បាន​ទាក់ទង​នឹង​ករណី​ផ្ទុះ​គ្រាប់​បែក​កាលពី​ថ្ងៃទី​១៧​ខែ​សីហា។​ ជន​សង្ស័យ​ម្នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​ត្រូវ​បាន​គេ​ស្គាល់អត្តសញ្ញាណថា​ ឈ្មោះ Emrah Davutoglu ​ជនជាតិ​តួគី​ ហើយ​ដែល​បាន​រៀបការ​ជាមួយ​ស្ត្រី​ថៃ​ម្នាក់​ដែល​ជា​ជន​សង្ស័យ​ផង​ដែរ។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ថៃ​បាន​រាយការណ៍​ថា​ Davutoglu ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ប្រទេស​កម្ពុជា​ និងត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​ប្រទេស​ថៃ​ ប៉ុន្តែ​ប៉ូលិសនិង​ម​ន្រ្តី​កម្ពុជា​ បាន​និយាយ​ថា​ គ្មាន​ព័ត៌មានដែល​ថា ​ជន​សង្ស័យ​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​ ហើយ​កម្ពុជា​ក៏​ពុំ​មាន​សំណើ​ជា​ផ្លូវ​ការ​ពី​អាជ្ញាធរ​ថៃ​ស្នើសូម​ជំនួយ​ពីកម្ពុជា​ក្នុង​ការ​ស៊ើប​អង្កេត​រឿង​នេះ​ដែរ។​

លោក ​ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ បាន​ថ្លែង​ប្រាប់​វីអូអេ​ខ្មែរ​ថា លោក​មិន​មាន​ព័ត៌មានជាក់លាក់​អំពី​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​នេះ​កាល​ពី​ថ្ងៃ​អង្គារ​នោះ​ទេ ​ហើយ​លោក​ក៏​មិន​បាន​ឮ​អំពី​សំណើ​ជា​ផ្លូវការ​ ឬ​មិន​ផ្លូវការ​ពី​អាជ្ញាធរ​ថៃសុំជំនួយ​ពីកម្ពុជា​ក្នុង​ការ​ស្វែង​រក​ជន​សង្ស័យ​នោះ​ដែរ។​

លោក​បាន​និយាយ​ថា៖​ «ខ្ញុំ​មិន​បាន​ដឹង​ផង។​ ប៉ុន្តែ​យោង​តាម​នាយក​រដ្ឋ​មន្រ្តី​ថៃ​លោក​បាន​និយាយ​ថា ​[ជន​សង្ស័យ]​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​ ប្រហែល​ពីរ​បី​គីឡូ​ម៉ែត្រ​ពី​ព្រំដែន​កម្ពុជា។ ​នេះ​ជា​អ្វី​ដែល​នាយក​រដ្ឋ​មន្រ្តី​របស់​គេ​បាន​និយាយ។ ​ហើយ​មិន​មាន​លិខិត​ជា​ផ្លូវ​ការផ្ញើ​មក​ផង»។​

កាសែត​បាងកក​ប៉ុស្តិ៍​រាយ​ការណ៍​កាលពី​ថ្ងៃ​អង្គារ​ថា ​ជន​សង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​កម្ពុជា​ ហើយ​ក្រោយ​មក​បាន​ប្រគល់​ទៅ​ឱ្យ​ប្រទេស​ថៃ។​

ប៉ុន្តែ​នគរបាល​កម្ពុជា​ ប៉ូលិស​យោធា​ ទាហាន​ព្រមទាំង​អភិបាល​ខេត្ត​បន្ទាយ​មានជ័យ ​ដែលជាប់​ព្រំដែន​ប្រទេស​ថៃ​ បាន​និយាយ​ថា ​អាជ្ញាធរ​ខ្មែរបាន​ទទួល​ព័ត៌មានថា ​ជន​សង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ទឹក​ដី​ប្រទេស​ថៃ​ហើយ​ពួក​អស់លោកមិន​មាន​ព័ត៌មានលម្អិតអំពី​ការ​ចាប់​ខ្លួន​នេះ​ទេ។​ លោក​ គូសោម​ សារិទ្ធ​បាន​និយាយ​ថា៖ ​«ទាហ៊ាន​ថៃ​ចាប់​ជន​សង្ស័យ​នៅ​ជិត​ផ្សារ​រុងឃ្លឿ»៕

XS
SM
MD
LG