ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មករខ្មែរនិងសកម្មជនគណបក្សសង្គ្រោះជាតិទៅពីប្រទេសនានាធ្វើបាតុកម្មភ្លើងទៀននៅនៅកូរ៉េខាងត្បូង


កម្មករខ្មែរនិងសកម្មជនគណបក្សសង្គ្រោះជាតិជាច្រើននាក់ទៅពីប្រទេសនានាធ្វើបាតុកម្មភ្លើងទៀននៅនៅកូរ៉េខាងត្បូង កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩។ (រូបថតដកស្រង់ពីហ្វេសប៊ុក Yung Sinet)
កម្មករខ្មែរនិងសកម្មជនគណបក្សសង្គ្រោះជាតិជាច្រើននាក់ទៅពីប្រទេសនានាធ្វើបាតុកម្មភ្លើងទៀននៅនៅកូរ៉េខាងត្បូង កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩។ (រូបថតដកស្រង់ពីហ្វេសប៊ុក Yung Sinet)

បាតុកម្មភ្លើងទៀន ដែលអ្នកខ្លះហៅកម្មករភ្លើងទៀននេះទាមទារឲ្យមានការស្តារប្រជាធិបតេយ្យនៅកម្ពុជានិងដោះលែងលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។

កម្មករខ្មែរច្រើនពាន់នាក់នៅកូរ៉េខាងត្បូង និងសកម្មជនគណបក្សសង្គ្រោះជាតិពីប្រទេសនានាដឹកនាំដោយលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សនេះបានជួបជំុគ្នានៅទីក្រុងក្វាងជូ នៅកូរ៉េខាងត្បូងកាន់ភ្លើងទៀន និងក្រវីទង់ជាតិខ្មែរ និងទង់ជាតិកូរ៉េខាងត្បូង កាលពីយប់ថ្ងៃសុក្រនិងថ្ងៃសៅរ៍នេះ។

ក្រោយពីបានចូលរួមសន្នីសីទស្តីពីសន្តិភាព និងសិទ្ធិមនុស្សនៅអាស៊ី ដែលរៀបចំដោយអង្គការវេទិកាសិទ្ធិមនុស្សនិងសន្តិភាពអាស៊ី Asia Human Rights Peace Forum ក្នុងទីក្រុងក្វាងជូ ក្នុងប្រទេសកូរ៉េខាងត្បូង កាលពីល្ងាចថ្ងៃសុក្រ លោកសម រង្ស៊ី បានបង្ហាញក្តីសង្ឃឹមថា លោកនឹងសម្រេចផែនការរំដោះប្រទេសចេញពីការត្រួតត្រារបស់លោក ហ៊ុន សែន ដើម្បីនាំយកយុត្តិធម៌ សេរីភាពនិងការរីកចម្រើនជូនពលរដ្ឋខ្មែរ។

បាតុកម្មភ្លើងទៀន ដែលអ្នកខ្លះហៅកម្មករភ្លើងទៀននេះ ទាមទារឲ្យមានការស្តារប្រជាធិបតេយ្យនៅកម្ពុជានិងដោះលែងលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។

អ្នកនយោបាយរបស់គណបក្សសង្គ្រោះជាតិដែលភាគច្រើនគាំទ្រលោកសម រង្ស៊ី អ្នកវិភាគ និងក្រុមសង្គមស៊ីវិល ក៏បានធ្វើសមាជអ្នកប្រជាធិបតេយ្យផងដែរ៕

XS
SM
MD
LG