វ៉ាស៊ីនតោន៖ ប្រទេសកម្ពុជាត្រូវគេដាក់ឲ្យស្ថិតនៅក្នុងចំណោមប្រទេសគ្មានសេរីភាពផ្នែកសារព័ត៌មានសម្រាប់ឆ្នាំ២០១៣។
អង្គការស.រ.អា.ផ្នែកខាងសេរីភាពនិងប្រជាធិបតេយ្យឈ្មោះ Freedom House បានដាក់ប្រទេសកម្ពុជានៅក្នុងលំដាប់ប្រទេស«គ្មានសេរីភាព»សារព័ត៌មាន។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំដែលអង្គការនេះបានប្រកាសកាលពីថ្ងៃពុធអំពីសេរីភាពសារព័ត៌មានជុំវិញពិភពលោកនៅឯសារៈមន្ទីរព័ត៌មាន Newseum ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
របាយការណ៍ជាសង្ខេបរបស់អង្គការ Freedom House បាននិយាយថា យោងទៅលើការចាប់ខ្លួនលោកម៉ម សូណង់ដូ ប្រធានស្ថានីយ៍វិទ្យុសម្បុកឃ្មុំឯករាជ្យដាក់គុករយៈពេល២០ឆ្នាំ ការសម្លាប់អ្នកកាសែតកាលពីឆ្នាំ២០០៨គឺលោកឃឹម សំបូរនិងការយារយីអ្នកសារព័ត៌មានផ្សេងទៀត។
ថ្លែងប្រាប់វីអូអេក្រោយពីការចេញផ្សាយរបាយការណ៍និងបង្ហាញរូបផែនទី ជាផ្លូវការអំពីចំណាត់ថ្នាក់ប្រទេសក្នុងពិភពលោកដែលមាន«សេរី» «សេរីមួយផ្នែក» និង«មិនសេរីនោះ» លោកដាវីដ ក្រមើ (Davis J. Kramer) នាយកអង្គការ Freedom House បានអះអាងថា៖
«មូលហេតុដែលប្រទេសមួយត្រូវដាក់ថា ជាប្រទេសគ្មានសេរីភាពគឺដោយសារ ប្រទេសនោះមិនបានបំពេញលក្ខខណ្ឌផ្នែកសេរីភាពខាងផ្លូវច្បាប់ សេរីភាពខាងនយោបាយ សេរីភាពខាងសេដ្ឋកិច្ច ដែលអនុញ្ញាតឲ្យអ្នកសារព័ត៌មាន និងអង្គការបណ្តាញព័ត៌មានអាចដំណើរការបាន។ ដូច្នេះប្រទេសដែលស្ថិតនៅក្នុងប្រភេទមិនសេរីគឺមានច្រើន»។
លោកបានបញ្ជាក់ថា មានចំនួនពលរដ្ឋពិភពលោកជាង៤៣ភាគរយដែលរស់នៅក្នុងប្រទេសដែលគ្មានសេរីភាពខាងផ្នែកព័ត៌មាន ដែលគួរតែធ្វើអ្វីៗដើម្បីឲ្យប្រសើរឡើង។
អ្នកស្រីការីន កាលិការ (Karin Deutsch Karlekar) អ្នកស្រាវជ្រាវជាន់ខ្ពស់និងជា នាយកផ្នែកចាត់ចែងនៃអង្គការ Freedom House បានអះអាងថា និន្នាការរបស់ ប្រទេសកម្ពុជាមានភាពអវិជ្ជមានក្នុងរយៈពេលមួយឆ្នាំ ពីរឆ្នាំចុងក្រោយនេះ ហើយបានដើរថយក្រោយកាលពីឆ្នាំទៅ។
អ្នកស្រីថ្លែងថា៖ «ជាការណ៍ពិត បរិយាកាសសារព័ត៌មានក្នុងប្រទេសកម្ពុជាមានលក្ខណៈបើកទូលាយជាងប្រទេសវៀតណាម និងប្រទេសភូមា។ នេះជាការណ៍ពិត។ តែទោះជាយ៉ាងណាក៏ដោយ បញ្ហានៅកម្ពុជាដែលនាំឲ្យមានក្តីបារម្ភគឺច្បាប់និងក្រមព្រហ្មទណ្ឌដែលអាចដាក់ទោសព្រហ្មទណ្ឌដោយការបរិហាកេរ្តិ៍។ យើងទទួលបានចំនួននៃការវាយប្រហារយ៉ាងច្រើននិងការយារយីដល់ក្រុមអ្នកសារព័ត៌មាន កាន់តែធ្ងន់ធ្ងរឡើងនៅប៉ុន្មានឆ្នាំថ្មីៗនេះ។ យើងឃើញមានករណីដ៏អាក្រក់កើតឡើងកាលពីឆ្នាំទៅប្រឆាំងនឹងលោកម៉ម សូណង់ដូ ប្រធានវិទ្យុសម្បុកឃ្មុំដែលត្រូវចាប់ដាក់គុក២០ឆ្នាំ»។
ប្រទេសកម្ពុជាឆ្នាំនេះស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី១៤៩ ក្នុងចំណោមប្រទេស១៩៦។ ប្រទេសកម្ពុជាត្រូវគេដាក់ក្នុងចំណោមប្រទេសដែលគ្មាន សេរីភាពសារព័ត៌មានឬមិនសេរី (Not Free) ស្មើទៅនឹងប្រទេសគុយបា ភូមា អ៊ីរ៉ង់ វៀតណាម ចិន ថៃ និងកូរ៉ខាងជើងជាដើម។ កាលពីឆ្នាំទៅ កម្ពុជាក៏ត្រូវគេ ចាត់បញ្ចូលក្នុងចំណោមប្រទេសមិនសេរីដែរ៕