ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គម្លាត​យែនឌ័រ​ឬ​វិសមភាព​រវាង​បុរស​និង​ស្ត្រី


សម្រាប់​​ឆ្នាំ​នេះ ​របាយ​ការណ៍​បញ្ជាក់​ថា​ ស្ត្រី​កម្ពុជា​បាត់បង់​តុល្យភាព​យែនឌ័រ​ខ្លាំង​ប្រៀបធៀន​នឹង​បុរស​ក្នុង​វិស័យ​អប់រំ ​បន្ទាប់មក​វិស័យ​នយោបាយ​និង​ទីបី​គឺ​ក្នុង​ផ្នែក​សេដ្ឋកិច្ច។​
សម្រាប់​​ឆ្នាំ​នេះ ​របាយ​ការណ៍​បញ្ជាក់​ថា​ ស្ត្រី​កម្ពុជា​បាត់បង់​តុល្យភាព​យែនឌ័រ​ខ្លាំង​ប្រៀបធៀន​នឹង​បុរស​ក្នុង​វិស័យ​អប់រំ ​បន្ទាប់មក​វិស័យ​នយោបាយ​និង​ទីបី​គឺ​ក្នុង​ផ្នែក​សេដ្ឋកិច្ច។​
សមភាព​យែនឌ័រ​រវាង​បុរស​និង​ស្ត្រីនៅ​តែ​ជា​បញ្ហា​ចោទ​នៅ​ទ្វីប​អាស៊ី ​ខណៈ​ពេល​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​ដ៏​ទាប​លើ​សមភាពនេះ។​ នេះ​បើ​តាម​របាយ​ការណ៍​ស្តី​ពី​គម្លាត​យែនឌ័រ​សាកលរបស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៣។​

ផ្អែក​លើ​គម្លាតនិង​វិសមភាព​យែនឌ័រ ​របាយ​ការណ៍​នេះ​បង្ហាញ​ថា ​ប្រទេស​បាគីស្ថាន​មាន​ចំណាត់​ថ្នាក់​ទី​១៣៥​ និង​ប្រទេស​យ៉េមេន​ដែល​ស្ថិត​ក្នុង​ទ្វីប​អាស៊ី​ដូចគ្នា​ មាន​ចំណាត់​ថ្នាក់​បាត​តារាង​ក្នុង​ចំណោម​១៣៦​ប្រទេស​ដែល​ត្រូវ​បាន​សិក្សា។​

អង្គការ​ដដែល​បង្ហាញ​ថា​ ចំណាត់​ថ្នាក់​កាន់​តែ​ខ្ពស់​គម្លាត​យែនឌ័រ​កាន់តែ​ខ្លាំង។​
របាយ​ការណ៍​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បន្ថែម​ថា​ ប្រទេស​អាស៊ី​ផ្សេង​ទៀត​ដែល​មាន​ចំណាត់ថ្នាក់​មិន​ល្អ​ រួមមាន​ប្រទេស​នេប៉ាល់ ​ចំណាត់​ថ្នាក់​ទី​១២១​ និង​កូរ៉េ​ខាងត្បូង​ទី​១១១។​

ដោយ​ឡែក​ កម្ពុជា​មាន​ចំណាត់​ថ្នាក់​ល្អ​ជាង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​ជា​ប្រទេស​រីក​ចម្រើនខ្លាំង​មួយ​ប្រចាំ​ទ្វីប​អាស៊ី​ ដោយ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​១០៤។​ រី​ឯ​ប្រទេស​ឥណ្ឌា​នៅ​ចំណាត់​ថ្នាក់ទី​១០១ ​និង​ប្រទេស​ឥណ្ឌូនេស៊ីលេខ​រៀង​ទី​៩៥។​

ដោយ​ឡែក​ប្រទេស​ហ្វីលីពីន​ទទួល​បាន​ចំណាត់​ល្អ​ជាង​គេ​ក្នុង​ទ្វីប​នេះ​ដោយ​មានលេខ​រៀង​ទី​៥ ​បន្ទាប់​ពី​ប្រទេស​អៀកឡង់ ​ហូឡង់​ ណ័រវេស​ និងប្រទេស​ស៊ុយអែត។​

ការ​ចាត់ថ្នាក់​នេះ​ដោយ​ផ្អែក​លើ​គោល​ការ​សំខាន់​ចំនួន​បួន​ រួម​មាន​ការ​ចូលរួម​និង​ឱកាសក្នុង​វិស័យ​សេដ្ឋកិច្ច​រវាង​បុរស ​និង​ស្ត្រី​ ​ដូច​ជា​គម្លាតប្រាក់​បៀរវត្ស​និង​ឱកាស​ដំឡើង​តំណែង​ ​លទ្ធភាព​ទទួល​បាន​ការ​អប់រំ​ និង​សេវា​សុខភាព ​និង​ការ​ចូលរួម​ក្នុង​វិស័យ​នយោបាយ​នៅ​តាមស្ថាប័ន​សាធារណៈ​របស់​រដ្ឋ​ ដូចជា​ក្នុង​ក្រសួង​មន្ទីរនិង​សភា​ជា​ដើម។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​ព័ត៌មាន​របស់​ខ្លួន​ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៥​តុលា​ លោក​ស្រី ​Liliana Corrieri ​ជំនួយ​ការ​កម្មវិធី​បណ្តឹង​ឧទ្ធរណ៍​បន្ទាន់​របស់​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​អាស៊ី ​ថ្លែង​ថា៖ ​«ស្ត្រី​មាន​ចំនួន​ពាក់​កណ្តាល​នៃ​ប្រជាជន​ពិភព​លោក ​ស្មើ​នឹង​ទេព​កោសល្យ និង​សក្តានុពល​ពិភព​លោក​ពាក់​កណ្តាល។​

ពួក​គេ​ជា​ធនធាន​មនុស្ស​ដ៏​សំខាន់។ ​ការ​ទាត់​ចោល​សិទ្ធិ​ស្ត្រី​ក្នុង​ការ​ទទួល​បាន​ការ​អប់រំ ​ធនធាន ​និង​សមា​ហរ័ណ​កម្ម​ក្នុង​សង្គម ​សេដ្ឋកិច្ច​ និង​នយោបាយ​ ក្នុង​សហគមន៍​របស់​ពួក​គេ​គឺ​ជា​ការ​ពន្យារ​វឌ្ឍនភាព​ប្រទេស​ជា​ស្វ័យ​ប្រវត្តិ»។​

ដោយ​ឡែក ​កម្ពុជា​បន្ត​ធ្លាក់​ចុះ​ចំណាត់​ថ្នាក់របស់​ខ្លួន​មួយ​លេខ​ពីទី​១០៣​កាល​ពី​ឆ្នាំ​មុន​ និងទី​៨៩​កាលពី​ឆ្នាំ​២០០៦។​

សម្រាប់ឆ្នាំ​នេះ ​របាយ​ការណ៍​បញ្ជាក់​ថា​ ស្ត្រី​កម្ពុជា​បាត់បង់​តុល្យភាព​យែនឌ័រ​ខ្លាំង​ប្រៀបធៀន​នឹង​បុរស​ក្នុង​វិស័យ​អប់រំ ​បន្ទាប់មក​វិស័យ​នយោបាយ​និង​ទីបី​គឺ​ក្នុង​ផ្នែក​សេដ្ឋកិច្ច។​

នា​ពេល​កន្លង​មក ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​សហ​សវត្ស​របស់​ខ្លួន ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជាបង្កើន​ចំនួន​ស្រ្តី​ក្នុង​ស្ថាប័នរបស់​រដ្ឋ​ឱ្យ​បាន​៣០​%​នៃ​បុគ្គលិក​រដ្ឋ​ទាំង​អស់​ នៅ​ត្រឹម​ឆ្នាំ​២០១៥។​

ប៉ុន្តែ​នៅ​នីតិកាល​ទី​៥​នេះ ​រដ្ឋសភា​កម្ពុជា​មានស្ត្រី​តែ​២០​%​ ឬ​២៥​នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​១២៣​នាក់​នៃ​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​សរុប ​គឺទាប​ជាង​អណត្តិ​មុន​ប្រហែល​២%។​
លោក​ស្រី​ប៉ុក ណណ្ដា ​នាយិកា​ប្រតិបត្តិ​អង្គការ​ចម្រើន​ស្ត្រី​ ទទួល​ស្គាល់​ថា ​មាន​គម្លាត​ផ្នែក​ភេទ​ក្នុង​កិច្ចការ​សង្គម​ខាង​លើ​នេះ។​

«ខ្ញុំ​ទទួល​ស្គាល់​ថា ​គម្លាត​យ៉ែនឌ័រ​ យើង​នៅ​មាន​នៅ​ឡើយ។​ ប៉ុន្តែ​ទន្ទឹម​ហ្នឹង​នេះ ​ក៏​មាន​ការ​ប្រសើរ​ឡើង​ដែរ​ ដោយ​សារ​ចំនួន​ស្ត្រី​ដែល​ចូល​កាន់​មុខ​នាទី​ក្នុង​ថ្នាក់​ដឹក​នាំ​ហ្នឹង​មាន​ការ​កើន​ឡើង​បន្តិច​ដែរ។ ​ចំពោះ​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យ​សេដ្ឋ​កិច្ច ដូចជា​តាម​រោងចក្រ​ មាន​ចំនួន​ច្រើន​ក៏​ដោយ ​ ក៏​ប៉ុន្តែ​អ្វី​ដែល​ស្រ្តី​ទទួល​បាន​នៅ​តិច​តួច។ ចំពោះ​វិស័យ​អប់រំ​វិញ ​អត្រា​ស្ត្រី​ដែល​បាន​ចូលរៀន​នៅ​សកល​វិទ្យាល័យ​ក៏​នៅ​ទាប​ដែរ»។​

លោក​ស្រី​ប៉ុក ណណ្តា​យល់​ថា ​មូលហេតុ​នេះ​មក​ពី​ផ្នត់​គំនិត​ក្នុង​សង្គម​ខ្មែរ​ដែល​មិន​ទាន់​ឱ្យ​តម្លៃ​ស្រ្តី​ដូច​បុរស​ និង​ដោយសារ​អវត្តមាន​គោល​នយោបាយ​ឱ្យ​បាន​ច្បាស់​លាស់​អំពី​សមភាព​យ៉ែនឌ័រ​នេះ។​

លោកស្រី​ឃឹម ចម្រើន​ រដ្ឋ​លេខាធិការ​ក្រសួង​កិច្ចការ​នារី ​ទទួល​បន្ទុក​សមភាព​យែនឌ័រ​ មិន​បាន​ប្រតិកម្ម​តប​នឹង​របាយ​ការណ៍​នេះ​ទេ​ ប៉ុន្តែ​ថ្លែង​ថា ​រដ្ឋាភិបាល​កម្ពុជា​មាន​ការ​ប្រឹងប្រែង​ជា​ខ្លាំង​នា​ពេល​កន្លង​មក​ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​និង​សមភាព​យែនឌ័រ​នេះ៕
XS
SM
MD
LG