ភ្នំពេញ —
ក្រុមអ្នកការពារបរិស្ថានមកពីមជ្ឈដ្ឋានផ្សេងគ្នានៅទូទាំងប្រទេសកម្ពុជាបានបរាជ័យក្នុងការដង្ហែញត្តិដាក់តាមក្រសួង និងស្ថានទូតដើម្បីជំរុញឲ្យពង្រឹងការទប់ការការកាប់បំផ្លាញព្រៃឈើ និងពង្រឹងការថែរក្សាបរិស្ថាន ស្របពេលដែលពិភពលោកកំពុងប្រារព្ធទិវាបរិស្ថានពិភពលោក។
ក្រុមអ្នកអភិរក្សបរិស្ថានទាំងនោះ ដែលស្ថិតក្នុងសម្លៀកបំពាក់អាវពណ៌បៃតងដែលសរសេរឃ្លាអបអរទិវាបរិស្ថានពិភពលោកនោះ មានគ្នាសរុបប្រមាណ៤០០នាក់ ក្នុងនោះមានព្រះសង្ឃ ប្រជាសហគមន៍ព្រៃឈើមកពីបណ្តាខេត្តក្នុងប្រទេសកម្ពុជា យុវជនពីសាកលវិទ្យល័យមួយចំនួនក្នុងទីក្រុងភ្នំពេញ និងសហគមន៍ជនជាតិដើមភាគតិចដែលរងគ្រោះដោយសារជម្លោះដីធ្លី និងការកាប់បំផ្លាញព្រៃឈើផងដែរ។
អ្នកតវ៉ាទាំងនេះបានជួបជុំគ្នានៅអតីតតំបន់ដីក្រហមក្បែរស្ថានទូតរុស្ស៊ីក្នុងគម្រោងដើរដង្ហែក្បួនដាក់ញត្តិទៅកាន់ក្រសួងបរិស្ថាន ក្រសួងកសិកម្ម ស្ថានទូតប្រទេសចិន និងស្ថានទូតប្រទេសវៀតណាម។ ប៉ុន្តែក្រុមអាជ្ញាធរបានរារាំងសកម្មជនទាំងនេះមិនឲ្យធ្វើដំណើរចាកចេញពីទីជួបប្រជុំនេះទេ។
ក្រុមយុវជន និងតំណាងអាជ្ញាធរខណ្ឌចំការមនបានប៉ះសម្តីគ្នាបន្តិចបន្តួច។
ក្រុមយុវជន និងប្រជាសហគមន៍បានកាន់បដាជាប់នឹងដៃគូររូបភាពផ្សេងៗលើមុខដើម្បីបង្ហាញពីផលប៉ះពាល់នៃវិនាសកម្មព្រៃឈើ ខណៈពេលអ្នកខ្លះបានស្លៀកសម្លៀកបំពាក់ជាសត្វព្រៃ ដោយមានសារខ្លីៗ ទាមទារឲ្យបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ។
លោកទឹម ម៉ាឡៃ អនុប្រធានបណ្តាញក្រុមយុវជន ថ្លែងថា ការជួបជុំនៅថ្ងៃនេះជាការក្រើនរំឭកឲ្យរដ្ឋាភិបាលពង្រឹងបន្ថែមការយកចិត្តទុកដាក់ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងថែរក្សាបរិស្ថាន។ លោកហៅការរារាំងរបស់អាជ្ញាធរថា ជាការរំលោភការសន្យា។
«នេះជាការមិនគោរពសន្យាមួយរបស់សាលារាជធានីភ្នំពេញ។ យើងបានជជែកគ្នាហើយ ហេតុអ្វីបានជាគេយកក្រុមសន្តិសុខមួកខ្មៅ យករនាំងដែកមករារាំងយើង?»
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន បណ្តាញអ្នកស្រឡាញ់ព្រៃឈើខាងលើនេះបានលើកឡើងថា វិនាសកម្ម ហិនហោចព្រៃឈើនៅតែបន្តកើតមាន បើទោះបីជារដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីការការពារបរិស្ថាន និងគ្រប់គ្រងធម្មជាតិយ៉ាងណាក្តី។
ព្រៃឈើដែលកំពុងរងការលួចកាប់បំផ្លាញ និងការធ្វើជំនួញដោយឈ្មួញនិងមន្ត្រីមានអំណាច មានដូចជាព្រៃឈើនៅតំបន់ព្រៃឡង់ ដែលជាជង្រុកព្រៃដ៏ធំមួយនៃចំណុចប្រសព្វខេត្តប្រាំនៃប្រទេសកម្ពុជា តំបន់លំផាត់ ខេត្តរតនគីរី ដែនដីជម្រកសត្វព្រៃខេត្តក្រចេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ខាងលើ។
បណ្តាញអ្នកស្រឡាញ់ព្រៃឈើបន្ថែមទៀតថា ការវិនិយោគលើទំនប់វារីអគ្គិសនីស្ទឹងជាយអារ៉ៃ ខេត្តកោះកុង ទំនប់វារីអគ្គិសនីទន្លេសេសាន២ ខេត្តស្ទឹងត្រែង បាននឹងកំពុងជំនួសមកវិញនូវការហិចហោចព្រៃឈើ និងការគំរាមកំហែងដល់បរិស្ថាន និងជនជាតិដើមភាគតិចនៅតំបន់នោះ។ មួយវិញទៀត ការកាប់បំផ្លាញព្រៃឈើបានស្ថិតនៅក្រោមទម្រង់នៃការផ្តល់ដីសម្បទានទៅឲ្យក្រុមហ៊ុនទំនប់វារីអគ្គិសនី ដែលភាគច្រើនកាន់កាប់ដោយក្រុមហ៊ុនអភិវឌ្ឍន៍ ភាគច្រើនមកពីប្រទេសចិន និងវៀតណាម។
លោកទឹម ម៉ាឡៃ ដែលតែងខ្លួនជាសត្វក្រពើ រងគ្រោះដោយសារទំនប់វារីអគ្គិសនី ពន្យល់ដូច្នេះថា៖ «ក្រុមហ៊ុនមានការវិនិយោគច្រើនជាងគេនៅកម្ពុជាជាក្រុមហ៊ុនមកពីចិន និងវៀតណាម ហើយក៏បង្កឲ្យមានវិនាសកម្មព្រៃឈើ និងបរិស្ថានគឺក្រុមហ៊ុនចិន និងវៀតណាមហ្នឹងឯង។ អញ្ចឹងបានយើងដាក់ញត្តិទៅស្ថានទូតទាំងពីរ»។
ក្រុមបណ្តាញយុវជនបានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ជាពិសេសរដ្ឋមន្ត្រីក្រសួងបរិស្ថាន ត្រួតពិនិត្យលើសកម្មភាពរបស់ក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ច ហើយជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការទប់ស្កាត់បទល្មើសព្រៃឈើ និងផ្អាកគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់ជាយអារ៉ែង និងនៅទន្លេសេសានក្រោម២ ក៏ដូចជាបញ្ឈប់ការគំរាមកំហែងគ្រប់រូបភាពលើសកម្មជនការពារព្រៃឈើ។
លោកថៃ សុវណ្ណី តំណាងសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារថ្លែងថា សកម្មភាពនៃការចុះអនុវត្តច្បាប់របស់អាជ្ញាធរដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនោះ មិនដែលមានប្រសិទ្ធភាពឡើយ។
«បើអាជ្ញាធរមានឆន្ទៈការពារព្រៃឈើ ព្រៃឈើវាមិនបាត់បង់អស់លឿនបែបនេះទេ។ ខ្ញុំធ្លាប់ឃើញការបង្ក្រាបច្រើនដងហើយ តែបានតែបន្តិច កើតឡើងដដែល»។
ដោយឡែកនៅក្នុងញត្តិរបស់ខ្លួន ដែលគ្រោងនឹងដាក់ជូនស្ថានទូត និងរដ្ឋាភិបាល បណ្តាញអ្នកស្រឡាញ់ព្រៃឈើបានស្នើសុំឲ្យមានការអនុវត្តច្បាប់ដើម្បីបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងមានការត្រួតពិនិត្យលើក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ច ក្រុមហ៊ុនដែលទទួលសាងសង់ទំនប់វារីអគ្គិសនី ដែលបង្កផលប៉ះពាល់ដល់បរិស្ថាន និងការរំលោភសិទ្ធិមនុស្ស។
លោកអំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ បានសម្តែងការសោកស្តាយដែលអាជ្ញាធរមិនអនុញ្ញតឲ្យក្រុមយុវជនដើរដង្ហែក្បួនដោយសន្តិវិធីនេះ។
«នៅពេលដែលប្រជាពលរដ្ឋគាត់បានយល់ដឹង ភ្ញាក់រឭកក្នុងការចូលរួមក្នុងទិវាបរិស្ថាន រដ្ឋាភិបាលគួរបើសិទ្ធិទូលំទូលាយឲ្យប្រជាពលរដ្ឋឲ្យប្រារព្ធពិធីនេះ»។
ទោះបីជាយ៉ាងណាក្តី លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលាក្រុងភ្នំពេញលើកឡើងថា អាជ្ញាធរមិនអនុញ្ញាតឲ្យក្រុមបណ្តាញអ្នកស្រឡាញ់បរិស្ថានដើរដង្ហែក្បួនទេ ដោយហេតុថា វានឹងអាចបង្កឲ្យមានផលប៉ះពាល់ដល់សណ្តាប់សាធារណៈ ជាពិសេសចរាចរណ៍។
«ការកកស្ទះចរាចរណ៍ វាប៉ុនណាខ្លះ? កុំថាឡើយដល់ការបិទផ្លូវ ឬហែក្បួន សូម្បីតែមានខូចរថយន្តបន្តិចហ្នឹង ក៏វាមានបញ្ហាកកស្ទះដែរ»។
យ៉ាងណាក៏ដោយ ក្រុមអាជ្ញាធរបានយកញត្តិរបស់សកម្មជនបរិស្ថានទៅប្រគល់ជូនក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ប៉ុន្តែនៅមិនទាន់យកញត្តិនេះទៅដាក់ជូនស្ថានទូតចិន និងវៀតណាមនៅឡើយទេ។ លោកសៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន ថ្លែងថា ក្រសួងបានទទួលញត្តិរបស់ក្រុមអ្នកបណ្តាញស្រឡាញ់ធម្មជាតិនេះហើយ។ ក៏ប៉ុន្តែលោកបញ្ជាក់ថា ក្រសួងបាននឹងកំពុងធ្វើការងាររបស់ខ្លួន បើទោះបីជាគ្មានញត្តិនេះក៏ដោយ៕