ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​​បើក​សម័យ​ប្រជុំ​ពិនិត្យ​ធម្មញ្ញ​ភាព​វិសោធនកម្ម​​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ


(រូបថតពីកាមេរ៉ា) លោក អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ថ្លែងក្នុងសន្និសីទ​ស្តីពី «​សមិទ្ធផល​២៤​ឆ្នាំ​នៃ​ការ​អនុវត្ត​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រា​ជា​​ណាចក្រ​កម្ពុជា» នៅ​ក្រុមប្រឹក្សាធម្មនុញ្ញ នា​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧។ (កាន់ ​វិច្ឆិកា/VOA)
(រូបថតពីកាមេរ៉ា) លោក អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ថ្លែងក្នុងសន្និសីទ​ស្តីពី «​សមិទ្ធផល​២៤​ឆ្នាំ​នៃ​ការ​អនុវត្ត​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រា​ជា​​ណាចក្រ​កម្ពុជា» នៅ​ក្រុមប្រឹក្សាធម្មនុញ្ញ នា​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧។ (កាន់ ​វិច្ឆិកា/VOA)

កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ ​ ព្រឹទ្ធសភា​របស់បក្ស​កាន់​អំណាច​ ​បាន​សម្រេច​អនុម័ត​វិសោធន​កម្ម​​ច្បាប់​ស្តី​ពី​គណ​បក្ស​នយោបាយ​ដែល​មាន​បំណង​បើក​ផ្លូវ​ឲ្យ​មន្រ្តី​គណ​បក្ស​ប្រឆាំង​ចំនួន​១១៨​នាក់​ចូល​ធ្វើ​នយោបាយ​វិញ។​

នៅថ្ងៃ​សុក្រ​ទី២៨ខែ​ធ្នូ​នេះ ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹងបើក​សម័យ​ប្រជុំ​នៅ​ម៉ោង​៨​កន្លះ​ព្រឹក ដើម្បី​ពិនិត្យ​ធម្មញ្ញ​ភាព​វិសោធនកម្ម​មាត្រ​៤៥​ថ្មី​ស្ទួន​នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ។នេះ​បើយោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​វីអូអេ​ទទួល​បាន​នៅ​ថ្ងៃ​អង្គារ។​

សេចក្តី​ប្រកាស​នេះ​ឲ្យដឹងថា ​លោក​អ៉ឹម ឈុនលឹម ​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​ដឹកនាំ​ការពិនិត្យ​និង​សម្រេច​សំណើរបស់​លោក​ហេង សំរិន​ប្រធាន​រដ្ឋសភា។​

កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ ​ ព្រឹទ្ធសភា​របស់បក្ស​កាន់​អំណាច​ ​បាន​សម្រេច​អនុម័ត​វិសោធន​កម្មច្បាប់​ស្តី​ពី​គណ​បក្ស​នយោបាយ​ដែល​មាន​បំណង​បើក​ផ្លូវ​ឲ្យ​មន្រ្តី​គណ​បក្ស​ប្រឆាំង​ចំនួន​១១៨​នាក់​ចូល​ធ្វើ​នយោបាយ​វិញ។​

លោក​ ​ម៉ម ប៊ុននាង​ ​អ្នកនាំពាក្យ​ព្រឹទ្ធសភា​ ​ប្រាប់​អ្នកសារ​ព័ត៌មាន​ក្រោយ​ចេញ​ពី​កិច្ច​ប្រជុំ​នោះ​ថា​ ​គោល​បំណង​នៃ​ការ​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នេះ​ធ្វើ​ឡើង​ដើម្បី​បើក​ច្រក​ឲ្យ​អ្នក​ស្នេហា​ជាតិ​ក្នុង​គណបក្ស​ប្រឆាំង​ដែល​គោរព​ច្បាប់ ​និង​គោរព​សាល​ដីកា​របស់​តុលាការ​កំពូល។​

លោក​បន្ថែម​ថា​ ការ​បើក​ផ្លូវ​នេះ​ ​គឺ​ដោយ​សារថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ចង់​ឲ្យ​មាន​ការ​បង្រួប​បង្រួម​ជាតិ។​

កាលពី​ឆ្នាំ​២០១៧តុលាការ​កំពូលបាន​សម្រេច​រំលាយ​គណបក្ស​ក្រោយពី​ការ​ចាប់ខ្លួន លោក​កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ចោទ​ថា​ លោក​បាន​ឃុបឃិត​ជាមួយ​បរទេស​ ​រៀប​ចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន។​ ​តុលាការ​នេះ​ក៏បាន​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​នាក់​ ​ម្នាក់ៗ​រយៈពេល​៥ឆ្នាំ។​

វិធានការ​នេះ​រង​ការ​គាប​សង្កត់​ពីអន្តរជាតិ​និង​មាន​ការរិះគន់​ថា ​រដ្ឋាភិបាល​លោកហ៊ុន សែនធ្វើ​ដូច្នេះ​ដើម្បី​ដក​គណបក្ស​គូប្រជែង​ដ៏សំខាន់​ដែល​អាច​ឈ្នះ​គណបក្ស​កាន់អំណាច​របស់​លោក​ក្នុង​ការបោះ​ឆ្នោត​ឆ្នាំ​២០១៨៕

XS
SM
MD
LG