ភ្នំពេញ —
ជនរងគ្រោះដោយសារជម្លោះដីធ្លី មន្ត្រីសហជីព សកម្មជនសិទ្ធិមនុស្ស ព្រះសង្ឃនិងប្រជាពលរដ្ឋជាច្រើនរយនាក់កំពុងធ្វើធម្មយាត្រា និងសិទ្ធិយាត្រាពីបណ្តាខេត្តនានាឆ្ពោះមករាជធានីភ្នំពេញដើម្បីឧទ្ទិសដល់ទិវាសិទ្ធិមនុស្សពិភពលោកថ្ងៃទី១០ខែធ្នូ ក្នុងនោះមានខេត្តកំពង់ធំ ពោធិ៍សាត់ កំពង់ចាម ព្រៃវែង ស្វាយរៀង កណ្តាល កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ជាដើម។
ធម្មយាត្រានិងសិទ្ធិយាត្រាបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដោយឆ្លងកាត់ខេត្តយ៉ាងតិចចំនួន១២ក្នុងប្រទេសកម្ពុជា។
ធម្មយាត្រា និងសិទ្ធិយាត្រានេះបានកំពុងធ្វើដំណើរតាមផ្លូវជាតិសំខាន់ៗ ដូចជាផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥និងផ្លូវជាតិលេខ៦ ហើយគ្រោងនឹងមកដល់រាជធានីភ្នំពេញនៅថ្ងៃទី៩ធ្នូ ដើម្បីជួបជុំគ្នានៅមុខមន្ទីររដ្ឋសភានិងដាក់ញ្ញត្តិជូនសមាជិកសភានៅថ្ងៃបន្ទាប់។
លោកច័ន្ទ ពុទ្ធិសក្ត័ ជាអ្នកដឹកនាំក្បួនធម្មយាត្រានិងសិទ្ធិយាត្រាម្នាក់ដែលបានចេញដំណើរពីខេត្តពោធិ៍សាត់លើផ្លូវជាតិលេខ៥ ហើយលោកជាតំណាងសហគមន៍បឹងកក់ ដែលមានទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃជាមួយនឹងក្រុមហ៊ុនស៊ូកាគូអ៊ីនរបស់លោកឧកញ៉ា ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភាពីគណបក្សប្រជាជនកម្ពុជា។
ក្បួនរបស់លោកលោកច័ន្ទ ពុទ្ធិសក្ត័ មានព្រះសង្ឃចូលរួមចំនួន១៩អង្គ មានការចូលរួមពីប្រជាពលរដ្ឋរងគ្រោះដោយការបណ្តេញចេញក្នុងសហគមន៍បឹងកក់ និងបុរីកីឡា សហគមន៍ភ្នំបាតដែលត្រូវបណ្តេញពីបុរីកីឡា សហគមន៍ប្រជាជនមកពីខេត្តបាត់ដំបង ប៉ៃលិន។ មេដឹកនាំសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោកជា មុន្នី និងតំណាងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏បានចូលរួមនៅក្បួនធ្វើដំណើរនេះដែរ។ ក្បួនដង្ហែរដែលមានសមាជិកសរុបចំនួន៧៩នាក់អមដោយរ៉ឺម៉កកង់បីចំនួនពីរគ្រឿង និងរថយន្តចំណុះពីរតោនមួយគ្រឿង។
លោកច័ន្ទ ពុទ្ធិស័ក្តបានរៀបរាប់ថា ក្រុមប្រជាពលរដ្ឋបានផ្តល់ជាស្បៀងអាហារ និងទឹកសុទ្ធនៅតាមផ្លូវ។ រីឯព្រះសង្ឃបានសូត្រមន្តប្រោះព្រហ្មពួកគេ៖ «យើងដើរដើម្បីទាមទារយុត្តិធម៌ និងសន្តិភាព។ ពាក្យស្លោក ដែលយើងដាក់ជាសារធំគឺមានយុត្តិធម៌ មានសន្តិភាព គឺក្នុងគោលបំណងបណ្តុះបណ្តាលប្រជាពលរដ្ឋឲ្យស្គាល់ពីសិទ្ធិសេរីភាព ពីការរស់នៅក្នុងសង្គមមានសិទ្ធិអ្វីខ្លះ ហើយដឹងថា រដ្ឋាភិបាលមានតួនាទីអ្វីខ្លះបម្រើដល់ពួកគាត់»។
ក្បួនធម្មយាត្រា និងសិទ្ធិយាត្រានិមួយៗត្រូវធ្វើដំណើរចម្ងាយ២០គីឡូម៉ែត្រក្នុងមួយថ្ងៃ។ ហើយក្នុងពេលយប់ព្រះសង្ឃនឹងសម្តែងធម្មទេសនាជូនដល់ប្រជាពលរដ្ឋអំពីសិទ្ធិមនុស្ស និងសាសនាក្នុងតំបន់ដែលក្បួនធម្មយាត្រា និងសិទ្ធិយាត្រាស្នាក់នៅ។
នៅផ្លូវជាតិលេខ៦ឯណោះ ក្បួនធម្មយាត្រានិងសិទ្ធិយាត្រាបានចេញដំណើរពីទីរួមខេត្តកំពង់ធំ ហើយមានប្រជាពលរដ្ឋ និងព្រះសង្ឃ រួមទាំងមន្ត្រីសង្គមស៊ីវិលចូលរួមប្រមាណ១០០នាក់។
លោកវន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជាអ្នកដឹកនាំក្បួនធម្មយាត្រានិងសិទ្ធិយាត្រាលើកំណាត់ផ្លូវជាតិលេខ៦។
លោកថ្លែងថា៖ «ព្រះសង្ឃបានសូត្រមន្តប្រោះទឹកជូនប្រជាពលរដ្ឋនៅតាមដងផ្លូវ។ យើងបានថ្លែងសារអំពីសិទ្ធិសំខាន់ៗរបស់ប្រជាពលរដ្ឋ។ យើងបានថ្លែងសារអំពីសិទ្ធិនិងកាតព្វកិច្ចព្រះសង្ឃ អំពីការជួយជាតិ និងជួយសង្គម។ យើងបានឲ្យប្រជាពលរដ្ឋសរសេរសាររបស់ខ្លួន បង្ហាញអំពីទុក្ខវេទនា អំពីការរំលោភសិទ្ធិមនុស្ស ដើម្បីឲ្យក្រុមការងាររបស់យើងយកសារនេះទៅជូនតំណាងរាស្រ្តនៅថ្ងៃទី១០ធ្នូខាងមុខ»។
ក្បួនធម្មយាត្រា និងសិទ្ធិយាត្រាលើផ្លូវជាតិលេខ១មានគ្នាសរុបចំនួន៥៦នាក់បូករួមទាំងព្រះសង្ឃ ប្រជាពលរដ្ឋមកពីសហគមន៍បឹងកក់ សហគមន៍មកពីស្រុករមាសហែក តំណាងអង្គការការពារសិទ្ធិមនុស្សលីកាដូ តំណាងអង្គការអប់រំច្បាប់សម្រាប់សហគមន៍ និងបណ្តាញព្រះសង្ឃឯករាជ្យ។
ព្រះតេជគុណអិន ពុទ្ធី មានសង្ឃដិកាថា ក្បួនធម្មយាត្រានិងសិទ្ធិយាត្រារបស់ព្រះអង្គនឹងមកដល់កំពង់ចម្លងអ្នកលឿងនៅថ្ងៃទី៦ធ្នូ គឺស្ថិតនៅចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
ព្រះតេជព្រះគុណអិន ពុទ្ធី និមន្តពីវត្តស្ទឹងមានជ័យ និងជាអ្នកដឹកនាំក្បួនធម្មយាត្រានិងសិទ្ធិយាត្រាមួយអង្គលើកំណាត់ផ្លូវជាតិលេខ១នេះ។
«ព្រឹកមិញធម្មយាត្រាជើងទី២ហែរចេញពីផ្សារព្រៃគគីរ ស្រុកចន្ទ្រា។ ឥឡូវហែរឆ្ពោះមកកាន់ស្រុកស្វាយទាប ខេត្តស្វាយរៀង តាមផ្លូវជាតិលេខ១រហូត។ យប់នេះសម្រាកនៅភូមិគោកកណ្តោល ឃុំកណ្ឌៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង»។
ធម្មយាត្រា និងសិទ្ធិយាត្រាមានការរៀបចំជាកម្មវិធីសំណួរចម្លើយអំពីសិទ្ធិ សម្រាប់ផ្តល់រង្វាន់មួយចំនួនដល់ប្រជាពលរដ្ឋដែលចូលរួម និងមានការរៀបចំល្បែងប្រជាប្រិយផងដែរ នៅតាមតំបន់មួយចំនួន។
រហូតមកទល់ពេលនេះមិនទាន់មានឧប្បត្តិហេតុហិង្សាណាមួយកើតឡើងក្នុងអំឡុងពេលធម្មយាត្រា និងសិទ្ធិយាត្រារយៈពេលពីរថ្ងៃមកនេះទេ។ នេះបើយោងតាមលោកចាន់ សុវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក៕