បាត់ដំបង៖ អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយបានជួយផ្លាស់ប្តូរជីវិតរបស់កុមារនិងយុវជនក្រីក្រ និងងាយរងគ្រោះ ដោយប្រើប្រាស់ជំនាញសិល្បៈនិងកាយសម្ព័ន្ធ។
អ៊ុត វាសនាបាននិងកំពុងរៀនគូរគំនូរអស់រយៈពេលប្រមាណ៥ឆ្នាំមកហើយនៅក្នុងអង្គការហ្វារពន្លឺសិល្បៈក្នុងក្រុងបាត់ដំបងនេះ ចម្ងាយជិត៣០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
សិល្បករវ័យ៣១ឆ្នាំនេះ ដែលគរនិងថ្លង់ពីកំណើត បង្ហាញឲ្យដឹងថា ជំនាញនេះ បានជួយឲ្យខ្លួនអាចបញ្ចេញអារម្មណ៍តាមរយៈរូបគំនូរបែបអរូបីយ៍របស់ខ្លួនបាន។
ដោយប្រើភាសាកាយវិការ វាសនាពន្យល់ពីអត្ថន័យនៃរូបគំនូររបស់ខ្លួន ដោយមានមិត្តភក្តិជាអ្នកបកប្រែភាសា។
«គាត់ចង់និយាយថា រូបដែលគាត់គូរមួយផ្ទាំងនេះ គាត់ចង់និយាយថា ទាំងមនុស្ស ទាំងសត្វគឺត្រូវប្រាស្រ័យទាក់ទងគ្នានិងពឹងពាក់គ្នាទៅវិញទៅមក។ ហើយគាត់និយាយថា មនុស្សត្រូវតែស្រឡាញ់សត្វ ហើយសត្វត្រូវតែស្រឡាញ់មនុស្សដូចគ្នា មិនថា សត្វនៅលើគោក ឬនៅក្នុងទឹកទេ»។
វាសនាធ្លាប់ជាយុវជនដែលមានបញ្ហា មុនពេលគាត់បានមកចូលរៀនគូរគំនូរនៅទីនេះ។
ហើយយុវជននិងកុមារជាច្រើនទៀតនៅក្នុងសហគមន៍នេះក៏ធ្លាប់ស្ថិតនៅក្នុងក្រុមមនុស្សដែលមានបញ្ហាដែរ នេះបើយោងតាមអង្គការហ្វារពន្លឺសិល្បៈ។
អង្គការ ដែលមិនរកប្រាក់កម្រៃនេះ បានផ្តល់ការអប់រំ និងការបណ្តុះបណ្តាលជំនាញសិល្បៈដោយឥតគិតថ្លៃដល់កុមារនិងយុវជនចំនួនជាង១ពាន់នាក់ហើយនៅក្នុងតំបន់នេះ។
លោកសួន ប៊ុនរិទ្ធគឺជានាយកអង្គការនេះ។
លោកនិយាយថា កុមារនិងយុវជនភាគច្រើននៅទីនេះក៏ធ្លាប់ជាក្រុមងាយរងគ្រោះចំពោះអំពើរំលោភបំពាន អំពើកេងប្រវ័ញ្ច អំពើហិង្សានៅតាមផ្លូវនិងការប្រឡូកនឹងគ្រឿងញៀនផងដែរ ដោយសារតែស្ថានភាពគ្រួសារក្រីក្រ។
ហេតុនេះហើយលោកនិយាយថា អង្គការរបស់លោកបាននិងកំពុងជួយកែប្រែស្ថានភាពនេះ។
«និយាយរួមទៅ យើងប្រើប្រាស់សិល្បៈធ្វើយ៉ាងម៉ិចដើម្បីអភិវឌ្ឍកុមារនិងយុវវ័យដែលងាយរងគ្រោះនេះ ឲ្យមានជីវិតថ្មីឡើងវិញ ឲ្យមានក្តីសង្ឃឹមក្នុងជីវិតឡើងវិញ ឲ្យយល់ពីតម្លៃក្នុងជីវិតរបស់ខ្លួនឯងឡើងវិញ។ ហើយសំខាន់ជាងហ្នឹងទៀត នៅពេលដែលគាត់មានវិជ្ជាហ្នឹងទៅ គាត់អាចរកថវិកាចំណូលសម្រាប់ជួយខ្លួនគាត់ ក៏ដូចជាសម្រាប់ជួយគ្រួសារគាត់ដែរ»។
ក្រៅពីការគូររូប សិស្សនៅទីនេះអាចជ្រើសរើសរៀនជំនាញផ្សេងទៀតដោយសេរី ដែលរួមមាន៖ គំនូរជីវចល តន្ត្រី របាំ សៀក និងផ្នែកកាយសម្ព័ន្ធផ្សេងៗទៀត។
យាំ សុភក្តិគឺជាសិស្សសៀកដែលរៀននៅទីនេះជាច្រើនឆ្នាំមកហើយ។
កុមារាវ័យ១៧ឆ្នាំនេះនិយាយថា ជំនាញនេះផ្តល់លទ្ធភាពឲ្យខ្លួនអាចរកប្រាក់ចំណូលបានពី២០ឬ៣០ដុល្លាររហូតដល់ប្រហែល១០០ដុល្លារក្នុងមួយខែ ពីការសម្តែងប្រចាំសប្តាហ៍របស់ខ្លួននៅទីនេះ ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារ។
«ក្រៅពីរកចំណូលបាន វាធ្វើឲ្យយើងមានមោទភាពចំពោះខ្លួនឯង ដែលខ្លួនឯងចេះអាហ្នឹង បានចេះសៀក មិននឹកថា ខ្លួនឯងអាចធ្វើបានប៉ុណ្ណឹងទេ តាំងពីតូចមក»។
ក្រុមនេះផ្តល់ការសម្តែងសៀកផ្ទាល់ដោយលក់សំបុត្រសម្រាប់ភ្ញៀវទេសចរណ៍និងភ្ញៀវក្នុងស្រុកនៅរៀងរាល់យប់ថ្ងៃច័ន្ទនិងថ្ងៃព្រហស្បតិ៍ ដើម្បីប្រមូលថវិកាខ្លះសម្រាប់ជួយទ្រទ្រង់សិល្បករនិងចំណាយទៅលើអាហាររបស់កុមារនៅក្នុងអង្គការនេះ។
លោកសួន ប៊ុនរិទ្ធនិយាយថា ជំនាញសិល្បៈទាំងនេះបានផ្តល់ឱកាសឲ្យសិស្សមួយចំនួនអាចទៅសម្តែងឆ្លងព្រំដែនបានទៀតផង។
«គាត់មិនត្រឹមតែសម្តែងនៅក្នុងស្រុកទេ។ គាត់ទៅអឺរ៉ុប គាត់ទៅអាស៊ី គាត់ទៅប្រទេសផ្សេងៗទៀត។ គាត់បានឃើញពិភពលោក។ ដោយសារសិល្បៈ គាត់ស្គាល់ថា ជើងមេឃធំប៉ុណ្ណា»។
ឈឿម វាន់នីធ្លាប់បានទៅសម្តែងសៀកនៅប្រទេសវៀតណាមនិងឡាវ។ យុវជនវ័យ១៩ឆ្នាំ ដែលមានឪពុកម្តាយជាកម្មករនិងអ្នកលក់បាយតាមផ្លូវនេះ និយាយថា ខ្លួនមិនដែលធ្លាប់គិតថា ខ្លួនអាចមានឱកាសបានជិះយន្តហោះទេ បើទោះបីជានេះគឺជាក្តីស្រម៉ៃក្នុងជីវិតរបស់ខ្លួនក៏ដោយ។
«បើខ្ញុំអត់បានហាត់សៀកទេ ខ្ញុំគ្មានសំណាងបានទៅភ្នំពេញផង ព្រោះគ្មានលទ្ធភាពជួយខ្លួនឯង ព្រោះផ្ទះខ្ញុំនិយាយទៅអត់តែម្តង»។
សិស្សខ្លះនៅទីនេះបានក្លាយខ្លួនទៅជាសិល្បករអាជីពរួចទៅហើយ និងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសម្តែងទាំងនៅលើឆាកជាតិនិងអន្តរជាតិ។
លោកឃួន ដេតគឺជាស្ថាបនិកម្នាក់នៃអង្គការហ្វារពន្លឺសិល្បៈនេះ។
«យើងក៏ពង្រីកទំនាក់ទំនងរបស់យើងនៅខាងក្រៅ ទាំងនៅផ្នែកខាងអឺរ៉ុបនិងអាស៊ី ដើម្បីរកទីផ្សារឲ្យសិល្បករយើង ដែលមានលក្ខណៈជាអាជីពហ្នឹង បានទៅសម្តែងនៅខាងក្រៅ។ ហើយការងាររបស់យើង ក៏យើងពង្រីក ដោយដំឡើងតង់ធំមួយសម្តែងនៅសៀមរាបនៅឆ្នាំក្រោយ។ យើងនឹងលេងរាល់ថ្ងៃ ហើយសិល្បករដែលគាត់បញ្ចប់ពីទីនេះ គាត់មានជំនាញជាក់លាក់។ យើងនឹងធ្វើកុងត្រា ហើយបញ្ជូនទៅសម្តែងជាប្រចាំនៅសៀមរាប»។
អង្គការនេះក៏គ្រោងនឹងពង្រីកសកម្មភាពរបស់ខ្លួននៅតាមបណ្តាខេត្តមួយចំនួនទៀតដែរ ដើម្បីផ្តល់ឱកាសដល់កុមារ និងយុវជនដែលមានបញ្ហា និងងាយរងគ្រោះច្រើនថែមទៀត ឲ្យមានលទ្ធភាពអាចកសាងជីវិតរបស់ពួកគេឡើងវិញបាន៕