វ៉ាស៊ីនតោន៖ មានពលរដ្ឋកម្ពុជា៣៨នាក់ត្រូវបានកងឆ្មាំការពារព្រំដែនថៃបាញ់សម្លាប់ក្នុងរយៈពេល៦ខែដើមឆ្នាំនេះដែលជាការកើនឡើងយ៉ាងខ្លាំងប្រៀបធៀបនឹងឆ្នាំ២០១១។
តាមរបាយការណ៍របស់អាជ្ញាធរខ្មែរបានបញ្ជាក់ថាអ្នករងគ្រោះ ទាំងនោះជាអ្នកដែលបានឆ្លងដែនដោយខុសច្បាប់ចូលកាប់ឈើក្នុងប្រទេសថៃ។
អង្គការសិទ្ធិមនុស្សអាដហុកបានបញ្ជាក់ថាក្នុងឆ្នាំ២០១១មានអ្នកស្លាប់តែ១១នាក់ប៉ុណ្ណោះហើយអង្គការនេះបានដាក់ការស្តីបន្ទោសទៅ លើភាពក្រីក្រដែលបានជំរុញឱ្យពលរដ្ឋរស់នៅតាមបណ្តោយព្រំដែនប្រថុយនឹងគ្រោះថ្នាក់ដល់អាយុជីវិតដូចនេះ។
លោក Nicolas Agostini អ្នកជំនួយការបច្ចេកទេសរបស់អង្គការអាដហុកបានបញ្ជាក់បា្រប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា៖
«ភាពក្រីក្រនៅក្នុងខេត្តតាមបណ្តោយ ព្រំដែនមានកម្រិតខ្ពស់ណាស់ហើយប្រជាពលរដ្ឋសុខចិត្តធ្វើអ្វីទាំងអស់ឱ្យតែបានរស់»។
របាយការណ៍របស់អាជ្ញាធរខ្មែរក៏បានបន្ថែមថាមានពលរដ្ឋខ្មែរ១០នាក់ផ្សេងទៀតទទួលរងរបួសពីការបាញ់ប្រហារនិងមនុស្ស១៩៤នាក់ត្រូវអាជ្ញាធរថៃបញ្ជូនត្រឡប់មកវិញ ប៉ុន្តែពួកគេមិនទាំងអស់គ្នាទេដែលជាប់ពាក់ព័ន្ធនឹងការចូលកាប់ឈើដោយខុសច្បាប់នោះ។