ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ប៊ូរុនឌី​ធ្វើ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​​ក្នុង​អំឡុង​មាន​​ការ​ផ្ទុះ​រាតត្បាត​ជំងឺ​កូវីដ១៩


ពលរដ្ឋម្នាក់ចូលរួមក្នុងការបោះឆ្នោតជាតិនៅក្រុង Ngozi ប្រទេសប៊ូរុនឌី កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។
ពលរដ្ឋម្នាក់ចូលរួមក្នុងការបោះឆ្នោតជាតិនៅក្រុង Ngozi ប្រទេសប៊ូរុនឌី កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។

អ្នក​បោះឆ្នោត​ប៊ូរុនឌី​ប្រមាណ​៥​លាន​នាក់នៅ​ប្រទេស​ភាគ​ខាង​កើត​ទ្វីប​អាហ្វ្រិក​មួយ​នេះបាន​ទៅ​បោះឆ្នោតកាល​ពី​ថ្ងៃ​ពុធ ក្នុង​អំឡុង​មាន​វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ១៩ ដើម្បី​ជ្រើសរើសបេក្ខជន​ដែល​នឹង​ត្រូវ​ស្នងតំណែង​ប្រធានាធិបតី​ Pierre Nkurunziza ដែល​កាន់​តំណែងដ៏​ចម្រូងចម្រាស​អស់​១៥​ឆ្នាំ។

មាន​បេក្ខជន​ចំនួន​៧​រូប​បាន​ប្រកួត​គ្នា​ដើម្បី​តំណែង​ប្រធានាធិបតី​ស្នង​លោក Nkurunziza ដែល​នៅ​ក្នុង​អំឡុង​ការ​កាន់​អំណាច​របស់​លោក ​ការ​ស៊ើប​អង្កេត​មួយ​របស់​អង្គការ​សហប្រជាជាតិ​រក​ឃើញ​ថា​អាជ្ញាធរ​បាន​បង្ក្រាប​ការ​បះបោររ​របស់​ប្រជាជន​មួយ​និង​នាំ​ឲ្យ​ស្លាប់​មនុស្ស​រាប់​រយ​នាក់។​

ការ​បោះឆ្នោត​កាលថ្ងៃ​ពុធ​ធ្វើ​ឡើង​ខណៈ​មាន​ការ​បន្ត​ផ្ទុះ​រាតត្បាត​នៃវីរុសកូរ៉ូណា​ដែល​បង្ក​ជំងឺ​កូវីដ១៩ ហើយ​ដែល​មក​ទល់​នឹង​ពេល​នេះ ប្រទេស​ប៊ូរុនឌី​បាន​រាយការណ៍​ពី​ការ​ឆ្លង​៤២​ករណីនិង​អ្នក​ស្លាប់​តែ​ម្នាក់​ប៉ុណ្ណោះ ក្នុង​ចំណោម​ប្រជាជន​១១​លាន​នាក់​របស់ខ្លួន។

រដ្ឋាភិបាល​ប៊ូរុនឌីមិន​បាន​ខ្វល់​ខ្វាយ​ពី​ការ​គំរាម​គំហែង​ពី​ជំងឺ​កូវីដ១៩​ទេ ដោយ​អនុញ្ញាត​ឲ្យ​មាន​ការ​ជួប​ជុំធំៗ​ក្នុង​យុទ្ធនារ​ឃោសនា​បោះឆ្នោតនិង​មិន​រឹតត្បិត​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ឡើយ។ រដ្ឋាភិបាល​បាន​បណ្តេញ​តំណាង​អង្គការ​សុខភាព​ពិភពលោក​ដែល​បាន​សម្តែង​ការ​បារម្ភ​អំពី​រឿង​នេះ ហើយ​ការ​បោះឆ្នោតកាល​ពី​ថ្ងៃ ពុធ​មិន​មាន​អ្នក​សង្កេតការ​បរទេស​ទេ​ដោយ​ជន​បរទេស​ដែល​ធ្វើ​ដំណើរ​មក​ប៊ូរុនឌី​ត្រូវ​ជាប់​ការ​ស្ថិត​នៅ​ដាច់​ពី​គេ​រយៈ​១៤​ថ្ងៃ៕

XS
SM
MD
LG