វ៉ាស៊ីនតោន —
ការផ្លាស់ប្តូរក្នុងប្រទេសភូមា និងមេរៀនជាច្រើនក្នុងប្រទេសកម្ពុជាត្រូវគេលើកយកមកធ្វើជាប្រធានបទនៃកិច្ចពិភាក្សាក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ។ វាគ្មិននិងអ្នកចូលរួមខ្លះរំពឹងថា មេរៀនខ្លះពីប្រទេសកម្ពុជាបច្ចុប្បន្នមិនរំពឹងថាប្រទេសភូមាដែលហ៊ុំព័ទ្ធដោយលោកសេរីហើយនោះ នឹងរៀនតាមទេ ក្នុងសម័យអន្តរកាលនេះ។
អង្គការតាក់តែងគោលនយោបាយសហរដ្ឋអាមេរិកមួយឈ្មោះក្រុមប្រឹក្សាស្តីពីទំនាក់ទំនងការបរទេស (Council on Foreign Relations) បានរៀបចំការពិភាក្សាតុមូលស្តីអំពីអន្តរកាលក្នុងប្រទេសភូមានិងមេរៀននានាពីប្រទេសកម្ពុជានៅពេលប្រទេសភូមាកំពុងតែបើកចំហផ្នែកប្រជាធិបតេយ្យ ហើយមានការទាក់ទាញក្រុមប្រទេសអ្នកផ្តល់ជំនួយបរទេសនិងមុខជំនួញជាច្រើនក្នុងពិភពលោកដូចកម្ពុជាកាលពីអតីតកាលដែរ។
លោកបណ្ឌិត អៀ សុផល សាស្ត្រាចារ្យអាមរិកាំងដើមកំណើតខ្មែរ ជាអ្នកនិពន្ធសៀវភៅ «របៀបដែលការពឹងផ្អែកជំនួយបរទេសធ្វើឲ្យខូចខាតដល់ប្រជាធិបតេយ្យកម្ពុជា» (How Aid Dependence Undermines Cambodian Democracy) និង សៀវភៅ «នាគអត់ឃ្លាន» (The Hungry Dragon) ជាវាគ្មិនតែម្នាក់គត់។ លោកថ្លែងថា មានមេរៀនខ្លះដែលភូមាមិនគួររៀនពីកម្ពុជានោះទេ។
«លោកអ្នកដឹងទេ ប្រទេសមីយ៉ានមា (ភូមា) សង្សឹមថា បានឃើញបទពិសោធន៍ក្នុងប្រទេសកម្ពុជា ហើយនឹងមិនធ្វើតាមនោះទេ។ តែជាការណ៍ពិត ឧទាហរណ៍វាមានរួចស្រេចទៅហើយនៅកម្ពុជានោះ ដូចជាថា តើធ្វើយ៉ាងម៉េចដើម្បីបំភ័ន្តក្រុមម្ចាស់ជំនួយ តើប្រើប្រាស់សមត្ថភាពយ៉ាងណាដើម្បីមើលឃើញកង្វះខាតការសម្របសម្រួល ដើម្បីទាញយកធនធានជំនួយថែមទៀត ហើយការពារមិនឲ្យប្រទេសផ្តល់ជំនួយមានឥទ្ធិពលលើខ្លួន(មីយ៉ានម៉ា)បាន»។
លោកបានបន្ថែមទៀតដែរថា បញ្ហាមួយទៀតដែលជាក្តីបារម្ភដែរនោះ គឺការរិត ត្បិតដល់ក្រុមអង្គការក្រៅរដ្ឋាភិបាលដូចនៅក្នុងប្រទេសកម្ពុជាទាក់ទងនឹងការ ចុះឈ្មោះ រិតត្បិតសកម្មភាពផ្សេងៗ និងការបំភិតបំភ័យដោយរូបភាពផ្សេងទៀតជាដើម។
«សង្ឃឹមថា រឿងនេះនឹងមិនកើតមានទេ។ រឿងនេះមិនអាចទៅជាការព្យាយាម កម្រិតតួនាទីសង្គមស៊ីវិលក្នុងប្រទេសភូមាទេ តែជាសំខាន់ក្រុមអង្គការសង្គម ស៊ីវិលនឹងអាចប្រតិបត្តិការដោយគ្មានការតាមដានជានិច្ចកាលពីក្រុមអាជ្ញាធរ»។
កិច្ចពិភាក្សារយៈពេល១ម៉ោងកាលពីព្រលប់ថ្ងៃអង្គារនោះ បានធ្វើក្នុងរដ្ឋធានី វ៉ាស៊ីនតោន ដែលមានការចូលរួមពីមន្ត្រីស្ថាប័នផ្តល់ជំនួយធំៗ ធនាគារពិភពលោក ទីភ្នាក់ងារផ្តល់ជំនួយស.រ.អា. (USAID) មន្ត្រីរដ្ឋាភិបាលស.រ.អា. មន្ត្រីសភាស.រ.អា. និងក្រុមអ្នកតាក់តែងគោលនយោបាយស.រ.អា.ជាង៣០នាក់។
លោក អៀ សុផលបានធ្វើបទបង្ហាញអំពីបទពិសោធន៍នានាក្នុងប្រទេសកម្ពុជា ដូចជាបញ្ហាវិវត្តន៍នយោបាយ សេដ្ឋកិច្ច សិទ្ធិមនុស្ស និងការផ្លាស់ប្តូរក្នុងកម្ពុជា តាំងពីទសវត្ស១៩៥០និងឆ្នាំ១៩៩៣ ហើយនឹងការវិវត្តមកទល់បច្ចុប្បន្ន។
លោកបានថ្លែងអំពីនីតិរដ្ឋក្នុងប្រទេសកម្ពុជា ជាពិសេសការរំលោភសិទ្ធិនិងបណ្តេញពលរដ្ឋនៅតំបន់បឹងកក់ចេញពីលំនៅដ្ឋាន បញ្ហាចម្លងមេរោគគ្រុនផ្តាសាយ Avian Influenza ដែលស្គាល់នយោបាយកម្ពុជា ឬមានន័យថាមេរោគនេះមិនបានកើតរីករាលដាលនៅមុនពេលបោះឆ្នោត ហើយនឹងបញ្ហាកាត់ដេរសម្លៀកបំពាក់ដែលជាវិស័យទ្រទ្រង់សេដ្ឋកិច្ចសំខាន់សម្រាប់ប្រទេសកម្ពុជា ហើយបង្កើតការងារដល់កម្មករកម្មារិនីដល់ទៅជាង៣៥ម៉ឺននាក់។ បញ្ហាប្រជាធិបតេយ្យទាក់ទងនឹងការបោះឆ្នោតសេរីនិងយុត្តិធម៌ អភិបាលកិច្ចល្អ អំពើរំលោភសិទ្ធិមនុស្ស ការនៅបន្តជំនួយដល់ប្រទេសកម្ពុជានិងអំពើពុករលួយក្នុងប្រទេសភូមានិងកម្ពុជាជាដើមនោះ បានក្លាយជាការបារម្ភនិងមានការដាក់សំណួរយ៉ាងច្រើនពីអ្នកចូលរួមផងដែរ។
លោកក៏បានបង្ហាញអំពីប្រទេសភូមាដែលទើបតែចាប់ផ្តើមបើកចំហផ្នែកប្រជាធិបតេយ្យកាលពីឆ្នាំទៅក្រោយពីមានការគ្រប់គ្រងដោយរបបយោធាប្រាំទសវត្សរ៍ ហើយត្រូវមានការលំបាកទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ចនិងការ ដោះស្រាយបញ្ហាអំពើពុករលួយផងដែរ។
អ្នកសម្របសម្រួលគឺលោក យូស្វេ ឃឺឡែនហ្ស៉ីក (Joshua Kurlantzick) អ្នក ស្រាវជ្រាវជាន់ខ្ពស់អំពីតំបន់អាស៊ីនៃអង្គការក្រុមប្រឹក្សាទំនាក់ទំនងអន្តរជាតិ។
ថ្លែងប្រាប់វីអូអេក្រោយពីបញ្ចប់កិច្ចពិភាក្សានោះ លោក យូស្វេ ឃឺឡែនហ្ស៉ីក បានអះអាងថា គោលបំណងក្នុងអញ្ជើញលោក អៀ សុផលចូលមកពិភាក្សានេះ ដោយព្រោះពុំសូវមានកម្មវិធីស្តីពីកម្ពុជាទេក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
«ជាការណ៍ពិត មិនមានមនុស្សច្រើនទេ ដែលធ្វើការអំពីប្រទេសកម្ពុជា។ ដូច្នេះ ជាការល្អដែលលោក អៀ សុផល អាចពិភាក្សាជាមួយមនុស្សនៅទីនេះបានយ៉ាងទូលំទូលាយ»។
លោកអៀ សុផល បានអះអាងដែរថា ការគំរាមកាត់ជំនួយពីសភាស.រ.អា.ក៏ធ្វើ ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អរសប្បាយដែរដោយសារជំនួយទាំងនោះ អាចកាត់ប៉ះចំលើតែជំនួយអង្គការសង្គមស៊ីវិលដែលលោកសុផលអះអាង ថាលោកហ៊ុនសែនចាត់ទុកជាសត្រូវរបស់គាត់នោះ។
លោកបានអះអាងបន្ថែមថា ប្រទេសភូមាត្រូវគេមើលឃើញថា បានងាកចេញពីចិនកុំម្មុយនីស្ត ហើយចាប់យកស.រ.អា.និងប្រទេសលោកសេរី។ ប្រទេសជប៉ុនដែលកំពុងប្រកួតប្រជែងឥទ្ធិពលក្នុងតំបន់អាស៊ីជាមួយចិន បានផ្តល់ថវិកា១.៥០០លានដុល្លារក្នុងការអភិវឌ្ឍប្រទេសភូមា។ ហើយនៅសប្តាហ៍នេះជប៉ុនបានផ្តល់ជំនួយជាង៦១០រយលានដុល្លារសម្រាប់ការអភិវឌ្ឍនៅភូមា។ ជប៉ុនក៏បានលុបចោលបំណុលជិត៣.០០០លានដុល្លារផងដែរ៕