វ៉ាស៊ីនតោន —
សមាជិកសភាអាមេរិកាំងម្នាក់និងអង្គការសង្គមស៊ីវិលខ្លះកំពុងជំរុញសេចក្តីសម្រេចមួយរឿងកាត់ជំនួយសហរដ្ឋអាមេរិកដល់ប្រទេសកម្ពុជាដោយសារថាកម្ពុជាបានរៀបចំការបោះឆ្នោតមិនមានលក្ខណៈសេរីនិងយុត្តិធម៌។ សេចក្តីសម្រេចឬ Resolution នេះកំពុងតែមានការគាំទ្រពីសមាជិកសភាបន្ថែមទៀត។
លោក ស្ទៀវ ឆាបុត (Steve Chabot) សមាជិកសភាអាមេរិកាំងម្នាក់មកពីគណបក្សសាធារណៈរដ្ឋបានអះអាងថា លោករំពឹងថា សេចក្តីសម្រេចដែលលោកបានតាក់តែងនោះអាចនឹងក្លាយជាច្បាប់ឆាប់ៗ ដើម្បីបើកផ្លូវឲ្យរដ្ឋាភិបាលស.រ.អា.កាត់ជំនួយ ស.រ.អា.ដល់កម្ពុជាដែលបានរៀបចំការបោះឆ្នោតដែលលោកចាត់ទុកថា គ្មានលក្ខណៈសេរី យុត្តិធម៌និងត្រឹមត្រូវតាមច្បាប់។
«យើងកំពុងធ្វើការរឿងនេះ។ សេចក្តីសម្រេចនេះកំពុងដំណើរការឆ្លងកាត់សភា ហើយយើងមានសុទិដ្ឋនិយមយ៉ាងច្បាស់ថា យើងនឹងមានលទ្ធភាពអនុម័ត សេចក្តីសម្រេចនេះឲ្យទៅជាច្បាប់ ដែលរំពឹងថាក្នុងពេលអនាគតដ៏ឆាប់នេះ»។
ថ្លែងប្រាប់វីអូអេផ្នែកខេមរៈភាសាក្រោយពេលដែលលោកចូលរួមថ្លែងការណ៍អំពី បញ្ហាទំនាក់ទំនងយោធាស.រ.អា.និងភូមានៅឯអង្គការតាក់តែងគោលនយោបាយដ៏ធំរបស់ស.រ.អា. ហៅថា Heritage Foundation ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ លោក ស្ទៀវ ឆាបុត ប្រធានអនុគណៈកម្មាការកិច្ចការអាស៊ីនិងប៉ាស៊ីហ្វ៊ិចមកពីរដ្ឋ អូហៃយ៉ូ បានអះអាងថា ការបោះឆ្នោតក្នុងប្រទេសកម្ពុជាមានភាពមិនប្រក្រតី ហើយរដ្ឋាភិបាលកម្ពុជាបច្ចុប្បុន្នមិនមានភាពស្របច្បាប់ទេ។
សេចក្តីសម្រេចរបស់លោក ឆាបុត បានបញ្ជាក់ថា ស.រ.អា.បានផ្តល់ជំនួយយោធានិងជំនួយសេដ្ឋកិច្ចជាង១.២០០លានដុល្លារស.រ.អា.ចាប់តាំងពីកម្ពុជាបានរៀបចំការបោះឆ្នោតដំបូងគឺឆ្នាំ១៩៩៣ដល់ឆ្នាំ២០១១។ សេចក្តីសម្រេចលេខ 310 ដដែលនោះទាមទារឲ្យមានតម្លាភាពរឿងជំនួយដល់ប្រទេសកម្ពុជាក្រៅពីនិយាយរិះគន់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចំពោះការរំលោភសិទ្ធិមនុស្ស ការគាបសង្កត់ក្នុងពេលបោះឆ្នោត ដែលប៉ះពាល់លក្ខណៈសេរីនិងប្រជាធិបតេយ្យ ធ្វើការយាយីដល់ក្រុមប្រឆាំង ធ្វើឲ្យមានភាពមិនប្រក្រតីក្នុងពេលបោះឆ្នោត ការមិនធ្វើតាមអនុសាសន៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ។ សេចក្តីសម្រេចដដែលសង្កត់ធ្ងន់ថា រដ្ឋាភិបាលកើតចេញពីលទ្ធផលនៃការបោះឆ្នោតមិនស្របច្បាប់នោះ គ្មានសិទ្ធិទទួលជំនួយរដ្ឋាភិបាលស.រ.អា.ទេ រួមទាំងជំនួយយោធានិងប៉ូលីសជាដើម។ សេចក្តីសម្រេចក៏បានទទូចដល់សហគមន៍អន្តរជាតិ ឲ្យធ្វើដូចគ្នានេះដែរ គឺមិនផ្តល់ជំនួយដល់រដ្ឋាភិបាលកម្ពុជា។
ប្រទេសកម្ពុជាដោយសារតែការបោះឆ្នោតត្រូវគណបក្សជំទាស់ចាត់ទុកថាមានលក្ខណៈមិនសេរី យុត្តិធម៌ ហើយមានការរំលោភសិទ្ធិមនុស្ស រឹបអូសដីធ្លីជាដើម ផងនោះ កំពុងប្រឈមនឹងសេចក្តីសម្រេចចំនួនពីរយ៉ាងតិចដែលស្នើដោយលោក ស្ទីវ ឆាបុត លោកសមាជិកព្រឹទ្ធសភាអាមេរិកាំង លីនស៊ី ក្រាហាំ (Lindsey Graham) ផងដែរ។
លោក ចន ស្ស៉ីហ្វតុន (John Sifton) នាយកផ្នែកតស៊ូមតិនៃអង្គការ Human Rights Watch បានថ្លែងថា អង្គការ Human Rights Watch និងអង្គការផ្សេងទៀតកំពុងបន្តបញ្ចុះបញ្ចូលសមាជិកសភាថែមទៀតឲ្យចូលរួមគាំទ្រសេចក្តីសម្រេចនេះ ដើម្បីទទួលបានការអនុម័ត។
«យើងបានឃើញមានការចាប់អារម្មណ៍ច្រើនមកដល់ពេលនេះក្នុងចំណោម សមាជិកសភា ដែលយល់ស្របថា មានបញ្ហាធ្ងន់ធ្ងរមែនក្នុងការបោះឆ្នោតនៅ ប្រទេសកម្ពុជា។ យោធាស.រ.អា.មិនគួរគាំទ្រកងយោធាកម្ពុជាទេ។ យោធាកម្ពុជាមិនមានវិជ្ជាជីវៈ ជាយោធាមានភាពលម្អៀង។ មេបញ្ជាការយោធាជាន់ខ្ពស់ទាំងអស់មានមុខតំណែងក្នុងគណៈកម្មាធិការមជ្ឈិមរបស់គណបក្សប្រជាជនកម្ពុជា។ នេះមិនមែនជាយោធាឯករាជ្យ ជាយោធាមានវិជ្ជាជីវៈពីនយោបាយទេ។ យោធានេះជាឧបករណ៍បម្រើននយោបាយផ្តាច់មុខគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា។ យោធាស.រ.អា.មិនគួរផ្តល់ជំនួយយោធារបស់ខ្លួនទៅកាន់យោធាបែបនេះទេ»។
លោក ស្ស៉ីហ្វតុន បានស្តីបន្ទោសដល់ប្រទេសមួយចំនួនដែលប្រញាប់ប្រញាល់គាំទ្ររដ្ឋាភិបាលថ្មីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅពេលបញ្ហាភាពមិន ប្រក្រតីនៃការបោះឆ្នោតដ៏ធ្ងន់ធ្ងរមិនទាន់បានដោះស្រាយចប់ ហើយលទ្ធផល បោះឆ្នោតកំពុងក្លាយជាការសង្ស័យដល់ភាពសុច្ចរិត។
«ប្រទេសប្រជាធិបតេយ្យ បើទោះជាស.រ.អា.និងជប៉ុន ហើយនឹងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសគួរតែដាក់សំណួរចំពោះដំណើរការនយោបាយក្នុងស្ថានការណ៍របៀបនេះ ហើយនិយាយចេញថាអ្វីទៅដែលខុស ហើយហេតុអ្វីបានជាគ្មានការស៊ើបអង្គេតចំពោះអ្វីដែលខុសឆ្គងនោះ?»។
គណបក្សជំទាស់បានធ្វើបាតុកម្មដាក់ញតិ្តទាមទារដល់មេដឹកនាំពិភពលោក រួមទាំងលោកប្រធានាធិបតីស.រ.អា. ប៉ារ៉ាក់ អូបាម៉ា និងបណ្តាប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសទាំង១៨ដើម្បីជួយដោះស្រាយបញ្ហាជាប់គាំងនយោបាយខ្មែរក្រោយការបោះឆ្នោត ហើយក៏អំពាវនាវដល់សហគមន៍អន្តរជាតិ ដាក់សម្ពាធទាំងនយោបាយនិងសេដ្ឋកិច្ច កុំឲ្យទទួលស្គាល់រដ្ឋាភិបាលថ្មី ធ្វើ កិច្ចការជាមួយនឹងរដ្ឋាភិបាលថ្មីដែលគណបក្សជំទាស់ចាត់ទុកថាជារដ្ឋាភិបាល មិនស្របច្បាប់។
ដោយមិនខ្វល់នឹងសម្ពាធពីសហគន៍អន្តរជាតិដែលលោកថាត្រូវតែគោរពតម្លៃ កម្ពុជាផងនោះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាលមួយរូបបាន អះអាងថាការព្យាយាមឲ្យមានសម្ពាធពីខាងក្រៅជាជាងដោះស្រាយបញ្ហា ដោយខ្លួនឯងនោះ មិនអាចទទួលបានជោគជ័យទេ។
«ដូច្នេះអ្នកខាងក្រៅត្រូវតែគោរពតម្លៃកម្ពុជា។ កម្ពុជារស់រហូតមកដល់ពេលនេះ គឺមិនមែនរស់ក្រោមសម្ពាធរបស់នរណាម្នាក់ទេគឺរស់ដោយការប្រឹងប្រែងរបស់ ខ្លួនដើម្បីប្រជែងនឹងវិបត្តិ ប្រជែងនឹងការដាក់សម្ពាធនេះឯង»។
គណបក្សជំទាស់របស់លោកសម រង្ស៉ីនិងលោក កឹម សុខាបានច្រានចោលលទ្ធផលនៃការបោះឆ្នោតថ្ងៃទី២៨ខែកក្កដា ហើយទាមទារឲ្យមានការស៊ើបអង្កេតដោយតម្លាភាពទៅលើភាពមិនប្រក្រតីដែលក្រុមមេដឹកនាំគណបក្សជំទាស់បានអះអាងថាភាពមិនប្រក្រតីនេះបានផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោតដែលពួកគេបានឈ្នះ។ សមាជិកសភា៥៥រូបរបស់គណបក្សជំទាស់ធ្វើពហិការមិនចូលរួមស្បថចូលកាន់មុខតំណែងដើម្បីបំពេញភាពស្របច្បាប់របស់រដ្ឋាភិបាលនិងសភានៅឡើយទេ ដោយសារតែគណបក្សប្រជាជនកម្ពុជាមិនព្រមទទួលយកការស៊ើបអង្កេតដោយស្ថាប័នឯករាជ្យលើលទ្ធផលបោះឆ្នោត។តែគណបក្សប្រជាជនកម្ពុជាដែលបានឈ្នះការបោះឆ្នោត៦៨អាសនៈក្នុងចំណោម១២៣អាសនៈបានបង្កើតរដ្ឋាភិបាលម្នាក់ឯងដោយមិនចាំការចូលរួមពីគណបក្សជំទាស់ដែលនៅតែបន្តតវ៉ានោះ។
ប្រទេសជាច្រើន ទោះបីជាទទួលស្គាល់រដ្ឋាភិបាលកម្ពុជាមែនក្តីតែបានទទូចឲ្យ មានការដោះស្រាយដោយសន្តិវិធី តម្លាភាព និងយុត្តិធម៌។ ប្រទេសមហាអំណាចសំខាន់ៗដែលកម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ជាង៣.០០០លានដុល្លារក្នុង១ឆ្នាំៗ គឺស.រ.អា.និងសហភាពអឺរ៉ុបមិនទាន់ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនិងរដ្ឋាភិបាលថ្មីនៅឡើយទេ៕