ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះ​ពុទ្ធសាសនា​ក្នុង​សម័យ​ទំនើប (បន្ត)


តើ​ព្រះសង្ឃ​អាច​ប្រើ​បណ្តាញ​សង្គម Facebook​ បាន​ឬ​ទេ?​ តើ​ព្រះសង្ឃ​អាច​ធ្វើ​ការ​ផ្សព្វផ្សាយ​អំពី​កម្មវិធី​នយោបាយ​បាន​ដែរ​ឬទេ?​
តើ​ព្រះសង្ឃ​អាច​ប្រើ​បណ្តាញ​សង្គម Facebook​ បាន​ឬ​ទេ?​ តើ​ព្រះសង្ឃ​អាច​ធ្វើ​ការ​ផ្សព្វផ្សាយ​អំពី​កម្មវិធី​នយោបាយ​បាន​ដែរ​ឬទេ?​
ទាញ​យក​ពី​តំណភ្ជាប់​ដើម

វ៉ាស៊ីនតោន៖ ក្រោយ​ពី​ព្រះពុទ្ធ​បរិនិព្វាន​អស់​រយះ​២.៥៥៦​មកទល់​សព្វថ្ងៃ​នេះ​ មនុស្ស​ក្នុង​ពិភពលោក​ចំនួន​ប្រមាណ​៦០០​លាន​នាក់​ បាន​គោរព​និង​ដើរ​តាម​មាគ៌ា​ព្រះសម្មាសម្ពុទ្ធ។​
ពលរដ្ឋ​មួយ​ចំនួន​នៅ​បស្ចឹម​ប្រទេស​ដែល​ធ្លាប់​គោរព​សាសនា​នៃ​បុព្វបុរស​របស់​គេ​ បាន​ងាក​មក​ចាប់​អារម្មណ៍​លើ​សាសនា​ព្រះពុទ្ធ​ បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ អំពី​ព្រះពុទ្ធសាសនា​ ហើយ​អ្នក​ខ្លះ​បាន​បួស​ជា​ភិក្ខុ​ ឬ​ភិក្ខុនី​ជា​ច្រើន​រូប​ទៀត​ផង។​

តើ​ព្រះ​ពុទ្ធសាសនា​មាន​សារៈ​សំខាន់​ដូច​ម្តេច​ខ្លះ​នៅ​ក្នុង​សង្គម​សម័យ​ទំនើប?​ តើ​ព្រះសង្ឃ​ព្រះពុទ្ធសាសនា​អាច​ប្រើ​សម្ភារៈ​ទំនើប​ដូច​ជា​ទូរស័ព្ទ​ដៃ​និង​កុំព្យូទ័រ​បាន​ទេ? តើ​ព្រះសង្ឃ​អាច​ប្រើ​បណ្តាញ​សង្គម Facebook​ បាន​ឬ​ទេ?​ តើ​ព្រះសង្ឃ​អាច​ធ្វើ​ការ​ផ្សព្វផ្សាយ​អំពី​កម្មវិធី​នយោបាយ​បាន​ដែរ​ឬទេ?​

ព្រះតេជ​ព្រះគុណ​ ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ ព្រះគ្រូ​ចៅ​អធិការ​វត្តខ្មែរ​នៅ​ប្រទេស​កាណាដា
ព្រះតេជ​ព្រះគុណ​ ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ ព្រះគ្រូ​ចៅ​អធិការ​វត្តខ្មែរ​នៅ​ប្រទេស​កាណាដា
នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ​កាល​ពី​យប់​ថ្ងៃ​២៨ ខែ​មីនា ឆ្នាំ​២០១៣ ព្រះតេជ​ព្រះគុណ​ ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ ព្រះ​គ្រូ​ចៅអធិការ​វត្ត​ខ្មែរ​នៅ​ប្រទេស​កាណាដា បកស្រាយ​បន្ត​តួនាទី​ព្រះពុទ្ធសាសនា និង​អំពី​សំណួរ​ទាំង​នេះ។ សូម​ចុច​សញ្ញា​ស្តាប់​ខាង​លើ​ដើម្បី​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី។

តើ​អ្នក​ប្រតិបត្តិ​បទ​ទូន្មាន​ព្រះពុទ្ធសាសនា​ដែរ​ឬ​ទេ? តើ​អ្នក​យល់​យ៉ាង​ណា​ដែរ​ចំពោះ​តួនាទី​ព្រះពុទ្ធសាសនា​ក្នុង​សម័យ​ទំនើប?
XS
SM
MD
LG