ព្រះពុទ្ធសាសនាកើតមានតាំងពី២៥៥៦ឆ្នាំមុន គឺនៅសម័យដែលមនុស្សរស់នៅតាមធម្មជាតិ ធ្វើដំណើរពីទីកន្លែងមួយទៅកន្លែងមួយដោយថ្មើរជើង មិនមានរថយន្តឬយន្តហោះទេ។ ប៉ុន្តែមនុស្សសម័យបច្ចុប្បន្ននេះ ប្រើបច្ចេកវិជ្ជាទំនើប ហើយការរស់នៅរបស់ពួកគេក៏ខុសឆ្ងាយពីសម័យព្រះសម្មាសម្ពុទ្ធ។
ដូច្នេះតើព្រះពុទ្ធសាសនានៅមានឥទ្ធិពលក្នុងការប្រៀនប្រដៅ និងអប់រំមនុស្សនៅក្នុងសង្គមសម័យទំនើបនេះដែរឬទេ? សូមស្តាប់ថេរដីការបស់ព្រះតេជព្រះគុណបណ្ឌិត ហុក សាវណ្ណ ព្រះគ្រូចៅអធិការវត្តខ្មែរនៅប្រទេសកាណាដា អធិប្បាយអំពី «ព្រះពុទ្ធសាសនានៅក្នុងសង្គមសម័យទំនើប»។
តើអ្នកប្រតិបត្តិបទទូន្មានព្រះពុទ្ធសាសនាដែរឬទេ? តើអ្នកយល់យ៉ាងណាដែរចំពោះតួនាទីព្រះពុទ្ធសាសនាក្នុងសម័យទំនើប?