ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យន្តហោះ​ចម្បាំង​របស់​អង់គ្លេស​ចាប់​ផ្តើម​វាយ​ប្រហារ​នៅ​ស៊ីរី​ក្រោយ​ពី​ការ​បោះ​ឆ្នោត​របស់​សភា


យន្តហោះ​ចម្បាំង​ពីរ​គ្រឿង​របស់​អង់គ្លេស​ហោះ​លើ​ឧបទ្វីប Akrotiri ដែល​ជា​មូលដ្ឋាន​ទ័ព​អាកាស​របស់​អង់គ្លេស​នៅ​ក្បែរ​ក្រុង​ Limassol ប្រទេស​ស៊ីប (Cyprus) កាលពី​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ ខណៈ​ដែល​ពួកគេ​ត្រឡប់​មក​វិញ​ពី​ការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី។
យន្តហោះ​ចម្បាំង​ពីរ​គ្រឿង​របស់​អង់គ្លេស​ហោះ​លើ​ឧបទ្វីប Akrotiri ដែល​ជា​មូលដ្ឋាន​ទ័ព​អាកាស​របស់​អង់គ្លេស​នៅ​ក្បែរ​ក្រុង​ Limassol ប្រទេស​ស៊ីប (Cyprus) កាលពី​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ ខណៈ​ដែល​ពួកគេ​ត្រឡប់​មក​វិញ​ពី​ការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី។

យន្តហោះ​ចម្បាំង​របស់​អង់គ្លេស​បាន​ចាប់​ផ្តើម​វាយ​ប្រហារ​តាម​អាកាស​នៅ​ក្នុង​ប្រទេស​ស៊ីរី​ហើយ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពី​សមាជិក​សភា​ក្នុង​ទីក្រុង​ឡុងដ៍​បាន​អនុម័ត​សម្រេច​ការ​ពង្រីក​យុទ្ធសាស្ត្រ​ដើម្បី​យក​ជ័យជម្នះ​លើ​ក្រុម​រដ្ឋ​ឥស្លាម។

យន្តហោះ​ចម្បាំង​របស់​ទ័ព​អាកាស​អង់គ្លេស​បាន​ហោះ​ចេញ​ពី​មូលដ្ឋាន​ទ័ព​អាកាស​អង់គ្លេស​នៅក្នុង​ប្រទេស​ស៊ីប (Cyprus) ដែលជា​ប្រទេស​កោះ​ស្ថិត​ក្នង​សមុទ្រ​មេឌីទែរ៉ាណេ​ភាគ​ខាង​កើត ហើយ​បាន​វាយ​ប្រហារ​ទៅ​លើ​គោលដៅ​នានា​ក្នុង​ប្រទេស​ស៊ីរី ហើយ​ក៏​វិលត្រឡប់​ចូល​ទៅ​មូលដ្ឋាន​វិញ​ ដោយ​សុវត្ថិភាព។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ការពារ​ជាតិ​អង់គ្លេស​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ក្រសួង​ការពារ​ជាតិ​អង់គ្លេស​ក្រោយ​មក​បាន​និយាយ​តាម​បណ្តាញ​ Twitter ថា ការ​ទម្លាក់​គ្រាប់​បែក​ពី​យន្តហោះ​ចម្បាំង​របស់​អង់គ្លេស​នេះ​តម្រង់​គោលដៅ​ទៅ​រក​ទីលាន​ស្តុក​ប្រេង Omar ដែល​ក្រុម​រដ្ឋ​ឥស្លាម​គ្រប់គ្រង ប៉ុន្តែ​ក្រសួង​ការពារ​ជាតិ​អង់គ្លេស​មិន​បាន​ផ្តល់​លទ្ធផល​នៃ​ការ​វាយ​ប្រហារ​នោះ​ទេ។

ក្រសួង​ដដែល​ក៏​បាន​និយាយ​ថា ខ្លួន​នឹង​បញ្ជូន​យន្តហោះ​ចម្បាំង​ចំនួន​៨គ្រឿង​ទៀត​ទៅ​កាន់​មូលដ្ឋាន​ទ័ពអាកាស​នៅ​ឧបទ្វីប Akrotiri។ កងកម្លាំង​អង់គ្លេស​នឹង​ចាប់ផ្តើម​បេសកកម្ម​ចេញ​ពី​ទីនោះ ដោយ​បង្កើន​ចំនួន​យន្តហោះ​ចម្បាំង​របស់​អង់គ្លេស​ទ្វេ​ដង​នៅ​មូល​ដ្ឋាន​ទ័ព​អាកាស​នោះ៕

XS
SM
MD
LG