ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សប្បុរសធម៌​​វេជ្ជសាស្ត្រ៖ ការទម្លាក់​គ្រាប់​បែកធុង​នៅ​ស៊ីរី​​សម្លាប់​មនុស្ស​៧​នាក់


ក្រុម​វេជ្ជបណ្ឌិត​ព្យាបាល​ជនស៊ីវិលរងរបួស​ក្នុង​មន្ទីរពេទ្យ​បន្ទាប់​ពី​អ្វីដែល​សកម្មជននិយាយថា​ត្រូវបាន​បាញ់ផ្លោង​ដោយកងកម្លាំង​ប្រធានាធិបតីស៊ីរី Bashar al-Assad នៅ Damascus ជិត​ Douma ខាងកើត Ghouta ថ្ងៃទី១៩ ​វិច្ឆិកា ឆ្នាំ២០១៥
ក្រុម​វេជ្ជបណ្ឌិត​ព្យាបាល​ជនស៊ីវិលរងរបួស​ក្នុង​មន្ទីរពេទ្យ​បន្ទាប់​ពី​អ្វីដែល​សកម្មជននិយាយថា​ត្រូវបាន​បាញ់ផ្លោង​ដោយកងកម្លាំង​ប្រធានាធិបតីស៊ីរី Bashar al-Assad នៅ Damascus ជិត​ Douma ខាងកើត Ghouta ថ្ងៃទី១៩ ​វិច្ឆិកា ឆ្នាំ២០១៥

អង្គការ​សប្បុរសធម៌​ខាង​វេជ្ជសាស្ត្រ ​ក្រុម​គ្រូ​ពេទ្យគ្មា​ន​ព្រំដែន បាន​ថ្កោលទោស​ការទម្លាក់​គ្រាប់បែក​ធុង​ទៅ​លើ​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ផ្នែក​មួយ​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​នៅ​ក្នុង​ខេត្ត​ Homs ​ដែល​មាន​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ីរី។

អង្គការ​នេះដែលមាន​ឈ្មោះ​តាម​អក្សរ​កាត់​ជាភាសា​បារាំង​ថា​ MSF បាននិយាយ​ថា​ការ​ទម្លាក់គ្រាប់បែក​ទាំង​នេះ​បាន​បណ្តាល​ឱ្យ​មនុស្ស​៧​នាក់​ស្លាប់​និង​បាន​ធ្វើឱ្យ​មនុស្ស​៤៧​នាក់ទៀត​រង​របួស។ ពាក់កណ្តាល​នៃ​ជន​ត្រូវ​របួសជា​ស្ត្រី​និង​កុមារ​មាន​អាយុ​តិចជាង​១៥ឆ្នាំ។

អង្គការ MSF បាន​និយាយ​ថា​មន្ទីរ​ពេទ្យ​នេះ​បានត្រូវ​វាយ​ប្រហារពីរ​ដង​កាលពី​ថ្ងៃ​សៅរ៍។ ​ក្រុម​នេះ​បាន​បន្តថា​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​បាន​ទម្លាក់​គ្រាប់បែក​ធុង​ទី​មួយលើ​តំបន់មួយ​មាន​មនុស្ស​រស់នៅ​នៅ​ជិត​ក្រុង​ Homs បណ្តាល​ឱ្យ​បុរសមា្នក់និងក្មេងស្រី​ម្នាក់បាន​ស្លាប់និង​ធ្វើឱ្យ​មនុស្ស​១៦នាក់ទៀត​រង​របួស។ បន្ទាប់ពីអ្នក​ជំងឺ​ទាំង​នេះ​បាន​បញ្ជូនទៅ​មន្ទីរពេទ្យនោះ មានការ​ទម្លាក់គ្រាប់បែក​ធុង​៣​ទៀត​នៅ​ជិត​នោះ​ នាំឱ្យ​មនុស្ស​ម្នាក់​ស្លាប់និង​មាន​មនុស្ស​៣១​នាក់ទៀត​រងរបួសនិង​បុគ្គលិក​មន្ទីរពេទ្យ​ នេះ​តាម​ការ​ប្រាប់ឱ្យ​ដឹង​ដោយ​អង្គការ MSF៕

XS
SM
MD
LG