ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អង់គ្លេស​​ហាម​ឃាត់​ការ​យក​គ្រឿង​អេឡិច​ត្រូនិច​ធំៗ​ចូល​ក្នុង​យន្តហោះ​សម្រាប់​ជើង​ហោះ​ហើរ​ពី​ប្រទេស​នៅ​មជ្ឈិម​បូព៌ា​មួយ​ចំនួន


អាមេរិក​និង​អង់គ្លេស​បាន​ហាម​ឃាត់​​អ្នក​ដំណើរ​ពី​ប្រទេស​នៅ​តំបន់​មជ្ឈិម​បូព៌ា​មួយ​ចំនួន​មិន​ឲ្យ​យក​គ្រឿង​អេឡិចត្រូនិច​មួយ​ចំនួន​តាម​យន្ត​ហោះ។
អាមេរិក​និង​អង់គ្លេស​បាន​ហាម​ឃាត់​​អ្នក​ដំណើរ​ពី​ប្រទេស​នៅ​តំបន់​មជ្ឈិម​បូព៌ា​មួយ​ចំនួន​មិន​ឲ្យ​យក​គ្រឿង​អេឡិចត្រូនិច​មួយ​ចំនួន​តាម​យន្ត​ហោះ។

អង់​គ្លេស​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា ខ្លួន​នឹង​ធ្វើ​ការ​ហាម​ឃាត់​អ្នក​ដំណើរ​មក​ពី​ប្រទេស​នៅ​មជ្ឈិម​បូព៌ា​ចំនួន​៦ ​មិន​ឲ្យ​យក​កុំព្យូទ័រ​យួរ​ដៃ និង​គ្រឿង​អេឡិច​ត្រូនិច​ធំៗ​ដទៃ​ទៀត​ចូល​ទៅ​ក្នុង​ប្រទេស​របស់​ខ្លួន​នោះ​ទេ ក្រោយ​មាន​វិធានការ​ស្រដៀង​គ្នា​មួយ​ត្រូវ​បាន​ប្រកាស​ដោយ​សហរដ្ឋ​អាមេរិក។

សេចក្តី​បង្គាប់​ថ្មី​របស់​អង់គ្លេស​នឹង​រារាំង​មិន​ឲ្យ​យក​គ្រឿង​អេឡិច​ត្រូនិច​ដែល​មាន​ប្រវែង​ធំ​ជាង​ ១៦ ​សង់​ទីម៉ែត្រ ​ទទឹង ​៩.៣ សង់​ទីម៉ែត្រ និង​កម្រាស់​ ១.៥ សង់ទីម៉ែត្រ សម្រាប់​ជើង​ហោះហើរ​ពី​ប្រទេស​តួកគី​ លីបង់ ​ហ៊្សកដានី ​អេហ្ស៊ីប​ ទុយនេស៊ី ​និង​អារ៉ាប៊ីសាអូឌីត។

អ្នក​នាំពាក្យ​របស់​លោកស្រី​ប្រធានាធិបតី ​Theresa May ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា៖ «ជើង​ហោះ​ហើរ​ផ្ទាល់​ទៅ​កាន់​ចក្រភព​អង់គ្លេស​ពី​ប្រទេស​ទាំង​៦នោះ បន្ត​ដំណើរ​ការ​ទៅ​តាម​វិធានការ​ថ្មី​នេះ‍។ យើង​គិត​ថា​ជំហាន​ទាំង​នេះ​មាន​សារៈ​សំខាន់ ហើយ​អនុញ្ញាត​ឲ្យ​អ្នក​ដំណើរ​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព‍»។

កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទីភ្នាក់ងារ​ទទួល​បន្ទុក​សុវត្ថិភាព​ដឹកជញ្ជូន​របស់​សហរដ្ឋ​អាមេរិក បាន​ចេញ​បំរាម​ស្រដៀង​គ្នា​មួយ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ផ្ទាល់​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ពី​អាកាសយានដ្ឋាន​ចំនួន ១០​ នៅ​មជ្ឈិម​បូព៌ា៕

XS
SM
MD
LG