ចក្រភពអង់គ្លេសប្រឈមការស្ថាបនាកិត្យានុភាពសាកលឡើងវិញ ក្រោយចលាចលនយោបាយ
- Henry Ridgwell
អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោកRishi Sunak បានទទួលការគាំទ្រពីសមាជិកសភាខាងគណបក្សអភិរក្សនិយម ហើយបានក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស បន្ទាប់ពីការលាលែងពីតំណែងរបស់លោកស្រី Liz Truss ដែលបានកាន់តំណែងមិនដល់ ២ ខែផង។ លោក Sunak បានអញ្ជើញចូលគាល់ព្រះមហាក្សត្រ Charles ទី៣ ដើម្បីទទួលយកការអញ្ជើញឱ្យបង្កើតរដ្ឋាភិបាល។ លោក Henry Ridgwell រាយការណ៍ពីទីក្រុងឡុងដ៍ថា ចលាចលនយោលបាយអស់រយៈពេលជាច្រើនឆ្នាំមកនេះ បានធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពនៅលើពិភពលោករបស់ចក្រភពអង់គ្លេស។ លោក ជឹង ប៉ូជីន ប្រែសម្រួលសេចក្តីរាយការណ៍នេះជូនដូចតទៅ៕