ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ហា​ព្រំដែន​ និង​ការ​យល់​ដឹង​របស់​សាធារណៈជន


លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង​គូបដិបក្ខ លោក Nguyen Tan Dung នៃ​ប្រទេស​វៀតណាម នៅ​ក្នុង​ពិធី​សម្ពោធ​បង្គោល​ព្រំដែន​ថ្មី​រវាង​ខេត្ត​កំពត​នៃ​ប្រទេស​កម្ពុជា និង​ខេត្ត​គៀងយ៉ាង​នៃ​ប្រទេស​វៀតណាម។ (២៤ មិថុនា ២០១២)
លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង​គូបដិបក្ខ លោក Nguyen Tan Dung នៃ​ប្រទេស​វៀតណាម នៅ​ក្នុង​ពិធី​សម្ពោធ​បង្គោល​ព្រំដែន​ថ្មី​រវាង​ខេត្ត​កំពត​នៃ​ប្រទេស​កម្ពុជា និង​ខេត្ត​គៀងយ៉ាង​នៃ​ប្រទេស​វៀតណាម។ (២៤ មិថុនា ២០១២)
ទាញ​យក​ពី​តំណភ្ជាប់​ដើម

វ៉ាស៊ីនតោន៖ អ្នក​ជំនាញការ​ព្រំដែន​លោក​ ស៊ាន ប៉េងសែ ​ស្តី​បន្ទោស​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ថា​មិន​បាន​លុប​ចោល​សិទ្ធិសញ្ញា​ខុស​ច្បាប់​ជាមួយ​ប្រទេស​វៀតណាម​ ដែល​លោក​ចាត់​ទុក​ថា​សិទ្ធិសញ្ញា​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​បាត់​ទឹកដី​ និង​ជា​សិទ្ធិសញ្ញា​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស។

«ហេតុ​អី​បាន​គេ​ឲ្យ​លុប​ចោល​ហ្នឹង​ព្រោះ​សិទ្ធិសញ្ញា​ហ្នឹង​វា​ខុស​ច្បាប់។ ​ពេល​ហ្នឹង​ មាន​ប្រទេស​មួយ​មក​ជិះជាន់​ប្រទេស​មួយ​ទៀត​ហើយ​តម្រូវ​ឲ្យ​ប្រទេស​ហ្នឹង​ ចុះ​ហត្ថលេខា​តាម​ដែល​ខ្លួន​ចង់បាន។​ ដូច្នោះ​ហើយ​ច្បាប់​អន្តរជាតិ​ត្រូវ​តែ​លុប​ ចោល​ ហើយ​លោក​ហ៊ុន សែន​មិន​ព្រម​លុបចោល​ទេ​ តែ​បាន​ធ្វើ​បន្ថែម​តទៅ​ ទៀត។​ រឿង​ហ្នឹង​រឹត​តែ​ធ្វើ​ឲ្យ​ពិបាក​តទៅ​ទៀត​ចំពោះ​អ្នក​ដែល​ត្រូវ​ធ្វើ​ការ​ក្រោយ​លោក​ ហ៊ុន សែន ហ្នឹង​ ពីព្រោះ​សិទ្ធិសញ្ញា​ណា​ក៏​ដោយ​នៅ​ក្នុង​ពេល​សង្គ្រាម​គេ​ ត្រូវ​តែ​លុបចោល​ហើយ»។

ថ្លែង​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាល​ពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​ខែ​កញ្ញា​ឆ្នាំ​២០១២​ ពី​ប្រទេស​បារាំង លោក ​ស៊ាន ប៉េងសែ​ ប្រធាន​គណៈកម្មាការ​ព្រំដែន​កម្ពុជា​ប្រទេស​បារាំង​ បាន​អះអាង​ថា​លោក ហ៊ុន សែន​ បាន​ចុះ​ហត្ថលេខា​លើ​សិទ្ធិសញ្ញា​បំពេញ​បន្ថែម​ជាមួយ​វៀតណាម​កាល​ពី​ឆ្នាំ​២០០៥ ​ដែល​រឹតតែ​ខុស​ច្បាប់​ទៅ​ទៀត។

លោក ប៉េងសែ​ បាន​អះអាង​ថា​ ការ​ចុះ​ហត្ថលេខា​លើ​សិទ្ធិសញ្ញា​យ៉ាង​តិច​៤​ និង​ សិទ្ធិសញ្ញា​បំពេញ​បន្ថែម​ទៀត​នេះ​ ជា​ការ​ទទួល​ស្គាល់​ថា​កោះត្រល់​ កោះ​ពូឡូប៉ង់ហ្សង់​ (កោះ​ក្រចក​សេះ)​ ដែល​កាន់កាប់​ដោយ​វៀតណាម​ ពេល​នេះ​ ជា​របស់​វៀតណាម​ពិត​ប្រាកដ​ ដែល​រឿង​នេះ​គ្មាន​រដ្ឋាភិបាល​ខ្មែរ​ណា​ទទួល​ស្គាល់​ដូច្នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ បដិសេធ​ថា ​ការ​បាត់បង់​ទឹកដី​គឺ​មិនមែន​ស្ថិត​នៅ​ក្នុង​សម័យ​លោក​ដឹកនាំ​ប្រទេស​ទេ។​ បញ្ហា​មួយ​ផ្នែក​នៃ​ការ​បំភ្លឺ​រយៈពេល​៥​ម៉ោង​២០នាទី​ ដោយ​គ្មាន​ការ​ចូល​រួម​សំណួរ​កាល​ពី​ខែ​សីហា​នោះ​ លោក ហ៊ុន សែន ​បាន​អះអាង​ថា៖

«នៅ​ពេល​ដែល​យើង​យក​ផែនទី​ទៅ​តម្កល់​នៅ​ឯ​អ.ស.ប.​ (ឆ្នាំ​១៩៦៤) ទាក់ទង​នឹង​ខ្សែ​ព្រំដែន​មិន​កែប្រែ​សិទ្ធិ​ទាមទារ​ទឹកដី​ពី​ដូនតា​នៅ​កម្ពុជាក្រោម​ត្រូវ​ផុត​រលត់​ ទៅ​ហើយ​ ព្រោះ​យើង​បាន​អំពាវនាវ​ឲ្យ​គេ​ទទួល​ស្គាល់​ព្រំដែន​បច្ចុប្បន្ន។ ឯ​បន្ទាប់​ មក​គឺ​កោះ។​ នៅ​ពេល​យើង​យក​ផែនទី​ទៅ​តម្កល់​នៅ​អ.ស.ប.​ដោយ​សុំ​យក​ខ្សែ​ បន្ទាត់​ប្រេវីយេ​ (Brévié ) ជា​ព្រំដែនសិទ្ធិ​ទាមទារ​យក​កោះត្រល់​និង​កោះ​ដទៃ​ ទៀត​ក៏​ផុត​រលត់​ដែរ»៕

តើអ្នកយល់យ៉ាងណា​ដែរ​ចំពោះ​ដំណោះស្រាយ​ព្រំដែន​កម្ពុជា-វៀតណាម? សូម​សរសេរ​នៅ​ខាង​ក្រោម​នេះ៖
XS
SM
MD
LG