ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បដិសេធ​ថា​របប​លោក​មិន​ធ្វើ​ឲ្យ​បាត់​បង់​ទឹកដី​ទេ


លោក​នាយក​រដ្ឋ​ន្ត្រី​ហ៊ុន សែន​ និងលោក​នាយករដ្ឋមន្រ្តី​វៀតណាម Nguyen Tan Dung
លោក​នាយក​រដ្ឋ​ន្ត្រី​ហ៊ុន សែន​ និងលោក​នាយករដ្ឋមន្រ្តី​វៀតណាម Nguyen Tan Dung
ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​ក្រោម​ការ​ដឹក​នាំ​រយៈ​ពេល​ជិត​៣០​កន្លង​ទៅ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​អះអាង​ថា រដ្ឋា​ភិបាល​បច្ចុប្បន្ន​នេះ​មិន​ធ្វើ​ឲ្យកម្ពុជា​បាត់​បង់​ដី​ទាំង​ព្រំ​ដែន​គោគ​និង​ព្រំ​ដែន​ទឹក​ទេ ក៏​ប៉ុន្តែ​លោក​បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ចំពោះបញ្ហា​បូរណ​ភាព​ទឹក​ដី​ទៅ​របប​មុនៗ​ដូច​ជា​របប​រាជានិយម និង​របប​សារធារណៈរដ្ឋ​ខ្មែរ​ដែល​គ្រប់​គ្រង​ដោយ​លោក​លុន ណុល​ដែល​បាន​បណ្តោយ​ឲ្យ​កម្ពុជា​បាត់​បាត់​បង់​កោះ​ត្រល់ និង​កោះ​មួយ​ចំនួន​ទៀត​ទៅ​វៀត​ណាម។​

«​នៅ​ពេល​ដែល​យើង​យក​ផែនទី​ទៅ​តម្កល់​ទុក​នៅ​អង្កការ​សហ​ប្រជា​ជាតិ​ដោយ​សុំ​យក​លីង​ប្រេវី​យេ​ធ្វើ​ជា​ព្រំ​ដែន សិទ្ឋិ​ទាម​ទារ​យក​កោះ​ត្រល់​និង​កោះ​ដ៏​ទៃ​ទៀត​ក៏​បាន​ផុត​រលត់​ផង​ដែរ»។
លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​
លោក​នាយក​រដ្ឋ​ន្ត្រី​ហ៊ុន សែន​បាន​ឆ្លើយ​ក្នុង​រដ្ឋ​សភា តាម​ការ​ស្នើ​សុំ​របស់​លោក​សុន ឆៃ​សមាជិក​សភា​តំណាង​រាស្ត្រ​ខាង​គណ​បក្ស​សម រង្ស៊ី​ដើម្បី​ឲ្យ​លោក​បក​ស្រាយ​អំពី​បញ្ហា​ព្រំ​ដែន​បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ថា កម្ពុជា​បាន​បាត់​បង់​ព្រំ​ដែន​គោគ និង​ព្រំ​ដែន​ទឹក​ដោយសារ​វៀត​ណាម​បាន​រំលោភ​យក។​
ការ​ឆ្លើយ​បំភ្លឺ​របស់​លោក​ហ៊ុន សែន​បាន​ធ្វើ​ឡើង​តាម​រយៈ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ស្ថានីយ​ទូរទស្សន៍ចំនួន​១៣ និង​វិទ្យុ​ក្នុង​ស្រុក​ចំនួន​១០១​សា្ថនីយ​វិទ្យុ​ក៏ប៉ុន្តែ​មន្ត្រី​គណ​បក្ស​ប្រឆាំង​ត្រូវ​បាន​លោក​ហេង សំរិន​មិន​អនុញ្ញត​ឲ្យ​សួរ​ផ្ទាល់​មាត់​ទៅ​កាន់​លោក​ហ៊ុន សែន​ទេ ពោល​គឺ​លោក​ហ៊ុន សែន​បាន​ចំណាយ​ពេល​ជាង​ប្រាំ​ម៉ោង​ក្នុង​រដ្ឋ​សភា​អត្ថាធិប្បាយ​ម្នាក់​ឯង​អំពី​បញ្ហា​ព្រំ​ដែន​ដើម្បី​ចៀស​វាង​ការ​ចោទ​ប្រកាន់​លោក​ថា ជា​ជន​ក្បត់​ជាតិ។​
លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​រលាស់​ខ្លួន​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​ព្រំ​ដែន​ទាំង​នោះ។ លោក​បាន​ទម្លាក់​បញ្ហា​ព្រំ​ដែន​ទាំង​នេះ​ទៅ​របប​គ្រប់​គ្រង​ដោយ​សម្តេច​ឪនរោត្តម ​សីហនុ ថា​បាន​បន្សល់​ទុក​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ដោយ​បន្សល់​នូវ​ផែទី​ព្រំដែន​គោក​ដែល​បាន​តម្កល់​ទុក​នៅ​អង្កការ​សហ​ប្រជា​ជាតិ​កាល​ពី​ឆ្នាំ​១៩៦៤។​
«​នៅ​ពេល​ដែល​យើង​យក​ផែនទី​ទៅ​តម្កល់​ទុក​នៅ​អង្កការ​សហ​ប្រជា​ជាតិ​ដោយ​សុំ​យក​លីង​ប្រេវី​យេ​ធ្វើ​ជា​ព្រំ​ដែន សិទ្ឋិ​ទាម​ទារ​យក​កោះ​ត្រល់​និង​កោះ​ដ៏​ទៃ​ទៀត​ក៏​បាន​ផុត​រលត់​ផង​ដែរ»។
ការ​ចោទ​ប្រកាន់​របប​គ្រប់​គ្រង​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​អំពី​បញ្ហា​ធ្វើ​ឲ្យ​បាត់​បង់​បូរណ​ភាព​ទឹក​ដី​បាន​កើត​មាន​ឡើ​ង​ក្នុង​ខណៈ​ដែល​កម្ពុជា​បាន​ចាប់​ផ្តើម​បោះបង្គោល​ព្រំ​ដែន​គោ​គ​ជា​មួយ​វៀត​ណាម​ដែល​រហូត​មក​ដល់​ពេល​នេះ​ប្រទេស​ទាំង​ពីរ​បាន​សម្រេច​បោះ​បង្គោល​ព្រំដែន​ប្រមាណ​៧៦​ភាគរយ​ហើយ​គឺ​ត្រូវ​ជា​២៨៥​បង្គោល​លើ​៣៧៥​ប​ង្គោលក្នុង​ចំ​ណោម​ខ្សែរ​បន្ទាត់​ព្រំ​ដែន​ដែល​មាន​ប្រមាណ​ជាង​១.០០០​គីឡូម៉ែត្រ។
លោក​ហ៊ុន សែន​បាន​បញ្ជាក់​ថា គ្មាន​ការ​បាត់​បង់​ព្រំដែនគោគ​ទេ ហើយ​ព្រំ​ដែន​ទឹក​សូម្បី​តែ​ទឹក​មួយ​ដំណក់​ក៏​មិន​បាន​បាត់​ដែរ។​
«អស់​លោក​មើល​មក​ខ្ញុំ​ជា​សត្វ​ឬ​អី? ចូល​បោះ​ស្រេច​តែ​ចិត្ត។ ហើយ​បើ​និយាយ​ពី​រង្កិល​ទល់​ដែន​វិញ​តាំង​ពី​៧៩​មក​ដល់​ឥឡូវ​រង្កិល​ដល់​ណា​ហើយ​មួយ​ថ្ងៃ​រង្កិល​ដប់​ម៉ែត្រ​ខ្លះ​មួយ​ថ្ងៃ​រង្កិល​មួយ​គីឡូម៉ែត្រ។ ប៉ុន្តែ​តាំង​ពី​ឆ្នាំ​១៩៧៩​ជ្រៃ​ធំ​នៅ​តែ​ជ្រៃ​ធំ​ក្អម​សំណ​នៅ​តែ​ក្អម​សំណ​ បាវិត​នៅ​តែ​បាវិត។ បើ​យោង​តាម​អ្វី​ដែល​លោ​ក​និយាយ​ព្រំ​ដែន​ខ្មែរ​នៅ​ស៊ី​សុ​ផុន»។​
លោក​សុន ឆៃ​សមាជិក​សភា​តំណាង​រាស្ត្រ​ខាង​គណ​បក្ស​ប្រឆាំ​ង​បាន​សម្ដែង​ការ​ខក​ចិត្ត​នៅ​ពេលដែល​លោក​មិន​សួរ​ដោល​ផ្ទាល់​មាត់​ជូន​លោ​ក​នាយក​រដ្ឋម​ន្ត្រី​ហ៊ុន សែន។​លោក​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ឯ​អគារ​រដ្ឋ​សភា​បន្ទាប់​ពី​បញ្ចប់​ការ​ឆ្លើយ​បំភ្លឺ​របស់​លោក​ហ៊ុន សែន​ថា អ្វី​ដែល​ជា​ការ​បំភ្លឺ​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន គឺ​ជា​ការ​ដោះ​ស្រាយ​បញ្ហាស្មុគ​ស្មាញ និង​មន្ទិល​មួយ​ចំនួន ​ក៏ប៉ុន្តែ​លោក​មិន​ទាន់​បាន​បញ្ជាក់​ថា នេះ​ជា​ការ​ពេញ​ចិត្ត​បាន​ទាំ​ង​ស្រុង​នៅ​ឡើយ​ទេ​។
«អ្នក​ដែល​វិនិច្ឆ័យចម្លើយ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​គឺ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​នោះ​ទេ​ដែល​រស់​នៅ​ព្រំ​ដែន​ពិត​ប្រាកដ ដែល​លោក​តាម​ដាន​លោក​ដឹង​រឿង​នេះ​លោក​ជា​អ្នក​វិនិច្ឆ័យ ​ឯ​យើង​ខ្ញុំ​សូម​បដិសេធ​ហើយ​បដិសេធ​ទៀត​អត់​មាន​ផែន​ការណ៏​អ្វី​ទៅ​បង្កើត​បញ្ហា​ព្រំ​ដែន​ដើម្បី​ផ្តួល​រំលំ​រដ្ឋា​ភិបាល​នោះ​ទេ ក៏ប៉ុន្តែ​អ្វី​ដែល​បាន​លើក​ឡើង​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ខ្ញុំ​ទទួល​យក​មិន​បាន​ទេ»។​
តាម​ការ​បញ្ជាក់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​កម្ពុជា​បច្ចុប្បន្ន​នេះ​មិន​ត្រឹម​តែ​ផ្ទៃ​ដី​នៅ​ដដែល​ទេ​ក៏ប៉ុន្តែ​បាន​កើត​ឡើង​ប្រមាណ​៣០០​គីឡូ​ម៉ែត្រ​ក្រឡា។ នេះ​បើ​យោង​ទៅ​តាម​ការ​វាស់​ជាក់​ស្តែង​នា​ពេល​បច្ចប្បន្ន​នេះ។
លោក​ហ៊ុន សែន​ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា​មាន​ភូមិ​មួយ​ចំនួន​របស់​កម្ពុជា​បាន​ចូល​ទៅ​ក្នុង​ដី​របស់​វៀត​ណាម​ហើយ​ក៏មាន​ភូមិ​មួយ​ចំនួន​របស់​វៀតណាម​ចូល​ក្នុង​ដី​របស់​កម្ពុជា​ដែរ។ លោក​បាន​បញ្ជាក់​ថា សរុប​ពី​ខេត្ត​កំពង់​ចាម​ ស្វាយរៀង​ ព្រៃវែង ​តាកែវ ​និង​ខេត្ត​កំពត​កម្ពុជា​បាន​ចូល​ដី​របស់​វៀតណាម​ប្រមាណ​៩១៦​ហិកតា​ចំណែក​ឯ​វៀតណាម​បាន​ចូល​ដី​មក​ម្ពុជា​វិញ​ចំនួន​១២៤៣​,៩​ហិកតា៕​
XS
SM
MD
LG