ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បំផ្ទុះ​គ្រាប់​បែក​​សម្លាប់​មនុស្ស​យ៉ាង​តិច​១៥នាក់​ក្នុង​ទីក្រុង​បាកដាដ


នៅ​កន្លែង​កើត​ហេតុ ស្រ្តី​ម្នាក់​ដើរ​ជា​មួយ​កូន​របស់​នាង​​ក្រោយ​មាន​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​អត្តឃាត​នៅ​ Kadhimiya​ ក្នុង​ទីក្រុង​បាកដាដ​​ កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥។
នៅ​កន្លែង​កើត​ហេតុ ស្រ្តី​ម្នាក់​ដើរ​ជា​មួយ​កូន​របស់​នាង​​ក្រោយ​មាន​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​អត្តឃាត​នៅ​ Kadhimiya​ ក្នុង​ទីក្រុង​បាកដាដ​​ កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥។

កាលពី​ថ្ងៃ​ច័ន្ទ ​ពួក​ប៉ូលីស​បាន​និយាយ​ថា ​ការបំផ្ទុះ​គ្រាប់​បែក​ពីរ​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ណាស់​១៥​នាក់​ស្លាប់នៅ​ខាង​ក្នុង​និង​នៅ​ជិត​រដ្ឋធានី​នៃ​ប្រទេសអ៊ីរ៉ាក់ (Iraq) ដោយ​មានរួម​បញ្ចូល​ទាំង​ការ​បំផ្ទុះ​គ្រាប់​បែកអត្តឃាត​មួយ​នៅ​ក្នុង​សង្កាត់​មួយ​នៃ​ក្រុង​បាកដាដ (Baghdad)​ ដែល​មាន​អ្នក​ស្រុកភាគច្រើន​ជា​ពួក​អ្នក​កាន់​សាសនា​ឥស្លាមនិកាយស៊ីអ៊ីត (Shia)។

ការ​វាយ​ប្រហារ​អត្តឃាត​កាល​ពី​ព្រឹកថ្ងៃ​ច័ន្ទ​នៅ​ក្នុង​សង្កាត់​ Kadhamiya នៃ​ក្រុង​បាកដាដ​ បានបណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​១៣​នាក់​ស្លាប់​និង​បាន​ធ្វើឲ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៤២​នាក់​ទៀត​រង​របួស។ សង្កាត់​នោះ​ជា​កន្លែង​មាន​ទី​ការៈ​បូជា​ដ៏​ពិសិដ្ឋ​មួយ​នៃសាសនា​សាសនា​ឥស្លាមនិកាយស៊ីអ៊ីត។

លោក​ Salam ​Abid​ ដែល​ជា​អ្នក​ឃើញ​ហេតុការណ៍​ដោយ​ផ្ទាល់​បាន​និយាយ​ថា៖​«នៅ​ព្រឹក​មិញ​នេះ ​នៅ​ម៉ោង៧កន្លះ​ អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​ដែល​ជា​ក្មេង​ប្រុស​វ័យ​ក្មេង​ម្នាក់​បាន​បំផ្ទុះ​អាវ​កាក់​មាន​ដាក់​ពេញ​ដោយ​គ្រឿង​ផ្ទុះនៅ​ទីលាន​នេះ​ដែល​មាន​ចរាចរ​មមាញឹក​ មាន​អ្នក​ធ្វើ​ដំណើរ​និង​កុមារ​ជា​ច្រើន​នាក់​ គឺ​នៅ​ពេល​អ្នកស្រុ​ក​ប្រញាប់​ប្រញាល់​ទៅ​ធ្វើការ»។

គ្មាន​ការ​អះអាង​ទាមទារ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះ​ទេ​ ក៏ប៉ុន្តែ​ការ​បំផ្ទុះ​គ្រាប់​បែក​បែប​នេះជា​ញឹកញយត្រូវ​បាន​យល់​ឃើញ​ថា ​ជា​ការ​វាយ​ប្រហារ​ដោយ​ពួក​ជន​សកម្មប្រយុទ្ធ​ Sunni ដែល​យក​ពួកស៊ីអ៊ីត (Shi'ites)​ ជា​ទីដៅ​នៃ​ការ​វាយ​ប្រហារ។

គ្រាប់​បែក​ទី​ពីរ​ក៏​បាន​ផ្ទុះ​នៅ​ក្នុង​សង្កាត់​ Husseiniyah ​ក្នុង​ប៉ែក​ខាង​ជើង​នៃក្រុង​បាកដាដ​ ដែល​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ណាស់​២​នាក់​បាត់​បង់​ជីវិត៕

XS
SM
MD
LG