ក្រុមមន្ត្រីសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់ និយាយថាការបំផ្ទុះគ្រាប់បែកអត្តឃាតពីរនៅក្នុងក្រុងបាកដាដ បានបណ្តាលឲ្យមនុស្សយ៉ាងតិចណាស់២៣នាក់ស្លាប់។
ការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃសៅរ៍នេះក៏បាននាំឲ្យមនុស្សរាប់សិបនាក់ទៀតត្រូវរងរបួស។ការវាយប្រហារទាំងនេះបានកើតមានទ្បើងនៅថ្ងៃដែលរដ្ឋាភិបាលគ្រោងនឹងលុបចោលបម្រាមគោចរមួយនៅពេលយប់នៅក្នុងរដ្ឋធានីដែលបានចូលជាធរមានជាច្រើនឆ្នាំមកហើយ។
គ្មានការអះអាងទាមទារការទទួលខុសត្រូវជាបន្ទាន់ដល់ការបំផ្ទុះគ្រាប់បែកទាំងនេះទេ។នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត សាកសពក្រុមជនអំបូរភាគតិចខាងសាសនាYazidi យ៉ាងហោចណាស់១៦នាក់បានត្រូវរកឃើញនៅក្នុងផ្នូរសពធំមួយក្នុងប៉ែកខាងជើងនៃប្រទេសអ៊ីរ៉ាក់៕