ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បម្រាម​គោចរ​នៅ​ក្រុង​បាកដាដ​បាន​បញ្ចប់​គ្រាន់​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ការ​ផ្ទុះ​គ្រាប់​បែក​ដ៏​ប្រល័យ


ក្រុម​ជិះ​ម៉ូតូ​ចូលរួម​នៅ​ក្នុង​ការ​អបអរ​សាទរ​ការ​ដក​ចេញ​នូវ​បម្រាម​គោចរ​ នៅ​ទីលាន​ Tahrir នៅ​ក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់​។
ក្រុម​ជិះ​ម៉ូតូ​ចូលរួម​នៅ​ក្នុង​ការ​អបអរ​សាទរ​ការ​ដក​ចេញ​នូវ​បម្រាម​គោចរ​ នៅ​ទីលាន​ Tahrir នៅ​ក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់​។

បម្រាមគោចរ​រយៈពេល​មួយ​ទសវត្សរ៍នៅ​ក្រុង​បាកដាដ(Baghdad) បាន​បញ្ចប់​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​មាន​ការ​ផ្ទុះគ្រាប់បែក​មួយ​ចំនួនដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ណាស់៣៧​នាក់​ស្លាប់ និង​បាន​ធ្វើឲ្យ​មនុស្សជា​ច្រើន​នាក់​ទៀត​រងរបួស​។​

បម្រាម​គោចរ​នេះ​បាន​បញ្ចប់​នៅ​ពេល​ពាក់​កណ្តាល​អធ្រាត្រ ដោយ​អនុញ្ញាត​ឲ្យ​មនុស្ស​ចេញតាម​ផ្លូវនៅ​ម៉ោង​ទៀប​ភ្លឺ​នា​ថ្ងៃ​អាទិត្យ​នេះ។​អាជ្ញាធរ​បាន​ដាក់​ឲ្យ​មាន​បម្រាម​គោចរ​នេះ​នៅរដ្ឋធានី​នៃប្រទេសអ៊ីរ៉ាក់​ ​ក្នុង​ការ​ប៉ុនប៉ង​មួយ​ដើម្បី​កាត់បន្ថយ​អំពើ​ហិង្សា និង​ការ​ចាប់ពង្រត់​មនុស្ស។​

នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​ក្នុង​ចំណោមបណ្តា​ការវាយ​ប្រហារ​មួយ​ចំនួន​ទៀត​កាល​ពី​ថ្ងៃ​សៅរ៍​ ជន​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​បំផ្ទុះ​គ្រឿង​ផ្ទុះនៅ​តាម​ផ្លួវ​មួយ​នៅ​ជិត​ភោជនីយដ្ឋាន​មួយ​កន្លែង​ ដែល​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោចណាស់​២២​នាក់​បាត់បង់​ជីវិត​ ហើយ​បាន​នាំ​ឲ្យមនុស្សច្រើន​នាក់ទៀត​រង​របួស។

នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ផ្សេង​ទៀត​កាល​ពីថ្ងៃ​សៅរ៍​ លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់​Haider al-Abadi បានជួប​ជាមួយ​លោក​អនុប្រធានាធិបតី​ស.រ.អា Joe Biden និង​លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា​ John Kerry នៅ​ក្នុង​ក្រុង​ Munich។ នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ក្រុម​មន្ត្រី​ស.រ.អា.និយាយ​ថា​ ពួក​លោក​បាន​ពិភាក្សា​គ្នា​អំពី​កិច្ច​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម​ ហើយ​បាននិយាយ​គ្នា​អំពី

សារៈសំខាន់​នៃរបៀបដោះស្រាយ​ «របស់​រដ្ឋាភិបាល​ទាំង​មូល» ដើម្បី​ធ្វើ​ឲ្យ​មាន​អភិបាល​កិច្ច​ល្អ​ក្នុង​មូលដ្ឋាន ការ​កសាង​ជាថ្មី​និង​ឱកាស​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ដែល​បាន​ត្រូវ​រំដោះ​ពី​ក្រុម​រដ្ឋ​អ៊ីស្លាម​៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG