ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក គឺលោក Joe Biden បានត្រៀមខ្លួនចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅថ្ងៃចន្ទនេះ។
លោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកទន្ទឹងរង់ចាំការវ៉ាក់សាំងជាសាធារណៈ និងបន្តការកសាងជំនឿទុកចិត្តទៅលើដំណើរការវិទ្យាសាស្ត្រផងដែរ។
មេដឹកនាំអាមេរិកមួយចំនួន បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩រួចហើយកាលពីសប្តាហ៍មុន ដែលរួមមានលោកអនុប្រធានាធិបតី Mike Pence ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi និងប្រធានព្រឹទ្ធសភាសំឡេងភាគច្រើនលោក Mitch McConnell ជាដើម។
នៅថ្ងៃចន្ទនេះដែរ វ៉ាក់សាំងការពារជំងឺកូវីដដែលផលិតឡើងដោយក្រុមហ៊ុន Moderna ដែលជាក្រុមហ៊ុនទីពីរ ដែលបានផលិតវ៉ាក់សាំងការពារជំងឺកូវីដ១៩នោះ ត្រូវបានគេដឹកជញ្ជូនទៅតាមបណ្តាទីតាំងជាច្រើននៅក្នុងសហរដ្ឋអាមេរិក៕