បទសន្ទនា VOA៖ លោក Biden លុបចោលមរតកលោក Trump ចំពោះបញ្ហាក្នុងនិងក្រៅប្រទេស
ក្រោយស្បថចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមរិកថ្មី លោក Joe Biden ដូចការគ្រោងទុក បានចាប់ផ្តើមចុះហត្ថលេខាលើបទបញ្ជាប្រធានាធិបតីជាច្រើនជាបន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហានានារាប់ទាំង បញ្ហាទប់ស្កាត់ជំងឺកូវីដ១៩។ លោក Biden ក៏បានលុបចោលបណ្តាបទបញ្ជាប្រធានាធិបតីរបស់លោក Donald Trump ដែលដឹកនាំឲ្យសហរដ្ឋអាមេរិក ដកខ្លួនចេញពីកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ និងដកខ្លួនចេញពីសមាជិកភាពរបស់ស្ថាប័ន អង្គការសុខភាពពិភពលោកផងដែរ។ លោក សុខ ខេមរា និងលោក ប៉ូច រាសី ជូនកិច្ចពិភាក្សាដូចតទៅ៖