ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Biden ​ធ្វើ​ដំណើរ​ទៅ​ចក្រភព​អង់គ្លេស​ដើម្បី​ជួប​ជាមួយ​សម្ព័ន្ធមិត្ត​និង​លោក​ Putin


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ​Joe Biden ថ្លែង​ទៅ​កាន់​​ទាហាន​អាមេរិក​នៅ​​មូលដ្ឋាន​ទ័ព​អាកាស​អង់គ្លេស Mildenhall ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២១ នៅ​មុន​កិច្ច​ប្រជុំ​ G-7 ​នៅ​ Cornwall នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ​Joe Biden ថ្លែង​ទៅ​កាន់​​ទាហាន​អាមេរិក​នៅ​​មូលដ្ឋាន​ទ័ព​អាកាស​អង់គ្លេស Mildenhall ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២១ នៅ​មុន​កិច្ច​ប្រជុំ​ G-7 ​នៅ​ Cornwall នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ​Joe Biden ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នឹង​ជួបជាមួយ​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក ​Boris Johnson ​នៅពេល​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ទ្វីប​អឺរ៉ុប​ដែល​រួម​មាន​ការ​ចរចា​កម្រិត​ខ្ពស់​ជាមួយ​ប្រមុខ​រដ្ឋ​ប្រទេស​លោក​ខាង​លិច​ផ្សេង​ទៀត​ហើយ​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin។​

ពិភពលោក​នឹង​មើល​ថា​តើ​លោក ​Biden​ និង​លោក ​Johnson ​នឹង​ទាក់ទង​គ្នា​យ៉ាង​ដូច​ម្តេច​នៅ​រសៀលថ្ងៃ​ព្រហស្បតិ៍នេះ​បន្ទាប់​ពី​ការ​ខ្វែង​គំនិត​គ្នាកាល​ពី​អតីត​កាល​ផ្នែក​គោល​នយោបាយ​ រួម​មានការ​ចាក​ចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ឬ Brexit​ ដែលអតីត​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​Barack Obama និង​លោក Biden ធ្លាប់​បាន​ជំទាស់។​

នៅ​ក្រោម​កិច្ច​ព្រមព្រៀង​Brexit​ប្រទេស​អៀរឡង់​ខាង​ជើង​នៅ​តែ​ជា​ភាគី​មួយ​នៃ​ទីផ្សារ​រួម​របស់​សហភាព​អឺរ៉ុប​ដែល​មាន​មាន​ន័យ​ថា​មាន​ព្រំដែន​គយ។ ​រដ្ឋបាល​របស់​លោក​Biden ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា​Brexit​មិន​គ្រោះថ្នាក់​ដល់​ក្តី​សង្ឃឹម​សម្រាប់​ដំណើរការសន្តិភាព​នៅ​ទី​នោះ។​

របៀប​វារៈ​សំខាន់ៗ​របស់​លោក​ប្រធានាធិបតី​អាមេរិក​នៅ​ក្នុង​ចក្រភព​អង់គ្លេស​គឺ​ចូលរួម​សន្និសីទ​កំពូល​G-7រួម​មាន​សហ​រដ្ឋ​អាមេរិក​ចក្រភព​អង់គ្លេស ​កាណាដា​បារាំង ​អាល្លឺម៉ង់​ អ៊ីតាលី​និង​ជប៉ុន។​

ជំនួប​កំពូល​G-7​ដែល​មាន​រយៈពេល​៣ថ្ងៃ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​នៅឯ​កន្លែង​លំហែ​កាយ​នៅCarbis Bay Hotel & Estate ​និង​Tregenna Castle Resort ​នៅ​ក្នុង​ទីក្រុង​ St. Ives​ នៅ​ស្រុក ​Cornwall៕

XS
SM
MD
LG