របៀបវារៈរបស់លោក Biden សម្រាប់ស្ត្រី
លោក Joe Biden ដែលគេសន្មតថាជាប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក បានជ្រើសរើសស្ត្រីដើម្បីបំពេញតួនាទីគណៈរដ្ឋមន្ត្រីសំខាន់ៗជាច្រើន និងក្រុមគមនាគមន៍ជាន់ខ្ពស់ទាំងមូលរបស់លោកដែលជាផ្នែកមួយនៃការសន្យាក្នុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដើម្បីធ្វើឲ្យប្រាកដថា មានការរួមបញ្ចូលគ្រប់សមាសភាព និងសមភាពយែនឌ័រ។ អ្នកស្រី Patsy Widakuswara អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA រាយការណ៍អំពីរបៀបវារៈសម្រាប់ស្ត្រីរបស់លោក Biden។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕