រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi បានមានប្រសាសន៍នៅថ្ងៃសៅរ៍នេះថា លោកសង្ឃឹមថា ទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងមិនត្រូវបានជ្រៀតជ្រែកឬបំផ្លាញនោះទេ បន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump និងប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen រួចមក។
លោករដ្ឋមន្ត្រីក្រសួងការបរទេសចិនបានហៅបទសន្ទនានោះថា«គ្រាន់តែជាល្បិចតូចមួយរបស់តៃវ៉ាន់ប៉ុណ្ណោះ»។
ប្រទេសចិនទាមទារដោយប្រជាធិបតេយ្យថា កោះតៃវ៉ាន់ជាផ្នែកមួយនៃដែនដីរបស់ខ្លួន ហើយចិនមិនដែលប្រើប្រាស់កងកម្លាំងយោធា ដើម្បីយកកោះតៃវ៉ាន់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលក្រុងប៉េកាំងនោះឡើយ។
លោក Trump ត្រូវបានគេរិះគន់យ៉ាងច្រើនកាលពីថ្ងៃសុក្រចំពោះការទូរស័ព្ទទៅមេដឹកនាំតៃវ៉ាន់ ប៉ុន្តែលោកបានឆ្លើយតបទៅនឹងអ្នករិះគន់របស់លោកនៅក្នុងសារមួយលើបណ្តាញសង្គមTwitter ថា «ប្រធានាធិបតីតៃវ៉ាន់បានទូរស័ព្ទមកខ្ញុំនៅថ្ងៃនេះ ដើម្បីអបអរសាទរចំពោះជ័យជម្នះក្លាយជាប្រធានាធិបតីរបស់ខ្ញុំ»។
បន្ទាប់មក លោក Trump បានបង្ហោះសារលើបណ្តាញសង្គម Twitter មួយទៀតថា «គួរឲ្យចាប់អារម្មណ៍ណាស់ដែលសហរដ្ឋអាមេរិកលក់គ្រឿងសព្វាវុធក្នុងទឹកប្រាក់រាប់ពាន់លានដុល្លារដល់តៃវ៉ាន់ ប៉ុន្តែខ្ញុំមិនគួរលើកទូរស័ព្ទមកអបអរសាទរនោះទេ»៕