ភ្នំពេញ —
បន្ទាប់ពីបានបរាជ័យអស់រយៈពេលជាង៩ឆ្នាំ ក្នុងការស្នើសុំដំឡើងកម្លាំងផ្សាយស្ថានីយ៍វិទ្យុនិងទូរទស្សន៍នៅតាមបណ្តាខេត្តនានា លោក ម៉ម សូណង់ដូ នាយកស្ថានីយ៍វិទ្យុសំបុកឃ្មុំបានប្រកាសថា នឹងដឹកនាំធ្វើមហាបាតុកម្មនៅថ្ងៃទី២៧ខែមករាខាងមុខនេះ ដើម្បីទាមទារឱ្យក្រសួងព័ត៌មានអនុញ្ញាតឱ្យស្ថានីយ៍វិទ្យុរបស់លោកបានដំឡើងកម្លាំងផ្សាយបន្ត។
មានប្រសាសន៍នៅក្នុងអង្គសន្និសីទកាសែតនៅទីស្នាក់ការវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូបានបង្ហាញពាក្យស្នើសុំរបស់លោកជូនក្រុមអ្នកសារព័ត៌មានតាំងពីឆ្នាំ២០០៥មកម៉្លេះ ក៏ប៉ុន្តែក្រសួងព័ត៌មានបានឆ្លើយតប ចម្លើយផ្សេងៗគ្នា បដិសេធមិនឱ្យលោកបង្កើនកម្លាំងផ្សាយវិទ្យុនិងទូរទស្សន៍នៅតាមបណ្តាខេត្តនានាដដែល។
លោក ម៉ម សូណង់ដូបានអះអាងថា ការបដិសេធរបស់ក្រសួងព័ត៌មាន មិនត្រឹមតែអនុវត្តផ្ទុយនឹងរដ្ឋធម្មនុញ្ញទេ គឺថែមទាំងគ្មានយុត្តិធម៌សម្រាប់ពលរដ្ឋខ្មែរទាំងអស់គ្នា។
លោកនិយាយថា៖«ខ្ញុំធ្វើបាតុកម្មដើម្បីកែតម្រូវរដ្ឋាភិបាលដែលអនុវត្តផ្ទុយនឹងរដ្ឋធម្មនុញ្ញ។ អាហ្នឹងវាបញ្ហាកាន់តែធំឡើងពីព្រោះបើខ្ញុំមិនតវ៉ាទេគឺប្រជាពលរដ្ឋរាប់លាននាក់នឹងឈរទាំងអស់គ្នាតវ៉ាទៅវិញ។ ដូច្នេះពិបាកនឹងចរចាជាមួយប្រជាពលរដ្ឋហើយខ្ញុំសំណូមពរថាសុំឱ្យរដ្ឋាភិបាលហ្នឹងពិចារណាឱ្យបានជ្រៅជ្រះ»។
ខេត្តដែលវិទ្យុសំបុកឃ្មុំរបស់លោក ម៉ម សូណង់ដូគ្រោងនឹងដំឡើងកម្លាំងការផ្សាយស្ថានីយ៍វិទ្យនិងទូរទស្សន៍រួមមាន៖ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និង ខេត្តក្រចេះ។
នៅក្នុងលិខិតរបស់លោក ម៉ម សូណង់ដូដែលបានស្នើដំឡើងកម្លាំងផ្សាយទៅក្រសួងព័ត៌មានតាំងពីឆ្នាំ២០០៥តែត្រូវបានក្រសួងព័ត៌មានបានឆ្លើយកាលពីថ្ងៃទី១០ខែមករានេះ ថាក្រសួងសោកស្តាយដោយពុំមានសល់ហ្វ្រេកង់វិទ្យុនិងហ្វេ្រកង់ទូរទស្សន៍សម្រាប់ផ្តល់ជូនតាមការស្នើសុំនេះបានទេ។
លោកម៉ម សូណង់ដូបានអះអាងថាតាំងពីឆ្នាំ២០០៥មក មានស្ថានីយ៍វិទ្យុនិងទូរទស្សន៍ជាច្រើនត្រូវបានក្រសួងព័ត៌មានអនុញ្ញាតឱ្យ តែដោយឡែកមានតែវិទ្យុសំបុកឃ្មុំមួយទេដែលក្រសួងបានទាត់ចោលសំណើនេះ។
លោក ខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានមិនអាចស្នើសុំសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេដោយទូរស័ព្ទរបស់លោកគ្មានអ្នកទទួល។
ស្ថានីយ៍វិទ្យុសំបុកឃ្មុំបានផ្សាយបន្ត កម្មវិធីរបស់វីអូអេនិងស្ថានីយ៍វិទ្យុបរទេសផ្សេងទៀតតាមរលកធាតុអាកាស FM 105 មេហ្គាហឺតនោះ មានកម្លាំងផ្សាយ១០គីឡូវ៉ាត់ដែលគេដឹងថា មិនអាចស្តាប់ឮបានទូទាំងប្រទេសដូចស្ថានីយ៍ដទៃទៀតទេ។
ស្ថានីយ៍វិទ្យុនេះបានដាក់ពាក្យសុំដល់ក្រសួងព័ត៌មានកាលពីថ្ងៃទី៣ ខែមករាឆ្នាំ២០១៤ ដើម្បីសុំបើកស្ថានីយ៍ផ្សាយបន្ត ឬ Relay និងសុំបើកស្ថានីយ៍ទូរទស្សន៍ថ្មីមួយរបស់ខ្លួនតាមការស្នើសុំរបស់ ប្រជាពលរដ្ឋ។ ប៉ុន្តែក្រសួងព័ត៌មានបានបដិសេធ។
ជាការដាក់សម្ពោធមួយដល់រដ្ឋាភិបាលដើម្បីឱ្យអនុញ្ញាតបង្កើនកម្លាំងផ្សាយតាមស្ថានីយ៍វិទ្យុនិងទូរទស្សន៍ លោក ម៉ម សូណង់ដូបានដាក់ពាក្យទៅសាលាក្រុងភ្នំពេញវិញដើម្បីស្នើសុំធ្វើបាតុកម្ម។
លោក ឡុង ឌីម៉ុង អ្នកនាំពាក្យសាលាក្រុងភ្នំពេញបានបញ្ជាក់ថាសាលាក្រុងមិនអនុញ្ញាតឱ្យលោក ម៉ម សូណង់ដូដឹកនាំធ្វើបាតុកម្មទេហើយបើការដឹកនាំធ្វើបាតុកម្មណាមួយគ្មានច្បាប់កងកម្លាំងមានសមត្ថកិច្ចនឹងវាយបង្ក្រាប៕