រាជធានីបាងកកនៃប្រទេសថៃនឹងបិទសួនសាធារណៈទាំងអស់ ខណៈដែលអាជ្ញាធរក្រុងពង្រឹងការចាត់វិធានការដើម្បីស្កាត់ការរាតត្បាតនៃមេរោគកូរ៉ូណាប្រភេទថ្មី ដោយរិតត្បិតការធ្វើដំណើររបស់ពលរដ្ឋ នេះបើតាមការអ្នកនាំពាក្យមួយរូបរបស់សាលាក្រុងបាងកកនៅថ្ងៃពុធនេះ។
តួលេខរដ្ឋាភិបាលបង្ហាញថា ប្រមាណពាក់កណ្តាលនៃចំនួនការឆ្លងកូវីដ១៩នៅក្នុងប្រទេសថៃសរុប១.៧៧១ករណី ស្ថិតនៅក្នុងទីក្រុងបាងកក។ ក្នុងថ្ងៃពុធនេះ អាជ្ញាធរថៃបានប្រកាសករណីឆ្លងថ្មីចំនួន១២០ករណី និងការស្លាប់ថ្មី២ករណី ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបនៅប្រទេសថៃកើនដល់១២នាក់។
ក្រៅពីការបិទសួនឧទ្យានសាធារណៈ វិធានការរឹតបន្តឹងថ្មីរបស់ក្រុងបាងកកដែលចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រថ្ងៃពុធនេះ ដោយតម្រូវឲ្យហាងលក់ទំនិញ ផ្សារទំនើប ភោជនីដ្ឋាន និងតូបលក់ម្ហូបតាមផ្លូវ ត្រូវបិទពីពាក់កណ្តាលអាធ្រាតដល់ម៉ោង៥ព្រឹកទើបអាចបើកវិញបាន។
ចំណាត់ការតឹងតែងទាំងនេះនឹងបន្តក្នុងអំឡុងនៃច្បាប់ប្រកាសអាសន្នដែលត្រូវបានចេញកាលពីសប្តាហ៍មុនហើយដែលមានប្រសិទ្ធភាពដល់ថ្ងៃទី៣០ខែមេសា៕