សហគមន៍អូស្ត្រាលីជួយសង្គ្រោះសត្វពីភ្លើងឆេះព្រៃ
ភ្លើងឆេះព្រៃនៅអូស្ត្រាលីនៅតែបន្តឆេះដោយមិនអាចពន្លត់បាន។ ភ្លើងឆេះព្រៃនេះបានបំផ្លាញផ្ទៃដីទំហំ៦ម៉ឺន៣ពាន់គីឡូម៉ែត្រការ៉េនៅទីនោះ។ ការប៉ាន់ស្មានក្នុងពេលបច្ចុប្បន្ននេះបង្ហាញថា សត្វបានងាប់អស់ក្នុងចំនួនមួយគួរឲ្យភ្ញាក់ផ្អើលគឺរហូតដល់១ពាន់២រយ៥០ក្បាល ហើយតួលេខនេះនឹងនៅតែបន្តកើនឡើងទៀត។ ភ្លើងឆេះព្រៃនេះក៏បានគំរាមកំហែងដល់ជម្រកសត្វព្រៃក្នុងស្រុកមួយផងដែរ។ លោក Arash Arabasadi នៃ VOA រាយការណ៍មកថា ប្រជាជននៅក្នុងសហគមន៍នោះបាននាំគ្នាជួយសង្គ្រោះសត្វព្រៃទាំងនោះ។ អ្នកស្រី ហុង ចិន្ដា ប្រែសម្រួលសេចក្ដីរាយការណ៍នេះ៕