ប៉ូលិសក្នុងប្រទេសអូស្រ្តាលី បានយករបស់របរចេញពីកប៉ាល់ដឹកមនុស្ស កម្សាន្តដែលបានទៅដល់ទីក្រុងស៊ីដនីកាលពីខែមុនដែលបានដឹកអ្នកដំណើររាប់រយនាក់ដែលបានឆ្លងវីរុសកូរ៉ូណា។
អ្នកស៊ើបអង្កេតដែលពាក់ប្រដាប់ការពារពីក្បាលរហូតដល់ចុងជើងបានឡើងលើកប៉ាល់កម្សាន្ត Ruby Princess កាលពីយប់ថ្ងៃពុធនៅឯកំពង់ផែ Kembla ហើយបានដកហូតយក«ប្រអប់ខ្មៅ» របស់កប៉ាល់នោះដែលថតពីការធ្វើដំណើររបស់កប៉ាល់នោះដែលស្រដៀងគ្នាទៅនឹងប្រអប់ខ្មៅរបស់យន្តហោះដឹកអ្នកដំណើរដែរ។អាជ្ញាធរក៏បានសាកសួរសមាជិកនាវិក១ពាន់៤០នាក់របស់កប៉ាល់នោះដែលបានស្ថិតនៅលើនោះចាប់តាំងពីវាបានចតកាលពីថ្ងៃទី១៩ ខែមីនា មក។
អ្នកដំណើរប្រហែល១៥នាក់នៃអ្នកដំណើរដែលបានឆ្លងវីរុសកូរ៉ូណានោះរាប់រយនាក់ដែលបានចាកចេញពីកប៉ាល់នោះដោយមិនមានការពិនិត្យសុខភាពបានស្លាប់ដោយបានធ្វើឲ្យមានការឆ្លងជំងឺកូវីដ១៩សរុបទាំងអស់នៅក្នុងប្រ ទេសអូស្រ្តាលីឡើងដល់ទៅ៦ពាន់នាក់និងមានអ្នកស្លាប់៥១នាក់។កប៉ាល់ដឹកអ្នកដំណើរកម្សាន្តនេះ ត្រូវគេរំពឹងថា នឹងស្ថិតនៅកំពង់ផែ Kembla រយៈពេល១០ថ្ងៃ ខណៈដែលពួកនាវិក កំពុងព្យាបាលជំងឺនោះ។
លោក Greg Hunt រដ្ឋមន្រ្តីក្រសួងសុខាភិបាលអូស្រ្តាលី បានប្រកាសការឆ្លងវីរុសកូរ៉ូណាថ្មី៩៦ករណីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលជាចំនួនទាបបំផុតនៃការឆ្លងថ្មីនៅក្នុងរយៈពេលជា៣សប្តាហ៍នេះ៕